ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​១៦​កុ​ម្ភៈ ស្លា.ប់​១៤​ របួសធ្ងន់-ស្រាល៤៧

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុងថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន កើតឡើង​៣០​លើក​(​យប់​១៥​លើក​) ស្លាប់​១៤​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​៣២​នាក់​(​ស្រី​៧​នាក់​) របួសស្រាល​១៥​នាក់​(​ស្រី​៣​នាក់​)…

រាជធានី​ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ក្នុងថ្ងៃ​សែន​ចូល​ឆ្នាំ​ចិន កើតឡើង​៣០​លើក​(​យប់​១៥​លើក​) ស្លាប់​១៤​នាក់​(​ស្រី​២​នាក់​) របួសធ្ងន់​៣២​នាក់​(​ស្រី​៧​នាក់​) របួសស្រាល​១៥​នាក់​(​ស្រី​៣​នាក់​) ។ មូលហេតុ​គ្រោះថ្នាក់​មាន ល្បឿន​១៣​លើកស្លាប់​៧​នាក់ មិន​គោរព​សិទ្ធិ​៣​លើក មិន​ប្រកាន់​ស្តាំ​៤​លើក ស្លាប់​៣​នាក់ ប្រជែង​២​លើក ស្លាប់​១​នាក់ ស្រវឹង​៤​លើក ស្លាប់​២​នាក់ កត្តា​យាន​៣​លើក ស្លាប់​១​នាក់ បត់​គ្រោះថ្នាក់​១​លើក ។ក្នុង​ចំណោម​អ្នក​ស្លាប់​១៤​នាក់​នេះ អ្នក​ជិះ​មូ​៉​តូ​១១​នាក់ ក្នុង​នោះ​មិន​ពាក់មួក​សុវត្ថិភាព​១០​នាក់ ម៉ូតូ​កង់​បី​១​នាក់ ថ្មើរជើង​២​នាក់ ។

គ្រោះថ្នាក់​ប៉ះទង្គិច​មាន ម៉ូតូ​និង​ម៉ូតូ​១២​លើកស្លាប់​៤​នាក់ មូ​៉​តូ​និង​រថយន្ត​តូច​៤​លើក​ស្លាប់​១​នាក់ ម៉ូតូ​និង​រថយន្ត​ធំ​២​លើក ស្លាប់​១​នាក់ មូ​៉​តូ​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់ មូ​៉​តូ​ដួល​ខ្លួនឯង​៤​លើក ស្លាប់​៣​នាក់ ម៉ូតូ​និង​ផ្សេង​ៗ៤​លើក ស្លាប់​២​នាក់ រថយន្ត​តូច​និង​ផ្សេង​ៗ២​លើកស្លាប់​១​នាក់ រថយន្ត​ធំ​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់ ។យាន​ខូចខាត​សរុប​៥៣​គ្រឿងក្នុង​នោះ មូ​៉​តូ​៤០​គ្រឿង រថយន្ត​តូច​៧​គ្រឿង រថយន្ត​ធំ​២​គ្រឿង យាន​ផ្សេង​ៗ៤​គ្រឿង ។ យាន​បង្កហេតុ មាន មូ​៉​តូ​២១​លើក រថយន្ត​តូច​៤​លើក រថយន្ត​ធំ​២​លើក យាន​ផ្សេង​ៗ៣​លើក ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ​មាន ផ្លូវជាតិ​១៤​លើក ផ្លូវ​ខេត្ត​១៤​លើក​ផ្លូវលំ​២​លើក ។

រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើនមាន ខេត្តកណ្តាល​៤​លើក ស្លាប់​៣​នាក់ របួស
៤​នាក់​(​ស្រី​១​នាក់​) ខេត្តកំពង់ឆ្នាំង​៩​លើក ស្លាប់​២​នាក់ របួស​១១​នាក់​(​ស្រី​១​នាក់​) ខេត្ត​ត្បូងឃ្មុំ​១​លើក ស្លាប់​១​នាក់ របួស​៥​នាក់​(​ស្រី​៣​នាក់​)ខេត្ត​ព្រះ​សីហ​នុ​១​លើក ស្លាប់​១​នាក់ ខេត្ត​រតនគិរី​១​លើក ស្លាប់​ស្រី​១​នាក់ របួស​២​នាក់​(​ស្រី​១​នាក់​) ខេត្តពោធិ៍សាត់​១​លើក ស្លាប់​ស្រី​១​នាក់ របួស​ស្រី​១​នាក់ ខេត្តព្រៃវែង​១​លើក ស្លាប់​១​នាក់ខេត្តព្រះវិហារ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ខេត្តកោះកុង​១​លើក ស្លាប់​១​នាក់ របួស​២​នាក់​(​ស្រី​១​នាក់​) ខេត្តបាត់ដំបង​២​លើក ស្លាប់​១​នាក់ របួស​៤​នាក់ និង​ខេត្តបន្ទាយមានជ័យ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ : មធ្យោបាយ​ចូល​គោលដៅ​២.៧៨៤​គ្រឿង​(​ម៉ូតូ​៦២%) មធ្យោបាយ​ល្មើស​៤៤០​គ្រឿង(​ម៉ូតូ​៨១%) អប់រំ​២៤៨​គ្រឿង​(​ម៉ូតូ​៥៦%) ម​ធ្យោបាយ​ពិន័យ​១៩២​គ្រឿង​(​ម៉ូតូ​៩៩%) ។លទ្ធផល​ត្រួតពិនិត្យ​មួក​និង​កញ្ចក់ បាន​ចុះ​អនុវត្ត​ចំនួន​៣១​គោលដៅ : មូ​៉​តូ​ចូល​គោលដៅ​១.៥៦៥​គ្រឿង អប់រំ​៦៨​គ្រឿង​(​យក​មួក​មក​ពាក់​៥៣​នាក់​) ពិន័យ​ចំនួន​១៥៣​គ្រឿង​(​គ្មាន​កញ្ចក់​៨៣​គ្រឿង ផ្សេង​ៗ៧០​គ្រឿង​) ។ ដោយឡែក រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​១៣​គោលដៅ ឃាត់​យានយន្ត​សរុប​២២៨​គ្រឿង​(​មូ​៉​តូ​)​ពិន័យ​រួច​១៩០​គ្រឿង មិន​ទាន់​ពិន័យ​៤៨​គ្រឿង ៕