ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ចាញ់ Real កីឡាករ Mbappe ថា​នឹង​យកឈ្នះ​វិញឱ្យបាន​នៅ​ទឹកដី​បារាំង

6 ឆ្នាំ មុន

តាមប្រភពពីគេហទំព័រ Besoccer បានចេញផ្សាយថា ក្រោយ​ការ​បរាជ័យ​របស់​ក្រុម PSG ក្នុង​ក្រប​ខណ្ឌ Champions League វគ្គ​១៦​ក្រុម ជើង​ទី​១…

តាមប្រភពពីគេហទំព័រ Besoccer បានចេញផ្សាយថា ក្រោយ​ការ​បរាជ័យ​របស់​ក្រុម PSG ក្នុង​ក្រប​ខណ្ឌ Champions League វគ្គ​១៦​ក្រុម ជើង​ទី​១ ក្រោម​ថ្វី​ជើង​ម្ចាស់ផ្ទះ​អធិរាជ​ស Real Madrid ខ្សែប្រយុទ្ធ Kylian Mbappe បាន​បង្ហោះ​សារ​មួយ​ក្នុង​បណ្តាញ​សង្គម Instagram របស់​ខ្លួន​ដើម្បី​បង្កើន​ស្មារតី​សម្រាប់​ការ​ប្រកួត​ជើង​ទី​ពីរ​នៅ​ទឹកដី​បារាំង​វិញ​ម្តង ។

Mbappe ប្រាប់​ទៅ​កាន់​អ្នក Follow របស់​ខ្លួន​ទាំងអស់​ថា «​វា​លំបាក​ណាស់​ក្នុង​ការ​ទទួលយក​ការ​បរាជ័យ ប៉ុន្តែ​នេះ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ យើង​នៅ​មានការ​ប្រកួត​ដ៏​សំខាន់​ក្នុង​ជើង​ទី​ពីរ​ក្នុង​ទឹកដី​របស់​យើង​ទៀត ប៉ុន្តែ​យើង​ក៏​ត្រូវការ​ការ​ប្តេជ្ញា​ចិត្ត និង​ឆន្ទៈ​គ្មាន​ព្រំដែន​ដើម្បី​ឈ្នះ​» ។

ក្នុង​ការ​ប្រកួត​ក្នុង​ក្រប​ខណ្ឌ Champion League វគ្គ​១៦​ក្រុម ជើង​ទី​១ ជាមួយនឹង Real Madrid ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ​បាន​ខិតខំ​រក​គ្រាប់​បាល់​ទម្លុះ​សំណាញ់​ទី​ក្នុង​ទឹកដី Bernabeu ដែរ ប៉ុន្តែ​នៅ​តែ​មិន​អាច​ទម្លុះ​សំណាញ់​ទី​របស់​អ្នកចាំទី Keylor Navas បាន ។

Mbappe ក៏​បាន​បន្ថែម​ដោយ​ជឿជាក់​ថា «​នៅ Parc de Princes អ្វី​ៗ​គឺ​អាច​ធ្វើ​ទៅ​បាន ហើយ​យើង​ដឹង​ថា​អ្នកគាំទ្រ​របស់​យើង​នឹង​នៅ​តែ​គាំទ្រ​យើង​ក្នុង​ការ​ដណ្តើម​យកជ័យ​ជម្នះ​មក​វិញ ហើយ​យើង​នឹង​ព្យាយាម​សរសេរ​ទំព័រ​ថ្មី​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​យើង​ជាមួយ​គ្នា​» ។

ក្រុម Real Madrid នឹង​ត្រូវធ្វើ​ដំណើរ​ទៅ​កាន់​ទឹកដី​របស់​ក្រុម PSG វិញ​ម្តង​ដើម្បី​ប្រកួត​ជើង​ទី​២​ក្រោយ​ពី​ទទួល​ជ័យជម្នះ 3-1 របស់​ពួក​គេ ប៉ុន្តែ​នេះ​ជា​ការ​ប្រកួត​ដ៏​សំខាន់​របស់​ក្រុម​អធិរាជ​ស Real Madrid ខណៈ​ដែល​ក្រុម PSG កំពុង​ស្រែក​ឃ្លាន​ជ័យជម្នះ​យ៉ាង​ខ្លាំង​ដូច​គ្នា ៕