ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចង់​សាក​ល្បង…

6 ឆ្នាំ មុន
  • ភ្នំពេញ

មាន​ទស្សនៈ​ខ្លះ​ថា​…​ ធ្វើ​នយោបាយ ឬ​ហៅ​ថា​អ្នកនយោបាយ​… ​ទាល់តែ «​ជាប់គុក​» ទើប​ល្បី​…​ បើ​បាន​ជាប់គុក​យូរ​កាន់តែ​ល្បី​…​។ ទស្សនៈ​ខ្លះ​ទៀត​និយាយ​ថា​…​ ចង់​ធ្វើ​ធំ​ទាល់តែ​ធ្លាប់​ជាប់គុក​…​គឺ​ក្រោយ​ចេញពី​គុក​…​ ឆាប់​បាន​គេ​អាណិត…

មាន​ទស្សនៈ​ខ្លះ​ថា​…​ ធ្វើ​នយោបាយ ឬ​ហៅ​ថា​អ្នកនយោបាយ​… ​ទាល់តែ «​ជាប់គុក​» ទើប​ល្បី​…​ បើ​បាន​ជាប់គុក​យូរ​កាន់តែ​ល្បី​…​។

ទស្សនៈ​ខ្លះ​ទៀត​និយាយ​ថា​…​ ចង់​ធ្វើ​ធំ​ទាល់តែ​ធ្លាប់​ជាប់គុក​…​គឺ​ក្រោយ​ចេញពី​គុក​…​ ឆាប់​បាន​គេ​អាណិត គេ​ស្រឡាញ់​…​ជាប់​ឆ្នោត​បាន​ធ្វើ​មេ​…​។

មាន​ទស្សនៈ​ខ្លះ​ទៀត​ថា​…​ធ្វើ​នយោបាយ​ត្រូវ​ចេះ​កុំឱ្យ​ជាប់គុក​…​បើ​ដឹង​ថា​គុក​បើកទ្វារ​រង់ចាំ​ហើយ​…​ត្រូវ​រត់​ឱ្យ​ឆ្ងាយ​…​ឬ​រត់ចោលស្រុក​…​។ នយោបាយ​បែប​នេះ​ក៏​ល្បី​ដែរ​…​ល្បី​បាន​ស្រែក​បាន​ដៀល​ពី​ចម្ងាយ​…​បើ​បាន​បរទេស​ជួយ​ទៀត​…​កាន់តែ​មាន​កម្លាំង​កាន់តែ​ល្បី​…​។

មាន​ទស្សនៈ​ខ្លះ​ទៀត​តប​ថា​…​ នៅ​ប្រទេស​ថៃ​…​អ្នកនយោបាយ​ច្រើន​នាក់​ហើយ​…​ រត់ចោលស្រុក​ដើម្បី​បាន​រួចខ្លួន​…​ទៅ​ល្បី​នៅ​ក្រៅ​ស្រុក​… ​ល្បី​មួយ​ជីវិត​មិន​សង្ឃឹមថា បាន​វិល​មក​ធ្វើ​មេ​ទៀត​ឡើយ​…​។

នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​…​មេ​បក្ស​ប្រឆាំង​ត្រូវ​របប​យោធា​ចាប់​ឃុំឃាំង​ជាង​១០​ឆ្នាំ​…​។ ក្រោយ​ពេល​មាន​សេរីភាព​វិញ​ល្បី​…​ល្បីឈ្មោះ​រហូត​បាន​ជាប់​ឆ្នោត​ដឹកនាំ​ប្រទេស​…​។ អ្នកនយោបាយ​បែប​នេះ​…​ទើប​ឱ្យឈ្មោះ​ថា បាន​ជាប់​ឆ្នោត​…​ដោយ​សារបាន​ជាប់គុក​…

ទស្សនៈ​ខ្លះ​ទៀត​និយាយ​ថា​…​នៅ​កម្ពុជា​កាលណា​ជាប់គុក ជាប់​ហើយ​…​ចេញពី​គុក​វិញ​ក៏​គ្មាន​ឈ្មោះ​បាន​ធ្វើ​មេ​ដែរ​…​ព្រោះ​គ្មាន​គុក​នយោបាយ​ទេ​…​មាន​តែ​គុក​ព្រហ្មទណ្ឌ​…​។

ទស្សនៈ​ខ្លះ​ទៀត​ថា​…​អ្នក​ធ្វើ​នយោបាយ​ទាំងឡាយ​…​បើ​ចង់​ល្បី​កុំ​យក​គុក​ធ្វើ​ឧបករណ៍​…​កុំ​យក​គុក​ធ្វើ​យានជំនិះ​ជិះ​ទៅ​ធ្វើ​មេ​…​នៅ​កម្ពុជា​គ្មាន​ទេ !…​បើ​វ័យចាស់​ហើយ​ជាប់គុក​…​ទម្រាំ​ចេញ​មក​វិញ ជរា ព្យាធិ មរណៈ បាត់​ទៅ​ហោង​…​។

ទស្សនៈ​ខ្លះ​ទៀត​ថា​…​ពី​សម័យ​មុន​អ្នកនយោបាយ​ខ្មែរ​រាប់​មិន​អស់​ទេ​…​មាន​កេង វ៉ា​ន់​សាក់ -​ប៊ុ​ន ចាន់​ម៉ុ​ល -​ស៊ឹង ង៉ុ​កថា​ញ់ -​លន់ ន​ល់ ។​ល ។ ជាប់គុក​បារាំង​ក៏​មាន​…​ជាប់គុក​ជប៉ុន​ក៏​មាន​…​ជាប់គុក​អា​មេ​រិ​ក​ក៏​មាន​…​មិន​ដែល​ចេញពី​គុក​មក​ធ្វើ​មេ​បាន​ទេ​…​ឃើញ​តែ​ស្លាប់​ដោយសារ​តែ ជរា ព្យាធិ​…​។

ដូច្នោះ រឿង​បាន​ជាប់គុក​ទើប​ល្បី​…​បាន​ជាប់គុក​ទើបបាន​ធ្វើ​មេ​…​មិន​ច្បាស់​មិន​ប្រាកដ​ទេ​…​កុំ​ចង់​សាកល្បង​…​ហេ ! ហេ !