ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ជំងឺផ្ដាសាយបក្សី​នៅ​ភូមិ​ព្រៃ​ផ្តៅ ស្រុក​បាភ្នំ ខេត្តព្រៃវែង

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រោយ​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បញ្ជូន​បក្សី​ចេញពី​ភូមិ​ព្រៃ​ផ្តៅ យក​ទៅ​ធ្វើតេស្ត​បឋម​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នោះ លទ្ធផល​បាន​បង្ហាញ​ថា បក្សី​នៅ​តំបន់​ភូមិ​ព្រៃ​ផ្តៅ…

ខេត្តព្រៃវែង ៖ ក្រោយ​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រៃវែង បញ្ជូន​បក្សី​ចេញពី​ភូមិ​ព្រៃ​ផ្តៅ យក​ទៅ​ធ្វើតេស្ត​បឋម​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កាលពី​ប៉ុន្មាន​ស​ប្តា​ហ៍​មុន​នោះ លទ្ធផល​បាន​បង្ហាញ​ថា បក្សី​នៅ​តំបន់​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ស្តៅ​កោង ស្រុក​បារ​ភ្នំ បាន​ផ្ទុក​នូវ​ជំងឺផ្តាសាយបក្សី AI (H5N1) ។ ហើយ​ភ្លាម​ៗ​នោះ គឺ​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ចេញ​សេចក្តី​ប្រកាស​ទប់ស្កាត់​ការ​ធ្វើ​ចរាចរ​សត្វ ចេញពី​តំបន់​នោះ​ជា​បន្ទាន់​ផង​ដែរ ដើម្បី​បង្ការ​ករ​រីក​រាលដាល ។

នៅ​ក្នុង​សេចក្តីសម្រេច​នោះ លោក​រដ្ឋមន្ត្រី បាន​បង្គាប់​ឲ្យ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​ចាត់វិធានការ​បសុព្យាបាល​ជា​បន្ទាន់ នៅ​ក្នុង​តំបន់​ដែល​កំពុង​កើត​ជំងឺ​នេះ ដែល​ក្នុង​នោះ​រួម​មាន ៖ ១.​បំផ្លាញ​ចោល​ចំពោះ​បក្សី​គ្រប់​ប្រភេទ​ក្នុង​តំបន់​ផ្ទុះ​ជំងឺ ទៅ​តាម​វិធាន​បច្ចេកទេស ។ ២.​ផ្អាក​បណ្តោះអាសន្ន​ការ​ទិញ ការ​លក់ និង​ការ​ដឹក​ជញ្ជូន​បក្សី​គ្រប់​ប្រភេទ ចូល ឬ​ចេញ ឆ្លងកាត់​ក្នុង​តំបន់​ផ្ទុះ​ជំងឺ​ចម្ងាយ​៣​គីឡូម៉ែត្រ នៅ​ជុំវិញ​នោះ ។ ៣.​ឃ្លាំមើល​៣០​ថ្ងៃ នឹង​ចុះ​សិក្សា​ជុំវិញ​តំបន់​ផ្ទុះ​ជំងឺ​ក្នុង​ចម្ងាយ​១០​គីឡូម៉ែត្រ ។

លោក អ៊ុ​ក សំណាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តព្រៃវែង បាន​បញ្ជាក់​ប្រាប់​អំពី​ស្ថានភាព​នៅ​ភូមិ​ព្រៃ​ផ្តៅ ជាទី​តាំង​កើត​មាន​ជំងឺ​នោះ​ថា ជំងឺផ្តាសាយបក្សី ដែល​កំពុង​កើតឡើង នៅ​ភូមិ​ព្រៃ​ផ្តៅ ខាងលើ​នេះ ពុំ​មែន​ជា​ការ​ផ្ទុះ​ឡើង​ទេ តែ​ជា​ការ​រក​ឃើញ​តាម​រយៈ​ការ​បញ្ជូន​សំណាក​បក្សី ទៅ​ពិនិត្យ​នៅ​អគ្គនាយកដ្ឋាន​ដែល​មន្ទីរ​កសិកម្ម​ខេត្ត តែងតែ​ធ្វើ​ជា​ប្រចាំ​នូវ​រៀង​រាល់​១​ខែ​ម្តង ។ ហើយ​ក្រោយ​ពី​ដឹង​ថា មាន​កើត​ជំងឺផ្តាសាយបក្សី AI (H5N1) នៅ​តំបន់​នោះ​ភ្លាម លោក​បាន​បញ្ជូន​មន្ត្រី​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​ភ្លាម​ៗ និង​ដាក់​មន្ត្រី​ឲ្យ​ប្រចាំការ​នៅ​ទីនោះ​តែ​ម្តង ។ ចំណែក​បក្សី​ដែល​កំពុង​មាន​ជំងឺ​នេះ គឺ​បាន​រក​ឃើញ​មាន​ជាង​១០០​ក្បាល ហើយ​មន្ត្រី​ជំនាញ បាន​នឹង​កំពុង​ចាត់វិធានការ​តាម​ច្ចេកទេស ដោយ​ប្រមូល​យក​សត្វ​ដែល​មាន​ជំងឺ​ទៅ​ដុត​កម្ទេច​ចោល​ទាំងអស់​តែ​ម្តង ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​បញ្ហា​នេះ​អាជ្ញាធរ​ខេត្ត ក៏​មានការ​យកចិត្តទុកដាក់​ខ្ពស់​ផង​ដែរ ដោយ​បារម្ភ​ខ្លាច​មានការ​ឆ្លង​រាលដាល​ពី​បក្សី​ទៅ​មនុស្ស​នៅ​ក្នុង​តំបន់​នោះ ពីព្រោះ​តាម​ការ​ស្រាវជ្រាវ​ជាក់ស្តែង​ជំងឺផ្តាសាយបក្សី​នេះ បាន​កើត​មាន​ឡើង​រយៈពេល​ជាង​១​ខែ​មក​ហើយ ប៉ុន្តែ​សំណាងល្អ​ដែល​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មានការ​ឆ្លង​រាលដាល​ជំងឺ​នេះ ទៅ​មនុស្ស​ណា​ម្នាក់​ឡើយ ទាំង​អ្នក​ក្នុង​តំបន់ និង​ក្រៅ​តំបន់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ