ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនបា.ញ់សម្លា.ប់មនុស្ស១៧នាក់នេះ ​មិនធម្មតា​តាំងពីកុមារ​ភាព​

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖ យុវជន​ឈ្មោះ​nikolas cruz​ ជា​ខ្មាន់កាំភ្លើង​ដែល​បាញ់​សម្លាប់​មនុស្ស​១៧​នាក់​ក្នុង​អតីត​វិទ្យាល័យ​របស់​គេ​ នា​ភាគ​អា​គ្នេ​យ៍រដ្ឋ​ផ្ល​រី​ដា​ កាលពី​ថ្ងៃ​ទី​១៤​កុ​ម្ភៈ ​ត្រូវ​បាន​គេ​រៀបរាប់​ថា​ ជា​អ្នក​ហាត់​បាញ់​កាំ​ភ្លើង​មាន​កុមារភាព​លំបាកលំបិន​ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​លទ្ធិ​ស្ដាំ​និយម​ជ្រុល​មួយ…

សហរដ្ឋអាមេរិក​ ៖ យុវជន​ឈ្មោះ​nikolas cruz​ ជា​ខ្មាន់កាំភ្លើង​ដែល​បាញ់​សម្លាប់​មនុស្ស​១៧​នាក់​ក្នុង​អតីត​វិទ្យាល័យ​របស់​គេ​ នា​ភាគ​អា​គ្នេ​យ៍រដ្ឋ​ផ្ល​រី​ដា​ កាលពី​ថ្ងៃ​ទី​១៤​កុ​ម្ភៈ ​ត្រូវ​បាន​គេ​រៀបរាប់​ថា​ ជា​អ្នក​ហាត់​បាញ់​កាំ​ភ្លើង​មាន​កុមារភាព​លំបាកលំបិន​ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​លទ្ធិ​ស្ដាំ​និយម​ជ្រុល​មួយ ​។

ដោយ​និយម​កាត់សក់​ខ្លី​ យុវជន​អាយុ​១៩​ឆ្នាំ​រូប​នេះ​ នា​ថ្ងៃ​ទី​១៥ ​កុ​ម្ភះ ​ត្រូវ​បាន​គេ​នាំ​ខ្លួន​មក​កាន់​តុលាការ​ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​អ្នកទោស​ ។​យោង​តាម​អង្គការ​anti defamation league(adc)​ជា​សមាគម​មួយ​ប្រឆាំង​លទ្ធិ​ជ្រុលនិយម​ថា​ យុវជន​រូប​នេះ​តែង​ទៅ​ចូលរួម​ជា​ទៀងទាត់​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម​សាធារណរដ្ឋ​ផ្ល​រី​ដា​ជា​ក្រុម​តូច​មួយ​ដែល​ប្រកាន់​គំនិត​ឧត្ដមភាព​ពួក​ស្បែក​សរួច​ជាមួយ​ក្រុម​នេះ​គេ​ចូលរួម​ក្នុង​ការ​ហ្វឹកហ្វឺន​យោធា​ប្រតិព័ទ្ធ​ផង​។

ក្រុម​នោះ​ជា​ក្រុម​បំបែក​ខ្លួន​និយម​ស្បែក​ស​និង​ហ្វា​សី​ុ​ស្ត​បែប​ថ្មី​។​គេ​គិត​ថា​ យុវជន​ស្បែក​ស​នេះ​ អាច​ឈាន​ទៅ​ធ្វើ​សកម្មភាព​ចំពោះ​អ្វី​ដែល​គេ​គិត​ថា ​ពួក​ជ្វី​ហ្វ​ប្ញុ​ក៏​នារី​ៗ​។ យុវជន​nikolas cruz​កាលពី​ថ្ងៃ​ទី​១៤ ​កុ​ម្ភៈ​ជា​មួយ​កាំភ្លើង​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​ធុន​ar-15​មួយ​ដើម ​និង​បង់​គ្រាប់​ជា​ច្រើន ពេល​ចប់​ម៉ោង​សិក្សា​នៅ​អតីត​វិទ្យាល័យ​marjory stoneman douglas​របស់​គេ​ក្នុង​ទីក្រុង​parkland​់បាន​បាញ់ប្រហារ​ក្នុង​សាលា​នេះ​សម្លាប់​មនុស្ស​១៧​នាក់​ហើយ​ច្រើន​នាក់​ទៀត​រង​របួស​៕​់

អត្ថបទសរសេរ ដោយ