ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនបាច់​សួរ​អ្នក​ណា ចិន​ទៅ​បោះទីតាំង​រួច​ហើយ​ក្នុង​តំបន់​អង់តាក់ទិក

6 ឆ្នាំ មុន

ប្រទេស​ចិន ៖ មិន​ចាំបាច់​សួរ​យោបល់​ប្រទេស​ឯទៀត​ៗ ចិន​បាន​បញ្ជូន​រួច​ហើយ​បណ្តា​សម្ភារ​សម្រាប់​កសាង​មូលដ្ឋាន​ស្រាវជ្រាវ​ទី​៥​របស់​ខ្លួន​នៅ​តំបន់​ប៉ូ​ល​ខាងត្បូង​គឺ​តំបន់​អង់តាក់ទិក ។ កាលពី​ពាក់កណ្តាល​ខែមករា សមាជិក​ក្រុម​នាវិក​៣៣៤​នាក់ នៃ​នាវា​រំលាយ​ទឹកកក​ចិន​ឈ្មោះ​XUELONG (​នាគ​ព្រិល​) បាន​នាំ​គ្នា​ជញ្ជូន​សម្ភារ​ដាក់​លើ​កោះ…

ប្រទេស​ចិន ៖ មិន​ចាំបាច់​សួរ​យោបល់​ប្រទេស​ឯទៀត​ៗ ចិន​បាន​បញ្ជូន​រួច​ហើយ​បណ្តា​សម្ភារ​សម្រាប់​កសាង​មូលដ្ឋាន​ស្រាវជ្រាវ​ទី​៥​របស់​ខ្លួន​នៅ​តំបន់​ប៉ូ​ល​ខាងត្បូង​គឺ​តំបន់​អង់តាក់ទិក ។

កាលពី​ពាក់កណ្តាល​ខែមករា សមាជិក​ក្រុម​នាវិក​៣៣៤​នាក់ នៃ​នាវា​រំលាយ​ទឹកកក​ចិន​ឈ្មោះ​XUELONG (​នាគ​ព្រិល​) បាន​នាំ​គ្នា​ជញ្ជូន​សម្ភារ​ដាក់​លើ​កោះ INEXPRIMABLE ក្នុង​សមុទ្រ ROSS ។ ការ​កសាង​ស្ថានីយ​ស្រាវជ្រាវ​ទី​៥​របស់​ចិន​កំពុង​រៀបចំ​នៅ​មហា​សមុទ្រ​ទឹកកក​អង់តាក់ទិក ។

កុងតឺន័រ​ផ្ទុក​សម្ភារ​ដំបូង​ៗ​ត្រូវ​បាន​លើកដាក់​លើ​តំបន់​ទឹកកក​នោះ​ចាប់តាំងពី​ដំណាច់ឆ្នាំ​មុន ដើម្បី​បង្កើត​មូលដ្ឋាន​បណ្តោះអាសន្ន​មួយ ។ រួច​ការ​ដាក់​សម្ភារ​នៅ​លើ​កោះ INEXPRIMABLE ប្រាកដ​ណាស់ ជា​ចេតនា​របស់​ក្រុង​ប៉េ​កាំ​ង​ដែល​ហាក់​បំភ្លេច​ការ​សន្យា​អន្តរជាតិ​នានា ។ កាលពី​ឆ្នាំ​១៩៩១ ពិធីសារ​មួយ​ស្តី​ពី​កិច្ចការពារបរិស្ថាន​បាន​ប្រកាស​តំបន់​អង់តាក់ទិក​ថា​ជា​ដែនដី​នៃ​វិទ្យាសាស្ត្រ និង​ការ​បម្រុង​ទុក​ធម្មជាតិ ជាមួយ​ការ​ហាមឃាត់ រាល់​ការ​ធ្វើ​អាជីវកម្ម​រហូត​ដល់​ឆ្នាំ​២០៤៨ ។ បន្ថែម​លើ​សន្ធិសញ្ញា​ស្តី​ពី​មហាសមុទ្រ​ទឹកកក​អង់តាក់ទិក ពិធីសារ​នោះ​តម្រូវ​ឱ្យ​ចិន​រង់ចាំ​ការ​សន្និដ្ឋាន​ទាំងឡាយ​នៃ​ការ​ពិនិត្យ​ការ​សិក្សា​លើ​ផល​ប៉ះពាល់​បរិស្ថាន​នៃ​មូលដ្ឋាន​ថ្មី​របស់​ខ្លួន ដែល​ការ​សិក្សា​នោះ​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​មួយ​រួម​មាន​ប្រទេស​៣៩​ជា​សមាជិក​ក្នុង​នោះ​មានបារាំង​ផង​ដែរ ។

តាម​ការ​ពិនិត្យ​របស់​គណៈកម្មាធិការ​អន្តរជាតិ​នេះ អាជ្ញាធរ​ចិន​ត្រូវធ្វើ​ក្នុង​ខែកញ្ញា ការ​សិក្សា​មួយ​លើ​ផល​ប៉ះពាល់​ចុង​ក្រោយ ដោយ​គិត​ទៅ​ដល់​បណ្តា​ការ​រិះគន់​របស់​គណៈ​កម្មាធិការ​នេះ ។

ដោយ​បញ្ជូន​សម្ភារ​ទៅ​កាន់​តំបន់​អង់តាក់ទិក ចិន​ចំណេញ​ពេល​១​ឆ្នាំ ព្រោះ​ការងារ​នៅ​អាច​ធ្វើ​ទៅ​បាន​តែត្រឹម​១០​ស​ប្តា​ហ៍ គឺ​រវាង​ពាក់កណ្តាល​ខែវិច្ឆិកា និង​ដើមខែ​កុម្ភៈ ។ ប្រសិនបើ​ចិន​ពុំ​បញ្ជូន​សម្ភារ​ទៅ​ទីនោះ​ក្នុង​ខែមករា ចិន​និង​ពុំ​អាច​ចាប់ផ្តើម​ការដ្ឋាន​ចាប់ពី​ដើមឆ្នាំ​២០១៩​ឡើយ ។ ក្រុង​ប៉េ​កាំ​ង​ត្រៀម​ជំរុញ​ការ​សាងសង់​ឱ្យ​បាន​ឆាប់​បំផុត គឺ​ក្នុង​ឆ្នាំ​២០១៩ ទោះបី​មានការ​សម្រេច​បែប​ណា​ក្នុង​កម្រិត​អន្តរជាតិ​ក្តី ។ នេះ​ជា​ការ​អះអាង​របស់​លោក YVES FRENOT ជីវ​វិទូ និង​ជានា​យក​នៃ​វិទ្យាស្ថាន​ប៉ូ​ល​ផែនដី​របស់​បារាំង ។

នៅ​តំបន់​អង់តាក់ទិក មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ចំនួន​៥២​កន្លែង​រួច​ហើយ ក្នុង​នោះ​៤​កន្លែង​របស់​ចិន រួច​កូរ៉េ​ខាងត្បូង អុ​ី​តា​លី និង​អា​ល្លឺ​ម៉​ង់​ក៏​មាន​វត្តមាន​រួច​ហើយ​នៅ​សមុទ្រ ROSS ដែរ ។ ចិន​ជំរុញ​សកម្មភាព​ស្រាវជ្រាវ​នៅ​តំបន់​អង់តាក់ទិក​ចាប់តាំងពី​ឆ្នាំ​១៩៨៥​មក ដោយ​ឆ្នាំ​នោះ​ចិន​បាន​កសាង​ស្ថានីយ​ដំបូង​របស់​ខ្លួន​នៅ​ទីនោះ​មានឈ្មោះ​ថា GRANDE MURAILLE ។ មូលដ្ឋាន​៣​ជា​បន្តបន្ទាប់​មក​ទៀត​គឺ​មូលដ្ឋាន ZHONGSHAN ក្នុង​ឆ្នាំ​១៩៨៩ មូលដ្ឋាន KUNLUN ឆ្នាំ​២០០៩ និង​មូលដ្ឋាន​ជំរំ TAISHAN ក្នុង​ឆ្នាំ​២០១៤ ។

ចិន​មាន​មហិច្ឆតា​តាំងខ្លួន​ជា​មហាអំណាច​ធំ​ទី​មួយ​ក្នុង​តំបន់​ប៉ូ​ល​ផែនដី​នោះ ហើយ​ចង់​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ផ្នែក​សន្ធិសញ្ញា​ស្តី​ពី​មហាសមុទ្រ​ទឹកកក​អង់តាក់ទិក ដែល​មាន​ប្រទេស​៥៣​ចុះហត្ថលេខា ។ ជាមួយ​រដ្ឋ​២៨​ទៀត​ជា​សមាជិក​ចិន​មាន​សិទ្ធិ​វេតូ​រួច​ហើយ​មក​ពីសារ​សំខាន់​នៃ​សកម្មភាព​វិទ្យាសាស្ត្រ​របស់​ខ្លួន​នៅ​ទីនោះ ។ ការ​កសាង​ស្ថានីយ​ស្រាវជ្រាវ​ទី​៥​របស់​ចិន​នៅ​អង់តាក់ទិក​គឺជា​សំណុំរឿង​ចាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ