ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំង​មេ ទាំង​កូន​គួរ​ឲ្យ​អាណិត​ណាស់(មានវីដេអូ)

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ មេគោ​១​ក្បាល​ទម្ងន់​ប្រហែល​ជាង​១០០​គីឡូក្រាម​បាន​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​តែ​រថយន្ត​កុងតឺន័រ​បុក ខណៈ​ពេល​ដែល​វា​កំពុង​ដើរ​ឆ្លងផ្លូវ​ទៅរ​កកូន​របស់​វា​ដែល​មាន​ទម្ងន់​ប្រហែល​ជាង​៥០​គីឡូក្រាម ត្រូវ​បាន​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង​បើក​បុក​បណ្ដាល​ឲ្យ​បាក់ជើង​មុខ​ទាំង​២​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨…

ខេត្តកណ្ដាល ៖ មេគោ​១​ក្បាល​ទម្ងន់​ប្រហែល​ជាង​១០០​គីឡូក្រាម​បាន​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយសារ​តែ​រថយន្ត​កុងតឺន័រ​បុក ខណៈ​ពេល​ដែល​វា​កំពុង​ដើរ​ឆ្លងផ្លូវ​ទៅរ​កកូន​របស់​វា​ដែល​មាន​ទម្ងន់​ប្រហែល​ជាង​៥០​គីឡូក្រាម ត្រូវ​បាន​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង​បើក​បុក​បណ្ដាល​ឲ្យ​បាក់ជើង​មុខ​ទាំង​២​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ភូមិ​ព្រៃ​ទន្លាប់ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​គោ​១​ហ្វូង​ចំនួន​៦​ក្បាល បាន​ដើរ​ស៊ីសំ​រាម​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ខណៈនោះ​ក៏​ត្រូវ​បាន​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង​ទៅ​ដល់​បុក​កូន​គោ​ឈ្មោល​១​ក្បាល បណ្ដាល​ឲ្យ​បាក់ជើង​មុខ​ទាំង​២ ។ បន្ទាប់​មក​រថយន្ត​នោះ​បាន​បើក​បន្ដដំណើរ​ទៅ​មុខ​បាត់​ស្រមោល ពេល​នោះ​ពួក​គាត់​បាន​សែង​កូន​គោ​នោះ​ទៅ​ដាក់​នៅ​ចិញ្ចើម​ផ្លូវ​ម្ខាង ។ លុះ​ក្រោយមក​មេ​របស់​វា​ឃើញ​កូន​បែប​នេះ បាន​រត់​ឆ្លងផ្លូវ​ពី​ត្បូង​ទៅ​ជើង​ទៅរ​កកូន​ក៏​ត្រូវ​បាន​រថយន្ត​ដឹក​កុងតឺន័រ​១​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច បណ្ដាល​ឲ្យ​បុក​ងាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង រួច​ហើយ​រថយន្ត​មិន​បាន​ឈប់​ទេ ដោយ​បាន​បើក​បន្តដំណើរ​ទៅ​បាត់ ។

ដោយ​ម្ចាស់​គោ​ទាំង​២​ក្បាល​ខាងលើ​នោះ​ឈ្មោះ តឹ​ប លឹ​ម​អ៊ី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ជំទាវ​ម៉ៅ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ គាត់​បាន​និយាយ​ថា គាត់​មាន​គោ​ចំនួន​៥​ក្បាល ហើយ​បាន​លែង​ឲ្យ​វា​ដើរ​ស៊ី​ស្មៅ​ជា​រៀងរាល់ថ្ងៃ រួម​ជាមួយ​គោ​របស់​អ្នក​ជិតខាង​១​ក្បាល​ទៀត​ផង​ដែរ ។ ពួក​វា​តែងតែ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ខ្លួនឯង នៅ​វេលា​ម៉ោង​៨​យប់ មិន​ដែល​ខកខាន​ឡើយ និង​មិន​ចាំបាច់​ដើរ​គៀង ឬ​ដេញ​វា​ឡើយ ។ បុរស​នោះ​បាន​បន្ត​ទៀត​ថា ដោយឡែក​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ មិន​បានឃើញ​ពួក​វា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឡើយ ហើយ​គាត់​បាន​តាម​រក​រហូត​ដល់​ជិត​វិទ្យាល័យ​បែក​ចាន និង​ជិត​កន្លែង​កើតហេតុ​នោះ​ដែរ ។

ប៉ុន្តែ​មិន​បានឃើញ​នោះ​ឡើយ ទើប​ឈប់​តាម​រក​ទៀត រួច​ហើយ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ ព្រោះ​យប់​ជ្រៅ​ទៅ​ហើយ ។ លុះដល់​ព្រឹក​ឡើង​ទើប​ទទួល​ដំណឹង​ថា គោ​របស់​គាត់​ត្រូវ​រថយន្ត​បុក​ងាប់ និង​បាក់ជើង​ក៏​បាន​ទៅ​ដឹក​យក​ត្រឡប់​ទៅ​ផ្ទះ​តែ​ម្ដង និង​លក់​ឡាយឡុង​ឲ្យ​ឈ្មួញ​កាប់​សាច់​លក់ ។ ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នេះ អាជ្ញាធរ​តែងតែបាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចង​គោ ឬ​ដាក់​ក្រោល​ឲ្យ​បាន​ត្រឹមត្រូវ​កុំ​លែង​ចោល​អនាធិបតេយ្យ​ឲ្យ​សោះ នាំ​ឲ្យ​មានការ​បាត់បង់​ដោយ​ប្រការ​ណាមួយ ។

ជា​ពិសេស​ប៉ះពាល់​សណ្ដាប់ធ្នាប់​ផ្លូវ​សាធារណ និង​របស់ទ្រព្យ​អ្នក​ដ៏​ទៃ​ហើយ​ថែម​ទាំង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ ។ ប៉ុន្តែ​ពួក​គាត់​មិន​ព្រម​ស្ដាប់​ឡើយ​ទើប​កន្លង​កើត​មាន​ហេតុការណ៍​បែប​នេះ ជា​បន្តបន្ទាប់​មក​ហើយ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ