ខេត្តសៀមរាប ៖ ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងកាត់បន្ថយការបំផ្លាញផ្លូវតាមបទបញ្ជារបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបានកំណត់កាលបរិច្ឆេទ មិនអនុញ្ញាតឲ្យរថយន្តតទ្រុងខុសបច្ចេកទេសធ្វើចរាចរលើដងផ្លូវតទៅទៀត ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវស្ពាន ដែលរាជរដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក ក្នុងឱកាសបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ឲ្យគ្រប់បណ្តា រាជធានី ខេត្ត ទូទាំងព្រះរាជាណាចក្រកម្ពុជា ធ្វើការត្រួតពិនិត្យទៅលើគ្រប់រថយន្តផ្ទុកទំនិញ ដែលបានតទ្រុងខុសបច្ចេកទេសពីអនុក្រឹត្យណែនាំនោះ ក្រោមការចង្អុលបង្ហាញរបស់ លោកអភិបាលខេត្ត មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត សហការជាមួយអាជ្ញាធរក្រុង-ស្រុក កម្លាំងនគរបាលចរាចរណ៍ជើងគោក កងរាជអាវុធហត្ថ បានចុះអនុវត្តច្បាប់តាមដងផ្លូវជាតិ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីត្រួតពិនិត្យ និងកាត់ទ្រុងរថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ដែលបានកំពុងធ្វើចរាចរតាមដងផ្លូវ ទាំងរថយន្តត្រឹមត្រូវរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស និងមិនមានឯកសារគ្រប់គ្រាន់ផងដែរ ។
តាមរបាយការណ៍របស់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ក្នុងរយៈពេលបើកយុទ្ធនាការត្រួតពិនិត្យរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានកំណត់នៅតាមបណ្តាក្រុង-ស្រុក ចំនួន០៩របស់ខេត្តសៀមរាប ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ មកដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងចម្រុះតាមបណ្តាក្រុង ស្រុក បានធ្វើការត្រួតពិនិត្យយានយន្តបានចំនួន៥២៧គ្រឿង ក្នុងនោះរថយន្តត្រឹមត្រូវតាមបច្ចេកទេសមានចំនួន៤៩៨គ្រឿង និងរថយន្តកែច្នៃតទ្រុងខុសលក្ខណៈបច្ចេកទេស២៩គ្រឿង សមត្ថកិច្ចយើងបានធ្វើកិច្ចសន្យា និងកាត់ទ្រុងចេញនៅនឹងកន្លែងបាន០៨គ្រឿង ខ្វះនូវឯកសារ និងខុស៣គ្រឿង, រថយន្តទ្រុងលើសក្រោម១តឹក ១៨គ្រឿង ត្រូវបានលើកលែង ។
ក្នុងនោះស្រុកក្រឡាញ់ បានធ្វើការត្រួតពិនិត្យបាន១២៨គ្រឿង, រថយន្តត្រឹមត្រូវតាមបច្ចេកទេស១០៥គ្រឿង ខុសបច្ចេកទេស២៣គ្រឿង, ១៨គ្រឿងលើសក្រោម១តឹក និងបានកាត់ទ្រុងចំនួន០៥គ្រឿង ។ ស្រុកជីក្រែងបានធ្វើការត្រួតពិនិត្យបាន៩៨គ្រឿង, រថយន្តត្រឹមត្រូវតាមបច្ចេកទេស៩៧គ្រឿង, ខុសបច្ចេកទេស០១គ្រឿង, បានកាត់ទ្រុងចំនួន០១គ្រឿង ។
ស្រុកពួក បានធ្វើការត្រួតពិនិត្យបាន៥៩គ្រឿង, រថយន្តត្រឹមត្រូវតាមបច្ចេកទេស៥៨គ្រឿង ខុសបច្ចេកទេស០១គ្រឿង, បានកាត់ទ្រុងចំនួន០១គ្រឿង, ស្រុកបន្ទាយស្រី បានធ្វើការត្រួតពិនិត្យបាន៧៦គ្រឿង, រថយន្តត្រឹមត្រូវតាមបច្ចេកទេស៧៤គ្រឿង, ខុសបច្ចេកទេស០២គ្រឿង ខុសឯកសារបានឃាត់ទុក, ស្រុកសូទ្រនិគម បានធ្វើការត្រួតពិនិត្យបាន១០៣គ្រឿង, រថយន្តត្រឹមត្រូវតាមបច្ចេកទេស១០២គ្រឿង ខុសបច្ចេកទេស០១គ្រឿង ខ្វះឯកសារ, ស្រុកអង្គរជុំ បានធ្វើការត្រួតពិនិត្យបាន១៥គ្រឿង, រថយន្តត្រឹមត្រូវតាមបច្ចេកទេស១៥គ្រឿង ស្រុកវ៉ារិន បានធ្វើការត្រួតពិនិត្យបាន១៩គ្រឿង, រថយន្តត្រឹមត្រូវតាមបច្ចេកទេស១៩គ្រឿង, ស្រុកស្វាយលើ បានធ្វើការត្រួតពិនិត្យបាន១៨គ្រឿង, រថយន្តត្រឹមត្រូវតាមបច្ចេកទេស១៨គ្រឿង, ក្រុងសៀមរាប បានធ្វើការត្រួតពិនិត្យបាន១១គ្រឿង, រថយន្តត្រឹមត្រូវតាមបច្ចេកទេស១០គ្រឿង, ខុសបច្ចេកទេស០១គ្រឿង, កាត់ទ្រុង០១គ្រឿង ។
មកដល់ពេលនេះ កម្លាំងចម្រុះបានកំពុងធ្វើប្រតិបត្តិការណ៍បន្តធ្វើដូចភ្លៀងរលឹម ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងកាត់បន្ថយការបំផ្លាញផ្លូវ ក្នុងការបង្ក្រាបលុបបំបាត់ការដឹកជញ្ជូនលើសទម្ងន់ ដែលធ្វើឲ្យខូចខាតដល់សម្បត្តិសាធារណៈ និងខាតបង់ថវិកាជាតិ ព្រមទាំងត្រូវធ្វើការឃាត់ខ្លួនចំពោះជនណាដែលមិនគោរពអនុវត្តទៅតាមអនុក្រឹត្យដែលបានកំណត់ យកមកធ្វើការផាកពិន័យទៅតាមច្បាប់ផងដែរ ៕
ចែករំលែកព័តមាននេះ