ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​​ទី​១​​ចូលឆ្នាំ​​​ចិន​-​វៀតណាម​ ​ខេត្តស្ទឹងត្រែង​ទទួលបានភ្ញៀវទេស​ច​រ​​ជិត​៥ពាន់​នាក់​

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

​ខេត្តស្ទឹងត្រែង ​៖ ​​នៅ​ថ្ងៃ​​ទី​១៥ កុម្ភៈ ​ដែល​ជា​ថ្ងៃ​ទី​១​ក្នុងពិធី​បុណ្យចូល​ឆ្នាំ​ប្រពៃណីចិន-វៀតណាម និងជាថ្ងៃ​នៃ​ការ​ជួប​​ជុំ និង​​ដើរ​កំសាន្ត​របស់បងប្អូនផងនោះ ខេត្តស្ទឹងត្រែង​​តាម​តំបន់​ទេសចរណ៍​ និង​សហគមន៍​អេកូ​ទេសចរណ៍​ ដែល​​មាន​សក្តានុពល​បែប​អេកូ​ទេស​ចរណ៍…

​ខេត្តស្ទឹងត្រែង ​៖ ​​នៅ​ថ្ងៃ​​ទី​១៥ កុម្ភៈ ​ដែល​ជា​ថ្ងៃ​ទី​១​ក្នុងពិធី​បុណ្យចូល​ឆ្នាំ​ប្រពៃណីចិន-វៀតណាម និងជាថ្ងៃ​នៃ​ការ​ជួប​​ជុំ និង​​ដើរ​កំសាន្ត​របស់បងប្អូនផងនោះ ខេត្តស្ទឹងត្រែង​​តាម​តំបន់​ទេសចរណ៍​ និង​សហគមន៍​អេកូ​ទេសចរណ៍​ ដែល​​មាន​សក្តានុពល​បែប​អេកូ​ទេស​ចរណ៍ ​​ទទួល​បាន​ភ្ញៀវ​ជាង​៤​ពាន់​នាក់​ ។ នេះ​បើ​តាម​របាយ​កា​រណ៍​របស់​មន្ទីរ​ទេសចរណ៍ ​​កាលពី​​ល្ងាច​ថ្ងៃ​ទី​១៦​ កុម្ភៈ  ។​

គេ​សង្កេត​ឃើញ​នៅ​រដូវ​បុណ្យចូលឆ្នាំ​​ប្រពៃណី​ចិន​-​វៀតណាម​ ​ខេត្ត​​ស្ទឹង​ត្រែង​ ដែល​ជា​ខេត្ត​ឆ្លងកាត់​មួយ​បាន​ទទួល​ភាព​ទាក់ទាញ​តាម​រយៈ​ទេសភាព​ល្អ​ឥត​ខ្ចោះ​នៃ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ និង​សហគមន៍​អេកូ​ទេសចរណ៍​បែប​ធម្មជាតិ ដែល​ក្នុង​នោះ​អ្នក​រស់នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ​​បាន​ផ្លាស់​ប្តូរ​បរិ​យា​កាស​ចេញ​ទៅ​កំសាន្ត​នៅ​​តំបន់​ទេសចរណ៍​ខេត្ត​ដទៃ​និង​មួយ​ចំនួន​នៅ​តែ​រក្សា​គាំទ្រ​ទីកន្លែង​វប្បធម៌​របស់​ខ្លួន​ដដែល​។​ចំណែក​អ្នក​រស់នៅ​ខេត្ត​ផ្សេង​ ដែល​បាន​ឆ្លង​​កាត់​គេ​បន្ត​ចង់​ស្គាល់​ទឹកដី​វប្បធម៌​មួយ​នេះ​ដែល​សម្បូ​បែប​ទាក់ទង​ទៅ​នឹង​រឿង​រា​វប្រ​ត្តិ​សាស្ត្រ​ ដូច​ជា​ប្រាសាទ​សាងសង​ឡើង​នា​សម័យ​ដើម ដើម​កំណើត​អ​អិ​រាជ​សម្លេង​មាស លោកតា សិ​ុ​ន សី​ុ​សា​មុត ប្រភព​ត្រី​ធម្មជាតិ​ដ៍​​កម្រ ប៉ា​សី​ុ​អី​ុ រួម​តំបន់​ទេសចរណ៍ធម្មជាតិ​ជា​​ច្រើន​កន្លែង​ជាដើម​។​

ដោយ​សារភាព​សម្បូ​បែប​នៃ​ខេត្ត​ដ៍​តូច​​មួយ​នេះ​នៅ​ថ្ងៃ​ទី​១ ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-វៀតណាម​រួម​ទាំង​តំបន់​ទេសចរណ៍ ​​និង​សហគមន៍​អេកូ​ទេសចរណ៍​បាន​ទទួលភ្ញៀវ​ជាតិ​និង​អន្តរជាតិ​សរុប​ជាង​៤​ពាន់​នាក់​ក្នុង​នោះ ​រួម​មាន​សហគមន៍​អេកូ​ទេសចរណ៍​អូ​រប្ញ​ស្សី​កណ្ដាល ​មាន​ចំនួន​៧៧៨​នាក់​ សហគមន៍​អេកូ​ទេសច​រណ៍​ព្រះ​រំកិល​មាន​ចំនួន៧៦២​នាក់​ បរទេស​ចំនួន​១០​នាក់ ​សហគមន៍​អេកូ​ទេសចរណ៍​កោះ​ហាន​មាន​ចំនួន​៦៥នាក់​ (បរទេស​ចំនួន​០៥​នាក់) សម្រស់​ទន្លេ​សៀម​ប៉ា​ង ​មាន​ចំនួន​២១​នាក់​បុប្ផា​កែង​ញ៉ៃ​ មាន​​ចំនួន ៥០ នាក់​បុប្ផា​កោះធំ​មាន​ចំនួន ៨០ នាក់ អាហារ​ដ្ឋា​ន លី​ទុ​យ​ជឺ​មាន​ចំនួន ៥០ នាក់ រមណីយដ្ឋាន កោះ​ខេ​មាន​ចំនួន៣០០នាក់ រមណីយដ្ឋាន​កោះ​ខ​ឌិន​មាន​ចំនួន ៥០ នាក់​រមណីយដ្ឋាន​កោះ​ភ្ញៀវ​មាន​ចំនួន ១៦០ នាក់​បរទេស​ចំនួន​១០​នាក់​ភ្ញៀវ​ទេសចរ​ស្នាក់​ នៅ​កោះ​ឡូ​ន​មាន​ចំនួន​៤០​នាក់​រមណីយដ្ឋាន​ជួ​ចាប​មាន​ចំនួន​៧០៦​នាក់​ ការ​ក្រូច​មាន​​ចំនួន​១៥០​នាក់​ មណីយដ្ឋាន​បុប្ផា​ភ្លុក​មាន​ចំនួន៥១០នាក់ កោះ​ខ្សាច់​សេ​កុង​មាន​ចំនួន៣០០​នាក់​ កោះ​ខ្សាច់​ចំនួន​០២​នាក់​ ។ ​

អត្ថបទសរសេរ ដោយ