ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដល់​ប្រាក់៥លាន​ដុល្លារ ​ប្រសិនរកឃើញនាវាមុជទឹកមួយ​បាន​​បាត់​ដាន

6 ឆ្នាំ មុន

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ដោយ​ពុំ​អាច​តាម​រក​ឃើញ​ ទោះបី​មាន​ជំនួយ​អន្តរជាតិនូវ​នាវាមុជទឹក​យោធា​របស់​ខ្លួន ​ដែល​បាត់ដាន​ចាប់តាំងពី​ថ្ងៃ​ទី​១៥ ​វិច្ឆិកា​ មក​ជាមួយ​សមាជិក​ក្រុម​នាវិក​៤៤​នាក់ ប្រទេស​អា​ហ្ស​ង់​ទី​ន​កាលពី​ថ្ងៃ​ទី​១៤​កុ​ម្ភៈ ​សន្យា​ពី​ការ​ផ្ដល់​រង្វាន់​៩៨​លាន​ពឺ​សូ​ប្រមាណ​៥​លាន​ដុល្លារ​ ចំពោះ​អ្នក​ដែល​ផ្ដល់​ព័ត៌មាន​​…

ប្រទេស​អា​ហ្ស​ង់​ទី​ន ៖ ដោយ​ពុំ​អាច​តាម​រក​ឃើញ​ ទោះបី​មាន​ជំនួយ​អន្តរជាតិនូវ​នាវាមុជទឹក​យោធា​របស់​ខ្លួន ​ដែល​បាត់ដាន​ចាប់តាំងពី​ថ្ងៃ​ទី​១៥ ​វិច្ឆិកា​ មក​ជាមួយ​សមាជិក​ក្រុម​នាវិក​៤៤​នាក់ ប្រទេស​អា​ហ្ស​ង់​ទី​ន​កាលពី​ថ្ងៃ​ទី​១៤​កុ​ម្ភៈ ​សន្យា​ពី​ការ​ផ្ដល់​រង្វាន់​៩៨​លាន​ពឺ​សូ​ប្រមាណ​៥​លាន​ដុល្លារ​ ចំពោះ​អ្នក​ដែល​ផ្ដល់​ព័ត៌មាន​​ ប្ញ​ទិន្ន​ន័យ​សំខាន់ ​ដែល​អាច​ឲ្យ​រក​ឃើញ​នាវា​មុ​ច​ទឹក​san juan ​។

កង​ម៉ា​រី​ន​អា​ហ្ស​ង់​ទី​ន​បន្ត​ការ​រុករក​នាវា​នេះ​ជាមួយ​មធ្យោបាយ​មាន​កម្រិត​ហើយ​រដ្ឋាភិបាល​អា​ហ្ស​ង់​ទី​ន​សង្ឃឹម​បញ្ចុះបញ្ចូល​បណ្ដា​ក្រុមហ៊ុន​ឯកជន​ឲ្យ​ចូលរួម​ក្នុង​ការ​រុករក​នេះ​ ។

​ប្រធានាធិបតី​អា​ហ្ស​ង់​ទី​ន​លោក​ម៉ា​អ៊ូ​រី​ស្យូ​មា​៉​គ្រី​កាលពី​ថ្ងៃ​ទី​៧​កុ​ម្ភះ​បាន​ជួប​ជាមួយ​សាច់ញាតិ​សមាជិក​ក្រុម​នាវិក​ទាំង​៤៤​នាក់​ហើយ​ប្រកាសប្រាប់​ពួក​គេ​ពី​ការ​ជួយ​ជា​ទឹកប្រាក់​តែ​ពុំ​បាន​បញ្ជាក់​ពី​ចំនួន​ឡើយ​៕

អត្ថបទសរសេរ ដោយ