ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងហើយ​ អតីត​សិស្ស​​បា.ញ់​សម្លា.ប់​មនុស្ស​១៧​នាក់​​វិទ្យា​ល័យ​មកពីណា

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​ ៖ យុវជន​ឈ្មោះ​ nikolas cruz ​ជា​ខ្មាន់កាំភ្លើង​ដែល​បាញ់​សម្លាប់​មនុស្ស​១៧​នាក់​ក្នុង​អតីត​វិទ្យាល័យ​របស់​គេ​នា​ភាគ​អា​គ្នេ​យ៏​រដ្ឋ​ផ្ល​រី​ដា ​កាលពី​ថ្ងៃ​ទី​១៤ ​កុ​ម្ភៈ ត្រូវ​បាន​​គេ​រៀបរាប់​ថា ​ជា​អ្នក​ហាត់​បាញ់​កាំភ្លើង​មាន​កុមារភាព​លំបាកលំបិន…

សហរដ្ឋអាមេរិក​ ៖ យុវជន​ឈ្មោះ​ nikolas cruz ​ជា​ខ្មាន់កាំភ្លើង​ដែល​បាញ់​សម្លាប់​មនុស្ស​១៧​នាក់​ក្នុង​អតីត​វិទ្យាល័យ​របស់​គេ​នា​ភាគ​អា​គ្នេ​យ៏​រដ្ឋ​ផ្ល​រី​ដា ​កាលពី​ថ្ងៃ​ទី​១៤ ​កុ​ម្ភៈ ត្រូវ​បាន​​គេ​រៀបរាប់​ថា ​ជា​អ្នក​ហាត់​បាញ់​កាំភ្លើង​មាន​កុមារភាព​លំបាកលំបិន ​ហើយ​មាន​ទំនាក់ទំនង​ជាមួយ​លទ្ធិ​ស្ដាំ​និយម​ជ្រុល​មួយ​។

ដោយ​និយម​កាត់សក់​ខ្លី​យុវជន​អាយុ​១៩​ឆ្នាំ​រូប​នេះ​នា​ថ្ងៃ​ទី​១៥​កុ​ម្ភះ​ត្រូវ​បាន​គេ​នាំ​ខ្លួន​មក​កាន់​តុលាការ​ដោយ​ស្លៀកពាក់​ឯកសណ្ឋាន​អ្នកទោស​។​យោង​តាម​អង្គការ​ anti defamation league(adc)​ជា​សមាគម​មួយ​ប្រឆាំង​លទ្ធិ​ជ្រុលនិយម​ថា​យុវជន​រូប​នេះ​តែង​ទៅ​ចូលរួម​ជា​ទៀងទាត់​ក្នុង​កិច្ចប្រជុំ​របស់​ក្រុម​សាធារណរដ្ឋ​ផ្ល​រី​ដា​ជា​ក្រុម​តូច​មួយ​ដែល​ប្រកាន់​គំនិត​ឧត្ដមភាព​ពួក​ស្បែក​សរួច​ជាមួយ​ក្រុម​នេះ​គេ​ចូលរួម​ក្នុង​ការ​ហ្វឹកហ្វឺន​យោធា​ប្រតិព័ទ្ធ​ផង​។

ក្រុម​នោះ​ជា​ក្រុម​បំបែក​ខ្លួន​និយម​ស្បែក​ស​និង​ហ្វា​ស៊ី​ស្ត​បែប​ថ្មី​។​គេ​គិត​ថា​យុវជន​ស្បែក​ស​នេះ​អាច​ឈាន​ទៅ​ធ្វើ​សកម្មភាព​ចំពោះ​អ្វី​ដែល​គេ​គិត​ថា​ពួក​ជ្វី​ហ្វ​ប្ញុ​ក៏​នារី​ៗ​។

យុវជន​nikolas cruz​កាលពី​ថ្ងៃ​ទី​១៤​កុ​ម្ភះ​ជាមួយ​កាំភ្លើង​ពាក់កណ្ដាល​ស្វ័យប្រវត្តិ​ធុន​ar-15​មួយ​ដើម​និង​បង់​គ្រាប់​ជា​ច្រើន ពេល​ចប់​ម៉ោង​សិក្សា​នៅ​អតីត​វិទ្យាល័យ​marjory stoneman douglas​របស់​គេ​ក្នុង​ទីក្រុង​parkland​់បាន​បាញ់ប្រហារ​ក្នុង​សាលា​នេះ​សម្លាប់​មនុស្ស​១៧​នាក់​ហើយ​ច្រើន​នាក់​ទៀត​រង​របួស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ