ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល​ជើង​ខ្លាំង​កម្ពុជា​-​ថៃ​4​រូប​ជួប​គ្នា​ដណ្ដើម​ជើងឯក​ម៉ា​រ៉ា​តុង​ស្អែកនេះ​!

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រឿង សា​រ័​ត្ន មក​ពី​ក្លិបទ័ព​ពិសេស​ឆត្រយោង​៩១១ និង​មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ​សែន​ជ័យ ព្រមទាំង​កីឡាករ​ថៃ​២​រូប​ទៀត​ដែល​មានឈ្មោះ​លៀម​​ភី​ត ប៉េ​ឡេ​បូ​រី​រ៉ាំ…

រាជធានី​ភ្នំពេញ ៖ រឿង សា​រ័​ត្ន មក​ពី​ក្លិបទ័ព​ពិសេស​ឆត្រយោង​៩១១ និង​មឿ​ន សុខ​ហ៊ុ​ច មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ពោធិ​សែន​ជ័យ ព្រមទាំង​កីឡាករ​ថៃ​២​រូប​ទៀត​ដែល​មានឈ្មោះ​លៀម​​ភី​ត ប៉េ​ឡេ​បូ​រី​រ៉ាំ និង​ណាំ​ខៈ​បួន តូង​ប្រាសាទ​ហ៊ី​ម ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ជួប​ប្រកួត​គ្នា​ជា​លក្ខណៈ​ម៉ា​រ៉ា​តុង​ដណ្ដើម​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នា​ថ្ងៃ​សៅរ៍​ទី​១៧ កុម្ភៈ ស្អែក​នេះ​ហើយ ។

អ្នក​និយមទស្សនា​កីឡា​ប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹង​រង់ចាំ​មើល​ថា​តើ​តំណែង​ជើងឯក​នេះ​នឹង​ធ្លាក់​ក្នុង​កណ្ដាប់ដៃ​កីឡាករ​រូប​ណា ខណៈ​កីឡាករ​ទាំង​៤​រូប​នេះ​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង​ដូច​គ្នា​បែប​ហ្នឹង​នោះ​។

សម្រាប់​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​ជា​លក្ខណៈ​ម៉ា​រ៉ា​តុង​នេះ​ធ្វើ​ឡើង​ចំនួន​២​ជុំ​គឺ​ជុំ​ទី​១
ជា​វគ្គ​ជម្រុះ​ស្វែងរក​អ្នក​ខ្លាំង​២​រូប​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ។ ការ​ប្រកួត​នៅ​ជុំ​ទី​១​នេះ​មាន​តែ​៣​ទឹក​ប៉ុណ្ណោះ​ក្នុង​១​ទឹក​ប្រកួត​៣​នាទី​សម្រាក​២​នាទី ។ ដោយឡែក​វគ្គ​ផ្ដាច់​ព្រ័ត្រ​មាន​៥​ទឹក​ក្នុង​១​ទឹក​ប្រកួត​២​នាទី សម្រាក​១​នាទី​។

ការ​ប្រកួត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១ កីឡាករ​កម្ពុជា រឿង សា​រ័​ត្ន ដែល​ធ្លាប់​ប្រកួត​៨៩​ដង ឈ្នះ
៦៣​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១១​ដង​) ស្មើ​៥​ដង​និង​ចាញ់​២៣​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​លៀម​ភី​ត ប៉េ​ឡេ​បូ​រី​រ៉ាំ ដែល​ធ្លាប់​ប្រកួត​៨០​ដង ឈ្នះ​៦០​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២០) ដង ស្មើ​៣​ដង និង​ចាញ់​២០​ដង ។ កីឡាករ​ថៃ​ម្នាក់​នេះ ពិតជា​ខ្លាំង​មិនធម្មតា​នោះ​ទេ បើ​ទោះជា​គេ​មាន​ប្រវត្តិ​ប្រកួត​ប្រដំប្រសង​រឿង សា​រ័​ត្ន​ មែន​ ប៉ុន្តែ​តួ​លេខ​​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​នៅ​លើ​សង្វៀនមាន​ច្រើន​ជាង ។ ចាំ​មើល​រឿង សា​រ័​ត្ន អាច​​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះ​បាន​ឬ​អត់​?

ចំណែក​មឿ​ន សុខ​ហ៊ុ​ច ដែល​ធ្លាប់​ប្រកួត​១០៦​ដង ឈ្នះ​៧៧​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់
១៧​ដង​) ស្មើ​៥​ដង និង​ចាញ់​២៤​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ណាំ​ខៈ​បួន តូង​ប្រាសាទ​ហ៊ី​ម ដែល​ធ្លាប់​ប្រកួត​១០១​ដង ឈ្នះ​៧៤​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៤​ដង​) ស្មើ​៣​ដង និង​ចាញ់​២៤​ដង ។ យោង​តាម​ប្រវត្តិ​ប្រកួត​របស់​កីឡាករ​ទាំង​២​រូបគេ​ពិបាក​ប៉ាន់ស្មាន​ពី​លទ្ធផល​ទុក​មុន​ណាស់​ដូច្នេះ​មាន​តែ​រង់ចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​ប៉ុណ្ណោះ​​អ្នក​ណា​ខ្លាំង​ជាង​អ្នក​ណា​គង់តែ​ដឹង​ទេ ។

មួយគូ​ទៀត​ប្រកួត​គ្នា​ជា​លក្ខណៈ​មិត្តភាព​ដែល​តម្រូវ​ទៅ​លើ​កីឡាករ ជ័យ ស៊ី​នេ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ផៃ គឹ​ម​ហឿ​ត មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ