ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ឥ​សាន ៖ ក្រុម​អតីត​បក្ស​ប្រឆាំង​កំពុង​ធ្វើ​បដិវត្ត​ន៏​ពណ៌ កំពុង​លាងខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ហៅ​ទ​ង្វើ​របស់​អតីត​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស​កំពុង​ធ្វើ​បដិវត្តន៍​ពណ៌​លាងខ្លួន ។ លោក សុខ ឥ​សាន…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​ហៅ​ទ​ង្វើ​របស់​អតីត​ក្រុម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រៅប្រទេស​កំពុង​ធ្វើ​បដិវត្តន៍​ពណ៌​លាងខ្លួន ។

លោក សុខ ឥ​សាន បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ថា​អ្នក​ណា​ក៏​ដឹង​ដែរ​ថា​បដិវត្ត​ន៏​ពណ៌​គឺជា​រូបភាព​ថ្មី​នៃ​របៀប​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់​ដែល​មិន​បម្រើ​ឲ្យ​នយោបាយ និង​មនោ​គម​ន៏​វិជ្ជា​របស់​មេ​ក្លោ​ង​ធំ​លើ​ពិភពលោក​ដែល​ចង់​ដណ្តើម​យក​កម្ពុជា​ធ្វើ​ជា​ភូមិសាស្ត្រ​នយោបាយ​របស់​ខ្លួន ។ បដិវត្ត​ន៏​ពណ៌​បាន​ជោគជ័យ​នៅ​ប្រទេស​មួយ​ចំនួន​នៅ​អាហ្វ្រិក​ខាងជើង និង នៅ​ម​ជ្ឈឹ​ម​បូព៌ា ដែល​បង្ក​វិនាសកម្ម​ដ៏​ធ្ងន់ធ្ងរ​ដល់​ប្រទេស​ពាក់ព័ន្ធ​ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខវេទនារ ទីបំផុត​គ្មាន ។

លោក​បន្ត​ថា នៅ​កម្ពុជា​ដែល​ប្រជាជន​បាន​ធ្លាប់​ឆ្លងកាត់​សោកនាដកម្ម​រាប់​មិន​អស់​រួច​ហើយ​មិន​ចង់​ឲ្យ​កើត​គ្រោះ​មហន្តរាយ​ដូច​អតីតកាល​ជា​ថ្មី​ទៀត​ឡើយ ។ ដូច្នេះ​ហើយ​បានជា​បដិវត្ត​ន៏​ពណ៌​ទោះ​តាម​រូបភាព​អ្វី​ក៏​ដោយ​ត្រូវ​បាន បរាជ័យ​យ៉ាង​អាម៉ាស់​នៅ​កម្ពុជា ដែល​បង្ក​ការ​ឈឺចាប់​ដល់​មេ​ក្លោ​ង និង​អា​យ៉ង​ទាំងឡាយ​បាក់ស្បាត នីរ​ទេស​ខ្លួន​ឯ​ទៅ​បរទេស ទៅ​ឱបដៃឱបជើង​ចៅហ្វាយនាយ​គ្រប់​ទិស​ទី​នៅ​តែ​មិន​បាន​ផល ។

លោក សុខ ឥ​សាន បាន​បញ្ជាក់​ថា «​ដើម្បី​លុបលាង​មុខមាត់​បរាជ័យ​របស់​ខ្លួន​មេ​ក្លោ​ង និង​កូនជឹង​បាន​នឹង​កំពុង​ខិតខំ​ផ្សព្វផ្សាយ​ព័ត៌មាន​ឆ្នៃ​ប្រឌិត​ថា រាជរដ្ឋាភិបាល​កម្ពុជា​រឹត​បន្តឹង​សេរីភាព​សារព័ត៌មាន រឹត​បន្តឹង​សេរីភាព​ធ្វើ​នយោបាយ និង​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង ព្រមទាំង​ពួក​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​អ្នក​ប្រជាធិបតេយ្យ ហើយ​ខិតខំ​ពង្រីក​គុណសម្បត្តិ​របស់​បណ្តាញ​របស់​ខ្លួន​ឲ្យ​មើលឃើញ​ថា មាន​តែ​ក្រុម​គេ​ទេ​ដែល​ល្អ​លុបលាង​មុខមាត់​អាក្រក់​របស់​ពួក​គេ បោកប្រាស់​សាធារណ​មតិ​យ៉ាង​ងងើល​គ្មាន​អៀនខ្មាស់​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ