ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចច្រឡំស្រុកគេទៅ

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តំបន់​សហគមន៍​អេកូ​ទេសចរណ៍ និង​រមណីយដ្ឋាន​ទាក់ទាញ​៩​កន្លែង​នៅ​ខេត្តស្ទឹងត្រែង​គឺ​ជា​កំណប់​ធម្មជាតិ​សម្រាប់​អ្នក​ខេត្តស្ទឹងត្រែង ហើយ​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ថា​ជា​តំបន់​ធម្មជាតិ​ដ៏​ប្រណីតភាព​ខុស​ប្លែក​ពី​ខេត្ត​ដទៃ​ដោយសារ​តែ​តំបន់​ទាំងនោះ​ពេញ​ដោយ​សម្រស់​ធម្មជាតិ​ទាក់ទាញ​បែប​អេកូ​ទេស​ចរណ៍។ កោះ​ហាន​ជា​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​មួយ​ដែល​បាន​បង្កើត​ឡើង​ដោ​​យ​សហគមន៍​ឃុំ​កោះ​ស្នែង ក្រោយ​ការ​សិក្សា​ឃើញ​អំពី​មាន​ប្រណីតភាព​នៃ​ការ​ទាក់ទាញ​មួយ​ក្នុង​ចំណោម​តំបន់​សហគមន៍​អេកូ​ទេស​ចរណ៍ និង​រមណីយដ្ឋាន​ស្រស់​ស្អាត​ទាំង​៩​កន្លែង​នៅ​ខេត្តស្ទឹងត្រែង ។ បន្ទាប់​ការ​សិក្សា​លើ​សក្តានុពល​បែប​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប​លើ​ជីវៈចម្រុះ…

ខេត្តស្ទឹងត្រែង ៖ តំបន់​សហគមន៍​អេកូ​ទេសចរណ៍ និង​រមណីយដ្ឋាន​ទាក់ទាញ​៩​កន្លែង​នៅ​ខេត្តស្ទឹងត្រែង​គឺ​ជា​កំណប់​ធម្មជាតិ​សម្រាប់​អ្នក​ខេត្តស្ទឹងត្រែង ហើយ​ត្រូវ​បាន​គេ​ឱ្យ​តម្លៃ​ថា​ជា​តំបន់​ធម្មជាតិ​ដ៏​ប្រណីតភាព​ខុស​ប្លែក​ពី​ខេត្ត​ដទៃ​ដោយសារ​តែ​តំបន់​ទាំងនោះ​ពេញ​ដោយ​សម្រស់​ធម្មជាតិ​ទាក់ទាញ​បែប​អេកូ​ទេស​ចរណ៍។

កោះ​ហាន​ជា​តំបន់​សហគមន៍​អេកូ​ទេសចរណ៍​មួយ​ដែល​បាន​បង្កើត​ឡើង​ដោ​​យ​សហគមន៍​ឃុំ​កោះ​ស្នែង ក្រោយ​ការ​សិក្សា​ឃើញ​អំពី​មាន​ប្រណីតភាព​នៃ​ការ​ទាក់ទាញ​មួយ​ក្នុង​ចំណោម​តំបន់​សហគមន៍​អេកូ​ទេស​ចរណ៍ និង​រមណីយដ្ឋាន​ស្រស់​ស្អាត​ទាំង​៩​កន្លែង​នៅ​ខេត្តស្ទឹងត្រែង ។ បន្ទាប់​ការ​សិក្សា​លើ​សក្តានុពល​បែប​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប​លើ​ជីវៈចម្រុះ កោះ​ហាន​ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ក្នុង សហគមន៍​ថា​«​សហគមន៍​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន​» ។

ដើម្បី​បាន​ទៅ​ដល់​តំបន់​អេកូ​ទេសចរណ៍​ដ៏​ប្រណីត​នោះ​គេ​អាច​ជិះ​រថយន្ត ឬ​ម៉ូតូ​ដោយ​ផ្តើម​ចេញពី​ក្រុង​ស្ទឹង​ត្រែង​ឆ្លងកាត់​ស្ពាន​សេ​កុង​តាម​ផ្លូវជាតិ​លេខ​៧ ឆ្ពោះទៅ​ត្រើយ​ខាងជើង​ចម្ងាយ​២០​គីឡូម៉ែត្រ​គេ​នឹង​ឃើញ​ស្លាក​សញ្ញា​មួយ​ដែល​បង្ហាញ​អំពី​តំបន់​អេកូ​ទេសចរណ៍​នៅ​ខាងឆ្វេង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧​នោះ ហើយ​បន្តដំណើរ​បត់​ចូល​ទៅ​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម​ចម្ងាយ​៦​គីឡូម៉ែត្រ ស្ថិត​នៅ​ភូមិ​កោះ​ស្នែង ឃុំ​កោះ​ស្នែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​គឺ​ដល់ទី​កន្លែង​ដែល​ត្រូវ​រំសាយ​អារម្ភ​ណ៍​នោះ​ភ្លាម ។ គ្រា​ធ្វើ​ដំណើរ​ដល់ទី​តាំង​នឹង​មាន​អ្នក​រង់ចាំ​ទទួល​ស្វាគមន៍​ប្រកបដោយ បន្ទាប់​មក​ត្រូវ​ចំណាយពេល​១៥​នាទី​ដើម្បី​ជិះទូក​គយគន់​តាម​ដង​ទន្លេ​ទៅ​កោះ​នោះ​តែ​ម្តង ។

ពេល​ទៅ​ដល់​តំបន់​អេកូ​ទេសចរណ៍​សម្រស់​កោះ​ហាន​នោះ​គេ​នឹង​ស្ញើប​អារម្មណ៍​ជាមួយ​សម្រស់​ធម្មជាតិ​ដែល​មាន​សក្តានុពល​ប្រកបដោយ​ប្រណីតភាព​បែប​អេកូ​ទេសចរណ៍​ដោយ​បានឃើញ​តំបន់​ព្រៃ​រ៉ាំ​សារ​ប្រវែង​៣៥​គីឡូម៉ែត្រ​សម្បូរ​ទៅ​ដោយ​ជីវៈចម្រុះ​សម្បូរ​បែប ជា​ពិសេស​ហ្វូង​សត្វ​ស្លាប សត្វ​ស្វា​ទឹក​ដ៏​កម្រ​ផង​ដែរ ។ បន្ទាប់​ពី​នោះ​គេ​អាច​កម្សាន្ត​ជាមួយ​ការ​ជិះទូក​កៃ​យ៉ាក់​លើ​ផ្ទៃ​ទឹកថ្លា​ខៀវ​គយគន់​ដើមឈើ ធំ​ៗ​ដែល​មាន​ឫស​ដុះ​បណ្តោយ​ទឹកទន្លេ ការ​ស្ទូចត្រី​លេង មុជទឹក​ដ៏​ត្រជាក់ អុំទូក​កម្សាន្ត​លើ​អន្លង់​ថ្មកំបោរ វាល​ខ្សាច់ ព្រមទាំង​ការ​បោះជំរំ​តង់​ផង​ដែរ ។

ការ​រៀបចំ​ទ​ទួ​លុ​មាន​ម្ហូបអាហា​បែប​ប្រពៃណី និង​សម័យ ជា​ពិសេស​រសជាតិ​ត្រី​ទន្លេមេគង្គ​ដ៏​ឈ្ងុយ​ឆ្ងាញ់ ស្រស់​ៗ​នៅ​ក្នុង​ទឹក​ដែល​អាច​កុម្ម៉ង់ និង​ចម្អិន​តាម​តម្រូវការ ការ​ធ្វើ​បដិសណ្ឋារកិច្ច ការ​ការពារ​សន្តិសុខ​សុវត្ថិភាព​ទាំង​ទៅ​ទាំង​មក​ប្រកបដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​តាម​គោល​ការ​ណែនាំ​របស់​គណៈកម្មការ​សហ​គមន៍​អេកូ​ទេសចរណ៍​តាម​រយៈ​មន្ទីរ​ទេសចរណ៍​ខេត្ត ៕

អត្ថបទសរសេរ ដោយ