ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុ​ស្ស៊ី​5​នាក់​ស្លា.ប់​ក្នុង​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​

6 ឆ្នាំ មុន

ប្រទេស​ស៊ី​រី​-​ប្រទេស​រុ​ស្ស៊ី ៖ ក្រសួងការបរទេស​រុ​ស្ស៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ​ថា ជនជាតិ​រុ​ស្ស៊ី​៥​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ច្រើន​នាក់​ទៀត​របួស​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នានា​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ភាគ​ខាងកើត​ស៊ី​រី​ហើយ​បញ្ជាក់​ថា​ជន​រង​គ្រោះ​ទាំងនេះ​ពុំ​ស្ថិត​ក្នុង​កងទ័ព​រុ​ស្ស៊ី​ឡើយ ។ បណ្តា​អង្គការ​យោធា​ប្រតិព័ទ្ធ និង​ជាតិនិយម​រុ​ស្ស៊ី​រៀបរាប់​ពី​មនុស្ស​របស់​ពួក​គេ​ស្លាប់​និង​របួស ក្រោយ​ការ​វាយប្រហារ​ទាំងនោះ​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ…

ប្រទេស​ស៊ី​រី​-​ប្រទេស​រុ​ស្ស៊ី ៖ ក្រសួងការបរទេស​រុ​ស្ស៊ី​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ​ថា ជនជាតិ​រុ​ស្ស៊ី​៥​នាក់​បាន​ត្រូវ​ស្លាប់​ហើយ​ច្រើន​នាក់​ទៀត​របួស​ក្នុង​ការ​វាយប្រហារ​តាម​អាកាស​នានា​របស់​ក្រុមចម្រុះ​នាំមុខ​ដោយ​សហរដ្ឋអាមេរិក​កាលពី​ស​ប្តា​ហ៍​មុន​នៅ​ភាគ​ខាងកើត​ស៊ី​រី​ហើយ​បញ្ជាក់​ថា​ជន​រង​គ្រោះ​ទាំងនេះ​ពុំ​ស្ថិត​ក្នុង​កងទ័ព​រុ​ស្ស៊ី​ឡើយ ។

បណ្តា​អង្គការ​យោធា​ប្រតិព័ទ្ធ និង​ជាតិនិយម​រុ​ស្ស៊ី​រៀបរាប់​ពី​មនុស្ស​របស់​ពួក​គេ​ស្លាប់​និង​របួស ក្រោយ​ការ​វាយប្រហារ​ទាំងនោះ​កាលពី​ថ្ងៃ​ទី​៧ កុម្ភៈ នៅ​តំបន់ DEIR EZZOR ប្រឆាំង​កងកម្លាំង​ស្និទ្ធ​លោក​អាសា​ដ ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី លោកស្រី​ម៉ា​រី​យ៉ា ហ្សា​ខា​រ៉ូ​វ៉ា ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ពី យោង​តាម​ព័ត៌មាន​ដំបូង​ៗ​គេ​អាច​និយាយ​ថា ការ​ស្លាប់​មនុស្ស​៥​នាក់​ដែល​ជា​ជនជាតិ​រុ​ស្ស៊ី ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ដោយ​អាវុធ​ហើយ​មូលហេតុ​កំពុងធ្វើការ​សិក្សា។ លោកស្រី​បន្ត​ថា ក៏​មាន​អ្នក​របួស​ផង​ដែរ ។ ជន​រង​គ្រោះ​ទាំងនេះ​ពុំ​មែន​ជា​ទាហាន​​រុ​ស្ស៊ី​ទេ ។

សារព័ត៌មាន​រុ​ស្ស៊ី​និង​បរទេស​មួយ​ចំនួន​មុន​នេះ​រៀបរាប់​ពី​តុល្យការ​ខុស​ៗ​គ្នា ដោយ​ខ្លះ​ថា​អ្នក​ស្លាប់មាន​ដល់​ជាង​២០០​នាក់​ឯណោះ ក្នុង​ការ​វាយប្រហារ​នេះ ។

យោង​តាម​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​ថា យុទ្ធ​ជន​ស្និទ្ធ​របប​ស៊ី​រី​ដល់​ទៅ​យ៉ាងតិច​១០០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ទាំងនេះ​ធ្វើ​ឡើងជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ​មួយ​ប្រឆាំង​ទី​តាំង​របស់​ក្រុមចម្រុះ​អា​រ៉ាប់​-​ឃើ​ត ស៊ី​រី​មួយ​ទ្រទ្រង់​ដោយ​អា​មេ​រិ​ក ។ ក្រោយ​ការ​វាយ​ប្រហារ​នេះ​ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​អះអាង​ថា​ពុំ​មាន​ទាហាន​រុ​ស្ស៊ី​ណា​ម្នាក់​នៅ DEIR EZZOR​ឡើយ ។ ប៉ុន្តែ​បណ្តាសារ​ព័ត៌មាន​រុ​ស្ស៊ី​គូសបញ្ជាក់​ថា មាន​ជនជាតិ​រុ​ស្ស៊ី​ច្រើន​នាក់​ដែល​មក​ប្រយុទ្ធ​នៅ​ស៊ី​រី ក្នុង​ឋានៈ​ជា​ទាហាន​ស៊ីឈ្នួល ពិសេស​សម្រាប់​ក្រុមហ៊ុន​យោធា​ឯកជន​មួយ​ហៅ​ក្រុម «GROUPE WAGNER » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ