ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar គ្រាំ​ទ្រូង​ក្រោយ​ចាញ់ Real Madrid

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​របស់ PSG ឆេះដុំ​នៅ​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់ ក្រោយ​ចាញ់​ក្លិប​អធិរាជ​ស Real Madrid…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​របស់ PSG ឆេះដុំ​នៅ​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់ ក្រោយ​ចាញ់​ក្លិប​អធិរាជ​ស Real Madrid ។

នៅ​ក្នុង​ការ​ប្រកួត​ជាមួយនឹង Real Madrid កាលពី​ថ្ងៃ​ពុធ កន្លង​មកនេះ PSG បាន​ចាញ់​ក្នុង​លទ្ធផល 1-3 ។ គេ​បាន​រាយការណ៍​ថា Neymar ផ្ទុំ​កំហឹង​នៅ​ក្នុង​បន្ទប់​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​នៅ​ឯ​ទី​ប្រកួត ។ នេះ​គឺជា​ការ​លើក​ឡើង​របស់ Don Balon ។

នេះ​អាច​ថា​ជា​រឿង​ធម្មតា​ទេ ព្រោះថា Neymar ត្រូវ​បាន​ទិញ​ដោយ PSG ដើម្បី​មក​ជួយ​ធ្វើ​ឲ្យ​ក្រុម​ឈ្នះ ។ តែ​បែរ​ទៅ​ជា​ចាញ់​ទៅ​វិញ ។ ដូចនេះ​ហើយ​បាន Neymar មាន​អារម្មណ៍​ថា ខ្លួនឯង​ជា​អ្នក​ទទួលខុសត្រូវ​ច្រើន​ជាងគេ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា PSG នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ទទួល Real Madrid នៅ​ថ្ងៃ​ទី​០៦ ខែ​មិ​នា ខាង​មុខ​ទៀត ។ លទ្ធផល​ចាញ់ ឬ​ឈ្នះ មាន​តែ​ពេល​ហ្នឹង​ទេ​បានដឹង​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ