ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម​គ្នា​១០​នាក់​ចាក់​មួយ​ដាវ​ធ្លាយ​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​នគរបាល​ស្រុក​ត្រាំកក់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​១០​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស…

ខេត្តតាកែវ ៖ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​នគរបាល​ស្រុក​ត្រាំកក់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់ ក្នុង​ចំណោម​បក្ខពួក​ចំនួន​១០​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ។

មន្ត្រី​នគរបាល​ស្រុក​ត្រាំកក់ បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​បុស​តា​ផង់ ឃុំ​ត្រពាំង​ក្រ​ញ៉ូ​ង មាន​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់​មួយ​កើតឡើង បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​១០​នាក់ ។

ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ប្រដាប់​ដោយ​ដាវ ដំបង ឫស្សី ដុំ​ថ្ម បាន​នាំ​គ្នា​ស្ទាក់​គប់ និង​ចាក់​មក​លើ​ជន​រង​គ្រោះ​ឈ្មោះ ហ​.​ម​.​ល ភេទ​ស្រី អាយុ​១៧​ឆ្នាំ ជា​សិស្ស​ថ្នាក់ រស់នៅ​ឃុំ​អង្គតាសោម ត្រូវ​មួយ​ដាវ​ចំ​ឆ្អឹងជំនី​ខាងស្តាំ​ធ្លាយ​ទៅ​ឆ្វេង ជាប់​នៅ​ទីនោះ បណ្តាល​ឲ្យ​រង​របួសធ្ងន់ បញ្ជូន​ទៅ​ស​ង្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែ​ត ភ្នំពេញ ។

ចំពោះ​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់ មាន​ទី​១.​ឈ្មោះ ណុំ សុវណ្ណ​ដា ២.​ឈ្មោះ អ៊ី​ម ចាន់​តារា ៣.​ឈ្មោះ ផុ​ន ភា​រ៉ា ៤.​ឈ្មោះ ឃុន ដេ​វីត ៥.​ឈ្មោះ សុត ជា ៦.​ឈ្មោះ ភា​ង ភា និង​ទី​៧.​ឈ្មោះ ខា មៀន ចំណែក​ជនសង្ស័យ​៣​នាក់​ទៀត មាន​ទី​១.​ឈ្មោះ ស៊ឹ​ម វិសាល ២.​ឈ្មោះ ម៉ី​ន សំណាង និង​ទី​៣.​ឈ្មោះ ទ្រី គា ហៅ កូ បាន​រត់គេច​ខ្លួន​បាត់ ។ នៅ​ចំពោះ​មុខ​នគរបាល ក្រុម​ជនសង្ស័យ​បាន​និយាយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​វាយប្រហារ​គ្នា​នៅ​តាម​ដងផ្លូវ រួច​ក៏​បាន​ចាក់​ច្រឡំ​ទៅ​លើ​នារី​រង​គ្រោះ​មួយ​ដាវ​ពិតប្រាកដ​មែន ។

លោក​វរសេនីយ៍ឯក សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​យើង​បាន​ធ្វើការ​ស្រាវជ្រាវ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់ ហើយ​រត់​រួច​៣​នាក់ ហើយ​យើង​ក៏​នៅ​តែ​មិន​ទាន់​ដឹង​ច្បាស់​ថា ជន​ដៃដល់​ម្នាក់​ណា​ដែរ តែ​យើង​នឹង​ដឹង​ព្រោះ​ពេល​នេះ​ជនសង្ស័យ​៧​នាក់​នេះ​បាន​ឆ្លើយ​ទំលាក់​ទៅ​លើ​ជនសង្ស័យ​ដែល​រត់​រួច​ថា ជា​ជន​ដៃដល់ តែ​មិន​អី​ទេ យើង​នឹង​ស្រាវជ្រាវ​រក​ការ​ពិត​ឲ្យ​ឃើញ​នរណា​ជា​ជន​ដៃដល់​ពិតប្រាកដ ហើយ​នៅ​ពេល​នេះ យើង​កំពុង​តែ​សាកសួរ​ជនសង្ស័យ រួច​យើង​នឹង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងែ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៨ កាត់ទោស​ទៅ​តាម​ច្បាប់ ចំណែក​ជនសង្ស័យ​ដែល​កំពុង​គេចខ្លួន យើង​នឹង​តាម​ចាប់ខ្លួន​ឲ្យ​បាន ព្រោះ​ដឹង​មុខសញ្ញា​អស់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ