ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមកពីអនាគតកាលម្នាក់​ប្រាប់ថា លោកត្រាំ​ នឹងជាប់ឆ្នោត​ម្តង​ទៀត ​

6 ឆ្នាំ មុន

តាមប្រភពពី Metro បានឱ្យ​ដឹងថា​ បុរសម្នាក់ដែលអះអាងថា ខ្លួនគឺជាមនុស្សឆ្លងភពមកពីឆ្នាំ២០៣០​ បង្ហើបថា ប្រធានាធិបតីអាមេរិក Donald Trump នឹងជាប់ឆ្នោតម្តងទៀត…

តាមប្រភពពី Metro បានឱ្យ​ដឹងថា​ បុរសម្នាក់ដែលអះអាងថា ខ្លួនគឺជាមនុស្សឆ្លងភពមកពីឆ្នាំ២០៣០​ បង្ហើបថា ប្រធានាធិបតីអាមេរិក Donald Trump នឹងជាប់ឆ្នោតម្តងទៀត ។ គេហ៊ានជឿសម្តីរបស់​បុរសនេះ ដោយសារតែម៉ាស៊ីនតាមដានការកុហក​បានបង្ហាញថា បុរសនោះនិយាយតាមត្រង់ ។

វីឌីអូមួយដែលបង្ហោះដោយគណនេយ្យឈ្មោះ Apex TV​បានបង្ហាញការសន្ទនារបស់បុរសម្នាក់​ដែល​អះអាងថា មកពីឆ្នាំ២០៣០ និង​អ្នកសម្ភាសន៍ ។ បុរសម្នាក់នោះ មិនមានការបញ្ចេញឈ្មោះ និង មុខមាត់ទេ ។ រូបគេបានប្រាប់ថា នៅថ្ងៃអនាគតខាងមុខនេះ Trump នឹងជាប់មួយអាណត្តិទៀត ។ជា​មួយគ្នានេះដែរ គេប្រាប់ថា នៅពេលខាងមុខនេះ អ្វីៗនឹងធ្វើឡើងដោយមនុស្សយន្ត។ មនុស្ស​យន្តនឹង​អាច​ធ្វើអ្វីគ្រប់​បែប​យ៉ាង សូម្បីតែបង្កើតគ្រួសារ ។

នៅឆ្នាំ២០៣០ នឹងមានមនុស្សម្នាក់ឈ្មោះ Ilana Remikee ធ្វើជាប្រធានាធិបតីអាមេរិក ។ នេះ​គឺជាការអះអាងរបស់បុរសចម្លែកម្នាក់នោះ ។ មនុស្សនឹងអាចទៅនៅភពអង្គារនៅឆ្នាំ២០២៨ ហើយ​រថយន្តអគ្គិសនីនឹងវាយដាច់ទីផ្សាររថយន្តប្រើប្រាស់សាំងនិងម៉ាស៊ូត ។ ចំពោះ​ជំងឺ​មហារីកមួយ​ចំនួនធំ នឹងមានថ្នាំព្យាបាលយ៉ាងមានប្រសិទ្ធភាព ។ បុរសម្នាក់នេះអះអាងថា ខ្លួនមានអាយុ៥០ឆ្នាំហើយ​ តែ​មកពីមានថ្នាំពិសេសលេប ទើបក្លាយជា​ក្មេងអាយុ២៥ឆ្នាំបែបនេះ ។

តាមរយៈការបង្ហោះវីឌីអូ ដោយអះអាងថា ត្រឹមត្រូវដោយផ្អែកលើម៉ាស៊ីនតាមដានការកុហក មនុស្ស​ជាច្រើនសម្តែងការមិនពេញចិត្ត។ អ្នកខ្លះថា​ម៉ាស៊ីននោះមិនអាចមានប្រសិទ្ធភាពឲ្យ​យើងជឿ​ជាក់​១០០% បានទេ។ ម្យ៉ាងវិញទៀត ការនិយាយលើកឡើង គឺគ្មានអំណះអំណាងត្រឹមត្រូវ៕

អត្ថបទសរសេរ ដោយ