ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ដ្រី​វ័យ​ចំណាស់​ចូល​ចិត្ដ​ទទួលទាន​សាច់​គ្មាន​ខ្លាញ់​ច្រើន តែ​អាច​ប្រឈម​នឹង​ជំងឺ​ស្ពោ​ធ​ឆ្អឹង

13 ឆ្នាំ មុន

បណ្ដា​ស្ដ្រី​ដែល​អស់​រដូវ​ឬ​មាន​អាយុ​ចាប់ពី​៤៣​ឆ្នាំ ដល់​៨០​ឆ្នាំ ចូល​ចិត្ដ​ទទួលទាន​សាច់គ្មាន​ខ្លាញ់​ក្នុង​បរិមាណ​ច្រើន​ដើម្បី​ បញ្ចុះទម្ងន់នោះ​អាច​ប្រឈម​នឹង​ជំងឺ​ស្ពោត​ឆ្អឹង ។ នេះ​បើ យោង​តាម​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ដ្រ នៅ​សាកលវិទ្យាល័យ Purdue Universtiy របស់​អា​មេ​រិ​ក ។

បណ្ដា​ស្ដ្រី​ដែល​អស់​រដូវ​ឬ​មាន​អាយុ​ចាប់ពី​៤៣​ឆ្នាំ ដល់​៨០​ឆ្នាំ ចូល​ចិត្ដ​ទទួលទាន​សាច់គ្មាន​ខ្លាញ់​ក្នុង​បរិមាណ​ច្រើន​ដើម្បី​បញ្ចុះទម្ងន់នោះ​អាច​ប្រឈម​នឹង​ជំងឺ​ស្ពោត​ឆ្អឹង ។ នេះ​បើ យោង​តាម​ការ​អះអាង​របស់​អ្នក​វិទ្យាសាស្ដ្រ នៅ​សាកលវិទ្យាល័យ Purdue Universtiy របស់​អា​មេ​រិ​ក ។

បណ្ដា​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ស្ដ្រី ដែល​ទទួលទាន​អាហារ​សំបូរ​ទៅ​ដោយប្រូតេអ៊ីន​ច្រើន​ដែល​ក្នុង​នោះ​មាន​ដូច​ជា​សាច់គ្មាន​ខ្លាញ់​ក្នុង​បរិមាណ​ច្រើន​ពិតជា​អាច​បញ្ចុះ  ទម្ងន់​បាន តែ​ទន្ទឹម​នឹង​នេះ​ពួក​គាត់​ក៏​បាត់បង់​នូវ​ដង់ស៊ីតេ​រ៉ែ​ការពារ​ឆ្អឹង​យ៉ាងច្រើន​ផងដែរ ។
លោក​សាស្ដ្រាចារ្យ Wayne Compbell បាន​និយាយ​ថា យើង​ដឹង​ថា ស្ដ្រី​ទាំងនេះអាច​បញ្ចុះទម្ងន់​ខ្លួន​បាន​យ៉ាងច្រើន​នៅ​ពេល ដែល​ពួក​គាត់​ប្រើប្រាស់​ប្រូតេអ៊ីន​ច្រើននៅ​ក្នុង​អាហារ តែ​យើង​ក៏​បាន​រក​ឃើញ​ដែរថា ស្ដ្រី​ទាំងនេះ​កំពុង​ប្រឈម​នឹង​ការ​បាត់បង់ដង់ស៊ីតេ​រ៉ែ​ការពារ​ឆ្អឹង​លឿន​ជាង​បណ្ដា​ស្ដ្រី ដែល​ទទួលទាន​អាហារ​មាន​ប្រូតេអ៊ីន​ក្នុងកំរិត​ធម្មតា។

ជំងឺ Osteoporosis ឬ​ជំងឺ​ពុក​ឆ្អឹង​ធ្វើ​ឱ្យ ឆ្អឹង​ខ្សោយ​ស្រួយ​និង​ងាយ​បាក់ ។ ជំងឺ​នេះភាគច្រើន​កើត​ចំពោះ​ស្ដ្រី​ដែល​អស់​រដូវ ។ លោក​សាស្ដ្រាចារ្យជាម​ផ​ប​លេ​លបាន​ពន្យល់ ទៀត​ថា លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះបង្ហាញ​ថា ស្ដ្រី​វ័យ​ចំណាស់​កំពុង​ប្រឈម នឹង​ជំងឺ​ឆ្អឹង ខណៈ​ដែល​ពួក​គេ​ព្យាយាមបញ្ចុះទម្ងន់ ។  ការ​រក​ឃើញ​នេះ​ក៏​បាន​បង្ហាញទៀត​ថា​បរិមាណ​និង​ប្រភព​នៃ​ប្រូតេអ៊ីន​ជា បញ្ហា​សំខាន់​ដែល​ត្រូវ​ពិចារណា​ខណៈ​ដែលគេ​ជ្រើសរើស​យក​របប​អាហារ​ដើម្បី​បញ្ចុះទម្ងន់ ។

លោក​សាស្ដ្រាចារ្យ​បាន​បន្ថែម​ថា គេ​គួរតែ​ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​អ្នកជំនាញខាង​របប​អាហារ​ជា​មុន​សិន​អំពី​ថា​តើ​ត្រូវធ្វើ​ដូច​ម្ដេច​ដើម្បី​ទទួល​បានការ​បញ្ចុះទម្ងន់​រាង​កាយ​ប្រកបដោយ​សុខភាព ព្រមទាំង​ធ្វើ​ឱ្យ​មាន​លំនឹង​រាង​កាយ​ដែល​ក្នុងនោះ​មាន​ដូច​ជា​សាច់ដុំ និង​ឆ្អឹង​ជាដើម ៕