ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ិសិស្ស​​លោក​អេ ភូ​ថងម្នាក់ ត្រូវ​អ្នក​ញៀ​ន​ថ្នាំ​កា.ប់​ក្បាល​​​៣ប៉័ង​តោ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​​សេរី​ម្នាក់​​ ​ត្រូវ​បាន​​អ្នកលេង​កាប់​ក្បាល​ចំនួន​៣​កាំបិត​បុ័ងតោ បណ្តាលឱ្យ​រង​របួស​ធ្ងន់​ កាលពី​វេលា​ម៉ោង០​២ និង​២០​នាទី​ចូល​ថ្ងៃ​ទី​១៧ កុម្ភៈ នេះ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣Eo…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​​សេរី​ម្នាក់​​ ​ត្រូវ​បាន​​អ្នកលេង​កាប់​ក្បាល​ចំនួន​៣​កាំបិត​បុ័ងតោ បណ្តាលឱ្យ​រង​របួស​ធ្ងន់​ កាលពី​វេលា​ម៉ោង០​២ និង​២០​នាទី​ចូល​ថ្ងៃ​ទី​១៧ កុម្ភៈ នេះ ស្ថិត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣Eo ផ្លូវ​១៣៤ កែវ១០៩ ក្នុងសង្កាត់​មិត្ត​ភា​ព​ ខណ្ឌ​៧​​មករា​ រាជធានី​ភ្ន​ពេញ ។

សេចក្តីរាយការណ៍​ឱ្យដឹង​ថា ជន​សង្ស័យ​ត្រូវ​​សមត្ថ​​កិច្ច​ឃាត់ខ្លួន​មាន​ឈ្មោះ កែវ វីត ហៅស្វិត ​ជា​មនុស្ស​ញៀន​​ថ្នាំ ។ រីឯជន​រងគ្រោះ ឈ្មោះ​ សូ សី​ុ​ន ជា​កូនសិស្ស​របស់​អ្នកប្រដាល់អេ ភូថង បានរងរបួស​រយះ​ក្បាល​ធ្ងន់ធ្ងរ ។

បើតាមប្រភពឱ្យដឹងទៀតថា មុន​ពេលកើតហេតុ ភាគី​ជនសង្ស័យមាន​ចំនួន​​៣នាក់ ដែលសុទ្ធសឹង​ជា​មនុស្សញៀន​ថ្នាំ ​ក្នុង​នោះ​ជនសង្ស័យ​ម្នាក់​បានមកសុំបារីពីជនរងគ្រោះ​ជក់  ។ ក្រោយមក ​ជន​រងគ្រោះ​​​មិន​ទាន់​បានឱ្យ​​​បារីផង ក៏​ធ្វើឱ្យ​ខឹងបាន​​យក​​កាំបិត​ប័​ុ​ង​តោ​កាប់​ក្បាល​​ជនរងគ្រោះ​​ចំនួន​៣​កាំបិត បណ្តាល​ឲ្យ​រង​របួស​តែម្តង ។

ភ្លាម​នោះ​  ​កម្លាំង​សមត្ត​កិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​មិត្តភាព​បានចុះ​ល្បាត​ទៅ​ទាន់ ក៏​អន្តរាគមន៍​ចាប់ខ្លួន​សង្ស័យ​តែ​ម្តង ​។

អត្ថបទសរសេរ ដោយ