ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាយ​ក្លា​ស្សេ​ឱ្យ​ត្រជាក់​ល្អ​ចំពោះ​សុខភាព តើ​ពិត​ទេ?

6 ឆ្នាំ មុន

ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាំងអស់ មិន​ត្រូវ​បាន​បង្កើត​ឡើង ដូច​ៗ​គ្នា​ទេ វា​អាច​មាន​ចាប់ពី​ជាតិ​ស្ករ​រហូត​ដល់​ជាតិ​អាមីដុង រហូត​ដល់​ជាតិ​សរសៃ ដូច្នេះ​វា​ក៏​មាន​​​ឥទ្ធិពល​ចំពោះ​សុខភាព ខុស​ៗ​គ្នា​ដែរ ។ ភាព​រេ​ស៊ី​ស្តង់​របស់​អាមីដុង គឺជា​កាបូ​អ៊ី​ដ្រា​ត​មួយ​ប្រភេទ…

ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាំងអស់ មិន​ត្រូវ​បាន​បង្កើត​ឡើង ដូច​ៗ​គ្នា​ទេ វា​អាច​មាន​ចាប់ពី​ជាតិ​ស្ករ​រហូត​ដល់​ជាតិ​អាមីដុង រហូត​ដល់​ជាតិ​សរសៃ ដូច្នេះ​វា​ក៏​មាន​​​ឥទ្ធិពល​ចំពោះ​សុខភាព ខុស​ៗ​គ្នា​ដែរ ។ ភាព​រេ​ស៊ី​ស្តង់​របស់​អាមីដុង គឺជា​កាបូ​អ៊ី​ដ្រា​ត​មួយ​ប្រភេទ ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជាតិ​សរសៃ​ដែរ ។

កាលណា​ញ៉ាំ​អាមីដុង​រ៉េ​ស៊ី​ស្តង់​នេះ​កាន់តែ​ច្រើន អាច​មាន​ប្រយោជន៍​សម្រាប់​បាក់តេរី​ល្អ​ៗ​ក្នុង​ពោះវៀន ព្រមទាំង​កោសិការ ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺថា ការ​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា ការ​ដែល​យក​បាយ​ក្លា​ស្សេ​ឲ្យ​ត្រជាក់ អាច​ជួយ​ឲ្យ​វា​ក្លាយទៅជា​អាមីដុង​រ៉េ​ស៊ី​ស្តង់​បាន ។

និយាយ​អំពី​បាយ​វិញ ប្រជាជន​ខ្មែរ​យើង​គឺ​មិន​អាច​អត់បាយ​បាន​ទេ ព្រោះ​វា​ជា​អាហារ​ប្រចាំ​គ្រួសារ នីមួយ​ៗ​ទូ​ទាំង​ប្រទេស ។ ការ​ដែល​ដាក់​បាយ​ក្លា​ស្សេ​ឲ្យ​ត្រជាក់​ក្រោយ​ពី​ចម្អិន​រួច​អាច​ជំរុញ​ដល់​សុខភាព​កាន់តែ​ល្អ ដោយសារ​តែ​វា​បង្កើន​ចំនួន​អាមីដុង​រ៉េ​ស៊ី​ស្តង់។

ការ​សិក្សា​មួយ​ដែល​ប្រៀបធៀប​ទៅ​លើ​បាយ​ដែល​គេ​ចម្អិន​រួច​ថ្មី ជាមួយនឹង​បាយ​ដែល​ចម្អិន​រួច​យូរហើយ​ដាក់​ក្នុង​ទូទឹកកក​ក្លា​ស្សេ​២៤​ម៉ោង ហើយ​យក​មក​កម្តៅ​ឡើយ​វិញ ។

ជា​លទ្ធផល​ឃើញ​ថា បាយ​ដែល​ក្លា​សេ​នោះ​ឃើញ​មាន​ចំនួន​អាមីដុង​រ៉េ​ស៊ី​ស្តង់​ច្រើន​ជាង​បាយ​ដាំ​រួច​ថ្មី​ៗ​រហូត​ដល់​២,៥​ដង​ឯណោះ ។ អ្នក​ស្រាវជ្រាវ​ក៏​បាន​ធ្វើតេស្ត​ទៅ​លើ​អ្វី​ដែល​កើតឡើង​លើ​បាយ​ទាំង​ពីរ​ប្រភេទ​នេះ​ដែរ តាម​រយៈ​ឲ្យ​មនុស្ស​ធំ​ដែល​មាន​សុខ​ភាព​​ល្អ​១៥​នាក់​ញ៉ាំ ។ ពួក​គេ​បាន​រក​ឃើញ​ថា បាយ​ដែក​ក្លា​ស្សេ​ធ្វើ​ឲ្យ​មានការ​ឆ្លើយ​តប​ជាតិ​ស្ករ​ក្នុង​ឈាម​តិច​ជាង​បាយ​ដែល​ដាំ​ហើយ ថ្មី​ៗ ។

ខណៈ​ពេល​ដែល​រឿង​នេះ​ក៏​ត្រូវការ​សិក្សា​លើ​មនុស្ស​កាន់តែ​ច្រើន​ទៀត​នោះ តែ​ការ​សិក្សា​មួយ​ដែល​ធ្វើ​លើ​សត្វ​កណ្តុ​របា​នរក​ឃើញ​ថា សត្វ​កណ្តុរ​ដែល​ស៊ី​បាយ​ក្លា​ស្សេ គឺ​មិនសូវ​ឡើង​ទម្ងន់ និង​មាន​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ឈាម​ចុះ​ទាប ។

បើសិនជា​អ្នកជា​មនុស្ស​ដែល​ញ៉ាំ​បាយ​ជា​ទៀងទាត់ អ្នក​ប្រហែលជា​អាច​ចម្អិន​វា​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ទុក​សិន ។ បន្ទាប់​មក​យក​វា​ដាក់​ក្លា​ស្សេ​ក្នុង​ទូរ​ទឹកកក​មួយ​យប់ ឬ​ពីរ​បី​ថ្ងៃ ដើម្បី​បង្កើន​អាមីដុង​រ៉េ​ស៊ី​ស្តង់​របស់​វា ។ លើស​ពី​នេះ​ទៅ​ទៀត បើ​យោង​ទៅ​តាម​ទិន្នន័យ​នៃ​ការ​សិក្សា បាយ​ដែល​ក្លា​ស្សេ​ហើយ យក​ទៅ​កម្តៅ​ឲ្យ​ក្តៅ​វិញ​នៅ​តែ​មាន​អាមីដុង​រ៉េ​ស៊ី​ស្តង់​ខ្ពស់​ដដែល​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ