ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ស្លា.ប់​ដោយ​ជំងឺសរសៃប្រសាទកើនឡើង ​ព្រោះតែ​សម័យ​ទំនើប

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា​អាហារ​មាន​ជាតិ​គីមី និង​ការ​បំពុលបរិយាកាស គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​យើង​មាន​ជំងឺ​ភ្លេចភ្លាំង​លឿន ។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ គឺ​មាន​អំណះអំណាង​គាំទ្រ​បន្តិចបន្តួច​ប៉ុណ្ណោះ…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បាន​ឲ្យ​ដឹង​ថា បច្ចេកវិទ្យា​អាហារ​មាន​ជាតិ​គីមី និង​ការ​បំពុលបរិយាកាស គឺជា​មូលហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​យើង​មាន​ជំងឺ​ភ្លេចភ្លាំង​លឿន ។ ប៉ុន្តែ​ការ​លើក​ឡើង​នេះ គឺ​មាន​អំណះអំណាង​គាំទ្រ​បន្តិចបន្តួច​ប៉ុណ្ណោះ ។

ការ​សិក្សា​នេះ​បាន​ពី​និត្យ​ទៅ​លើ​អត្រា​នៃ​ការ​ស្លាប់​របស់​ប្រទេស​អភិវឌ្ឍន៍​ចំនួន​១០ ដោយ​ក្នុង​នោះ​មាន​អង់គ្លេស និង​អា​មេ​រិ​ក​ដែរ ។ អ្នក​ស្រាវជ្រាវ​បាន​ផ្តោត​សំខាន់ ជា​ពិសេស​ទៅ​លើ​អ្វី​ដែល​ពួក​គេ​និយាយ​ថា ការ​ស្លាប់​ដោយសារ​តែ​ជំងឺសរសៃប្រសាទ ដែល​វា​ទាក់ទង​នឹង​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ​ដូច​ជា ជំងឺសរសៃប្រសាទ និង​ភ្លេចភ្លាំង​ជាដើម ។

ការ​សិក្សា​នេះ​បាន​រក​ឃើញ​ថា អត្រា​នៃ​ការ​ស្លាប់​ទាំងអស់ បាន​ធ្លាក់​ចុះ​ជាង​កាលពី​៣០​ឆ្នាំ​មុន ។ ប៉ុន្តែ​កម្រិត​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺសរសៃប្រសាទ បាន​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​នៅ​ពេល​ប្រៀបធៀប​ជាមួយនឹង​ទិន្នន័យ​ដែល​បាន​មក​ពី​ឆ្នាំ ២០០៨ ដល់​២០១០ និង​ឆ្នាំ ១៩៧៩ ដល់​១៩៨១ ។ វា​នៅ​តែ​មិន​ទាន់​ច្បាស់​ថា ហេតុ​អ្វី​បានជា​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺសរសៃប្រសាទ​កើនឡើង​បែប​នេះ​ឡើយ ។ អ្នក​ស្រាវជ្រាវ​បាន​ប៉ាន់​ស្មានថា ការណ៍​ពិត​ដែល​មនុស្ស​រស់នៅ​បាន​យូរ គឺ​មានការ​រីក​ចម្រើន​ដ៏​ខ្លាំង​ទៅ​លើ​វិធីសាស្ត្រ​កំណត់​រោគវិនិច្ឆ័យ និង​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ទាក់ទង​នឹង​របៀប​រស់នៅ និង​បរិ​ដ្ឋា​ន​ដូច​ជា ការ​ប្រើប្រាស់​អាហារ​មាន​ជាតិ​គីមី​កាន់តែ​ច្រើន ការ​បំពុល​កាន់តែ​ច្រើន និង​បច្ចេកវិទ្យា ថ្មី​ៗ​ដូច​ជា វាយ​ហ្វា​យ និង​ទូរស័ព្ទ​ដៃ ដែល​អាច​នាំ​ឲ្យ​ចំនួន​នៃ​ការ​ស្លាប់​កើនឡើង​បាន ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​គ្រាន់តែ​ជា​ការ​ប៉ាន់ស្មាន​របស់​អ្នក​ស្រាវជ្រាវ​ទេ ដូច្នេះ​យក​ល្អ​គួរតែ​មានការ​ស្រាវជ្រាវ​កាន់តែ​ច្រើន​បន្ថែម​ទៀត​ដើម្បី​ចង់​ដឹង​ថា កត្តា​ដូច​ជា បច្ចេកវិទ្យា អាហារ​គីមី និង​ការ​បំពុលបរិយាកាស អាច​ជាដើម​ហេតុ​នាំ​ឲ្យ​កើនឡើង​ការ​ស្លាប់​ដោយសារ​តែ​ជំងឺសរសៃប្រសាទ​ឬ​អត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ