ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឲ្យ​ម្ដាយ​ទៅ​ស្ដី​ដណ្ដឹង តែ​ម្ដាយ​ខាង​ស្រី​មិន​ឲ្យ តូចចិត្ត​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្រឡាញ់​កូនស្រី​របស់​អ្នកស្រុក​ជាមួយ​គ្នា​យ៉ាង​ខ្លាំង រហូត​បំភ្លេច​នាង​មិន​បាន ហើយ​បាន​ឲ្យ​ម្ដាយ​របស់​ខ្លួន​ស៊ើបសួរ​ទៅ​ក្រុម​គ្រួសារ​ខាង​ស្រី តើ​ព្រម​លើក​ឲ្យ ឬ​មិន​ព្រម ។ ប៉ុន្តែ​ពេល​នោះ ត្រូវ​បាន​ម្ដាយ​ខាង​ស្រី​បដិសេធ​មិន​ព្រម​ឡើយ…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​បាន​ស្រឡាញ់​កូនស្រី​របស់​អ្នកស្រុក​ជាមួយ​គ្នា​យ៉ាង​ខ្លាំង រហូត​បំភ្លេច​នាង​មិន​បាន ហើយ​បាន​ឲ្យ​ម្ដាយ​របស់​ខ្លួន​ស៊ើបសួរ​ទៅ​ក្រុម​គ្រួសារ​ខាង​ស្រី តើ​ព្រម​លើក​ឲ្យ ឬ​មិន​ព្រម ។ ប៉ុន្តែ​ពេល​នោះ ត្រូវ​បាន​ម្ដាយ​ខាង​ស្រី​បដិសេធ​មិន​ព្រម​ឡើយ ដោយ​ប្រាប់​ថា កូនស្រី​របស់​គាត់​កំពុង​ជាប់​រៀន​នៅឡើយ ។

បន្ទាប់​ពី​ទទួល​ដំណឹង​ខាងលើ​នេះ​ពី​ម្ដាយ​របស់​ខ្លួន​តាម​ទូរស័ព្ទ បាន​ធ្វើ​ឲ្យ​យុវជន​នេះ​ខកបំណង​យ៉ាង​ខ្លាំង ព្រមទាំង​គិត​ខ្លី​ក៏​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​បង្គន់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ថ្ងៃ​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុង​បង្គន់​ក្នុង​ក្រុមហ៊ុន​បុក​គ្រឹះ លក់ និង​ជួល​គ្រឿងចក្រ​គ្រប់​ប្រភេទ​មួយ ។ ដែល​មាន​តាំង​ស្ថិត​នៅ​ក្នុង​ជិត​ខ្លោងទ្វារវត្ត​អង្គ​ត្រគៀត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំ​ញេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​ម្នាក់​នោះ​ឈ្មោះ ឡ​ន ស៊ី​ម អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ខាងលើ និង​មានស្រុក​កំណើត​នៅ​ក្នុងស្រុក​ស​ន្ទុ​ក ខេត្កំពង់ធំ ។ ត្រូវ​បាន​គេ​ដឹង​ថា បាន​យក​ខ្សែលួស​ទៅ​ចង​.​ក​ជា​ជាមួយ​ដំបូល​បង្គន់​ស្លាប់​តាម​បំណង ហើយ​ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ប៉ុស្ដិ៍​កន្ទោក បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ។

បន្ទាប់​មក​បាន​រាយការណ៍​ទៅ​នគរបាល​បច្ចេកទេស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រាយការណ៍​បន្ត​ទៅ​នគរបាល​បច្ចេកទេស នៃ​ស្នងការដ្ឋាន​ន​ញ​របាល​រាជធានី​ភ្នំពេញ ចុះ​ទៅ​ធ្វើ​កោសល្យ​វិ​ច្ច័​យ ។ ស្ត្រី​ម្នាក់​ដែល​ត្រូវជា​ម្ដាយមីង​របស់​យុវជន​ខាងលើ​បាន​និយាយ​ថា ក្មួយ​ប្រុស​របស់​គាត់​ម្នាក់​នេះ មាន​វិបត្តិ​ស្នេហា ទើប​បានជា​គិត​ខ្លី​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ ។

ការ​ដែល​គាត់​ហ៊ាន​អះអាង​បែប​នេះ គឺ​ព្រោះតែ​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្មួយ​ប្រុស​គាត់​ម្នាក់​នេះ​បាន​និយាយ​ទូរស័ព្ទ​ជាមួយ​ម្ដាយ​របស់​គេ ហើយ​គាត់​ស្ដាប់​ឮ​ថា «​រូបគេ​បាន​ស្រឡាញ់​កូនស្រី​អ្នក​ភូមិ​ជាមួយ​គ្នា​ខ្លាំង​ណាស់​» ។ និង​បាន​បង្ខំ​ឲ្យ​ម្ដាយ​ចូល​ស្ដីដណ្ដឹង​នាង​ធ្វើ​ជា​ប្រពន្ធ ប៉ុន្តែ​ត្រូវ​បាន​ម្ដាយ​ប្រាប់​ថា «​ស៊ើបសួរ​រួច​ហើយ ម្ដាយ​ខាង​ស្រី​អត់​ឲ្យ​ទេ ព្រោះ​កូន​គេ​ជាប់​រៀន​» ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយមក​គាត់​មិន​បានដឹង​ថា មានរឿង​អ្វី​ផ្សេង​ទៀត​នោះ​ឡើយ ប៉ុន្តែ​ក្រោយ​ពេល​និយាយ​ទូរស័ព្ទ​ជាមួយ​ម្ដាយ​ចប់ ក្មួយ​ប្រុស​គាត់​ម្នាក់​នេះ​មាន​ទឹកមុខ​ក្រៀមក្រំ​ខ្លាំង​ណាស់​។ លុះដល់​ពេល​កើតហេតុ ស្រាប់តែ​ដើរ​ចូល​ទៅ​ក្នុង​បង្គន់​រួច​បាន​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ​តែ​ម្ដង ហើយ​គាត់​មិន​នឹក​ស្មានថា រឿង​ស្នេហា​ធ្វើ​ឲ្យ​ក្មួយ​គាត់​ស្លាប់​បែប​នេះ​សោះ ។

កន្លង​មក​ក្មួយ​ប្រុស​គាត់​បាន​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​ឯ​កោះ​ពេ​ជ្យ ព្រោះ​នៅ​បុក​គ្រឹះ​ទីនោះ លុះ​មុន​ថ្ងៃ​ចូល​ឆ្នាំ​ចិន​បាន​មក​យាម​នៅ​ទីតាំង​ខាងលើ​ដោយសារ​តែ​អ្នកយាម​នៅ​ទី​នេះ​បាន​ទៅ​លេង​ស្រុក បន្ទាប់​មក​ក៏​បាន​ចង​.​ក​បែប​នេះ​តែ​ម្ដង ។

ដោយឡែក​ក្មេង​ប្រុស​ម្នាក់​បាន​និយាយ​ថា រូបគេ​បាន​ប្រទះ​ឃើញ​សាកសព​របស់​យុវជន​នេះ​មុនគេ ហើយ​នៅ​មុន​ពេល​កើតហេតុ​ខាងលើ ខណៈ​រូបគេ​កំពុង​ហូប​បាយ បានឃើញ​យុវជន​ឈ្មោះ ឡ​ន ស៊ី​ម ដើរ​ខ្លួន​ក៏​បាន​ហៅ​ឲ្យ​ហូប​បាយ​ជាមួយ ពេល​នោះ​បង​ស៊ី​ម ក៏​បាន​ចូល​ហូប​បាយ និង​ហូប​ចាន​តែ​មួយ​ជាមួយ​គ្នា​ថែម​ទៀត​ផង ។ មិនតែប៉ុណ្ណោះ​បង​ស៊ី​ម ហូប​បាយ​បណ្ដើរ​យំ​បណ្ដើរ គួរ​ឲ្យ​អាណិត និង​មិន​បាន​ប្រាប់​ពី​មូលហេតុ​ដែល​គាត់​យំ​នោះ​ឡើយ ។ លុះ​ក្រោយ​ពេល​ហូប​បាយ​រួច គាត់​ក៏​បាន​ក្រោក​ដើរ​ចេញ និង​បាន​សុំ​ក្រដាស់​សៀវភៅ​ពី​រូបគេ​១​សន្លឹក​ទៀត​ផង ។ បន្ទាប់​មក​បាន​ដើរទៅ​កាន់​បង្គន់​ខាងលើ រួច​ក៏​បាត់​រហូត​មិនឃើញ​ចេញ​មក​វិញ​ឡើយ ។

ក្មេង​ប្រុស​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​រូបគេ​បាន​សង្ស័យ​យ៉ាង​ខ្លាំង និង​បាន​នឹក​ក្នុង​ចិត្ត​ថា តិច​បង​ស៊ី​ម​ចង​.​ក​សម្លាប់​ខ្លួន​ទៅ រួច​ហើយ​ក៏​បាន​ដើរ​តាម​រក​មើល ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​បង្គន់​ខាងលើ​ក៏​បាន​ប្រទះ​ឃើញ​បង​ស៊ី​ម ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ ទើប​ស្រែក​ប្រាប់​គេឯង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នារ​ត់ទៅ​មើល​គ្រប់​ៗ​គ្នា ព្រមទាំង​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ