ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ខ្មែរ-ថៃ​នៅ​ព្រះសីហនុ ក៏​ឃាត់បាន៣នាក់​​ដែរ​

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ថា កាលពី​​ព្រឹក​ថ្ងៃ​ទី​១៦ ​កុម្ភៈ ​នេះ ​កម្លាំ​ងកងរាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ និងអ្ន​ក​​សម្របសម្រួល​​ បានសហការ​ជាមួយ​សមត្ថ​កិច្ច​​​ថៃ ​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនបរទេស​…

ខេត្ត​ព្រះ​សីហ​នុ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ថា កាលពី​​ព្រឹក​ថ្ងៃ​ទី​១៦ ​កុម្ភៈ ​នេះ ​កម្លាំ​ងកងរាជ​អាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ និងអ្ន​ក​​សម្របសម្រួល​​ បានសហការ​ជាមួយ​សមត្ថ​កិច្ច​​​ថៃ ​ចុះ​បង្ក្រាប​និង​ឃាត់ខ្លួន​ជនបរទេស​ ដែល​ជាប់​ពាក់​ព​ន្ធ័​ស​ង្ស​យ័​ប្រព្រឹត្ត​បទល្មើស​ចាប់ជំរិត​ប្រាក់​ខុស​ច្បាប់​តាម​អន​ឡាញ ស្ថិត​ក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ ​ក្នុង​ក្រុម​ទី​១៤ ភូមិ​០២ សង្កាត់​លេខ​០៣ ក្រុង​​​ព្រះ​សីហ​នុ​ ។

​​សេចក្តីរាយការណ៍បន្តថា គិត​ត្រឹមវេលា​​ម៉ោង​១១​​ថ្ងៃ​​ដដែល​នេះ គឺ​មាន​ជនបរទេស​ ដែល​ជា​ជន​ស​ង្ស​យ័​ចំនួន​៣​នាក់​ត្រូវ​​ឃាត់ខ្លួន ក្នុង​នោះ​មាន​បុរស​ជនជាតិ​ថៃ​ម្នាក់ និង​បុរស​ជនជាតិ​ចិនតៃវ៉ាន់​​២​នាក់ រួម​និង​វត្ថុ​តាង​ពាក់​ព័ន្ធ ​ដែល​បំរើ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​មួយ​ចំនួន​ទៀត ​។

ប​ច្ចុប្បន្ន ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​ កំពុងធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បន្ត​ទៅ​តាម​និ​តិ​វិធី​តាម​ផ្លូវច្បាប់​។ គួរបញ្ជាក់ថា ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ខាងលើ​នេះ ក៏ស្រប​ពេល​ក្នុង​​រាជធានី​ភ្នំពេញ​​បាន​ធ្វើ​ឡើង​ដូច​គ្នា​ផង​ដែរ ​៕

អត្ថបទសរសេរ ដោយ