ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ព្រឹក​នេះ​សព​ក្មេង​ប្រុស​ដែល​លង់ទឹក​ពេល​ទៅ​ដាក់​មង​នោះ​អណ្តែត​ហើយ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សព​ក្មេង​ប្រុស​ដែល​បាន​បាត់​ខ្លួន​ដោយសារ​ក្រឡាប់​ទូក​គ្រា​ទៅ​ដាក់​មង​ជាមួយ​ឪពុក​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទន្លេ​ភូមិ​សៀង​ម​ប៉ា​ង ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ…

ខេត្តស្ទឹងត្រែង ៖ សព​ក្មេង​ប្រុស​ដែល​បាន​បាត់​ខ្លួន​ដោយសារ​ក្រឡាប់​ទូក​គ្រា​ទៅ​ដាក់​មង​ជាមួយ​ឪពុក​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ទន្លេ​ភូមិ​សៀង​ម​ប៉ា​ង ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ បាន​ផុស​ពី​ទឹក​មក​វិញ​ហើយ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្រង​មក​លើគោក​ព្រមទាំង​បាន​និមន្ត​ព្រះសង្ឃ​មក​សូន្យ​មន្ត នៅ​នឹង​កន្លែង​រួម​ធ្វើការ​បូជា​ក្នុង​វេលា​នោះ​ដែរ ។

គួររំឭកថា គ្រោះ​អកុសល​មួយទៀត បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ដោយ​ក្មេង​ប្រុស​វ័យ​១២​ឆ្នាំ​ម្នាក់ បាន​ក្រឡាប់​ទូក​គ្រា​ទៅ​ដាក់​មង​ជាមួយ​ឪពុក​នៅ​ទន្លេ​សៀម​ប៉ា​ង ឃុំ​សេ​កុង ស្រុក​សៀម​ប៉ា​ង ។ ទាក់ទិន​ករណី​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​ក្មេង​រង​គ្រោះ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា នៅ​យប់​កើតហេតុ ឪពុក និង​កូន​បាន​អុំទូក​ទៅ​ដាក់​មង គ្រា​ដល់ទី​តាំង​ចត​ទម្លាក់​មង ឪពុក​ជា​អ្នក​អុំទូក​ចំណែក​កូន​ជា​អ្នក​ទម្លាក់​មង គ្រា​ទម្លាក់​មង​ចុះ​ក្នុង​ទឹកទន្លេ​បែរ​ខ្សែ​មង​ចង​ដោយ​ដុំ​ថ្ម​រុំ និង​ក្បាលទូក​បណ្តាល​ឲ្យ​ក្រឡាប់​លិច ហើយ​ឪពុក​បាន​ស្រវា​ចាប់​យក​ប៊ីដុង​ដើម្បី​ឱប​កូន តែ​ជា​អកុសល​កូនប្រុស​របស់​ខ្លួន​បាន​លិចទៅ​ក្នុង​ទន្លេ​បាត់​សូន្យ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ