ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្សែការពារ Barce ៖ «ដាច់ខាត​ត្រូវ​តែ​ឈ្នះ​ក្រុម​តោ​ខៀវ​ឲ្យ​បាន»

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​របស់​ក្លិប​អ្នកមាន​បុណ្យ Gerard Pique ប្រាប់​ទៅ​ក្លិប​របស់​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ក្លិប​តោ​ខៀវ Chelsea នៅ​ក្នុង​ការ​ប្រកួត​នា​ស​ប្តា​ហ៍​ក្រោយ ។…

តាម​ប្រភព​ព័ត៌មាន Goal បាន​ឲ្យ​ដឹង​ថា ខ្សែការពារ​របស់​ក្លិប​អ្នកមាន​បុណ្យ Gerard Pique ប្រាប់​ទៅ​ក្លិប​របស់​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ក្លិប​តោ​ខៀវ Chelsea នៅ​ក្នុង​ការ​ប្រកួត​នា​ស​ប្តា​ហ៍​ក្រោយ ។

ទំនាក់ទំនង​របស់​ក្លិប Chelsea និង Barcelona មាន​ភាព​ប្រកួតប្រជែង​តាំងពី​ឆ្នាំ​២០០០ ។ កាលនោះ Chelsea មាន​ភាព​ហក់លោត​ជាង Barcelona តែ​នា​ពេល​នេះ Barcelona កំពុង​តែ​មាន​ប្រៀប​ជាង​បន្តិច ។

Gerard Pique ដែល​ជា​ខ្សែការពារ​របស់​ក្លិប Barcelona ប្រាប់​ក្លិប​របស់​ខ្លួន​ឲ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ប្រកួត​ជាមួយ Chelsea ព្រោះថា​ប្រសិនបើ​ចាញ់ នោះ​នឹង​ធ្វើ​ឲ្យ​រដូវ​កាល​ដ៏​ល្អ​របស់ Barca ក្លាយទៅជា​ល្អក់កករ ។

Pique និយាយ​ថា ៖ “​យើង​ត្រូវ​តែ​រៀន​ពី​បទ​ពិសោធន៍​របស់​យើង​កន្លង​មក ។ ពេល​ខ្លះ​យើង​អាច​នឹង​ចាញ់​ក្នុង​ពេល​មួយ​ពព្រិច​ភ្នែក ។ ការ​ចាញ់ Chelsea អាច​នឹង​ធ្វើ​ឲ្យ​រដូវ​កាល​ដ៏​ល្អ​របស់​យើង​ក្លាយទៅជា​អាក្រក់​វិញ ៕”

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ