ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេត​វិមាន​គំរាម ​ក្រោយ​ការ​វាយប្រហារ​ព័ត៌មានវិទ្យា​មួយ

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ យោង​តាម​សេចក្តី​ប្រកាស​មួយ សេត​វិមាន​បាន​គំរាម​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ដល់​រុ​ស្ស៊ី ពី​បណ្តា​ផលវិបាក​អន្តរជាតិ ព្រោះតែ​ការ​វាយប្រហារ​ខាង​ព័ត៌​មាន​វិទ្យា​មួយ​មានឈ្មោះ​ថា NOTPETYA ដែល​ជា​ការ​វាយប្រហារ​យ៉ាង​បំផ្លិចបំផ្លាញ…

សហរដ្ឋអាមេរិក​-​រុ​ស្ស៊ី ៖ យោង​តាម​សេចក្តី​ប្រកាស​មួយ សេត​វិមាន​បាន​គំរាម​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ ដល់​រុ​ស្ស៊ី ពី​បណ្តា​ផលវិបាក​អន្តរជាតិ ព្រោះតែ​ការ​វាយប្រហារ​ខាង​ព័ត៌​មាន​វិទ្យា​មួយ​មានឈ្មោះ​ថា NOTPETYA ដែល​ជា​ការ​វាយប្រហារ​យ៉ាង​បំផ្លិចបំផ្លាញ និង​ខាតបង់​ប្រាក់​ច្រើន​បំផុត​មួយ​នៃ​ប្រវត្តិសាស្ត្រ ។

សេត​វិមាន​គូសបញ្ជាក់​ថា ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​នេះ​ធ្វើ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៧ ដោ​យេ​ពួក​យោធា​រុ​ស្ស៊ី ដែល​គ្មាន​ការ​ទទួលខុសត្រូវ​នឹង​មាន​ផលវិបាក​នានា​លើ​ឆាក​អន្តរជាតិ​សម្រាប់​ក្រុង​មូ​ស្គូ ។

ក្នុង​សេចក្តី​ប្រកាស​នោះ សេត​វិមាន​បន្ត​ថា នោះ​ជា​ផ្នែក​មួយ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​វិមាន​ក្រឹម​ឡាំង ដើម្បី​បង្ក​អ​ស្ថេ​រ​ភាព​នៅ​អ៊ុយ​ក្រែ​ន ហើយ​បង្ហាញ​កាន់តែ​ច្បាស់​ថែម​ទៀត​ពី​ការ​លូកដៃ​របស់​រុ​ស្ស៊ី​ចូល​ក្នុង​ជម្លោះ​ដែល​កំពុង​កើត​មាននៅ​ក្នុង​តំបន់​នោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ