ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ផឹក​តែ​អាច​បង្កើត​គំនិត​ច្នៃប្រឌិត

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ការ​ទទួលទាន​ទឹកតែ​ធ្វើ​ឲ្យ​មនុ​ស្សមានភាព​ច្នៃប្រឌិត​ជាង​មុន និង​អាច​គិត​បាន​រហ័ស​ជា​ធម្មតា​។ នេះ​គឺ​ពឹងផ្អែក​លើ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Peking ប្រទេស​ចិន​។ ពួក​គេ​បាន​រក​ឃើញ​ថា…

តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា ការ​ទទួលទាន​ទឹកតែ​ធ្វើ​ឲ្យ​មនុ​ស្សមានភាព​ច្នៃប្រឌិត​ជាង​មុន និង​អាច​គិត​បាន​រហ័ស​ជា​ធម្មតា​។

នេះ​គឺ​ពឹងផ្អែក​លើ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Peking ប្រទេស​ចិន​។ ពួក​គេ​បាន​រក​ឃើញ​ថា ក្រោយ​ពី​ការ​ផឹក​តែ​៣០​ទៅ​៦០​នាទី ខួរក្បាល​របស់​យើង​អាច​គិត​បាន​រហ័ស និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ជាង​មុន​។ នេះ​មក​ពី​វា​មាន​សារធាតុ​កាហ្វេ​អ៊ី​ន និង​តេ​នី​ន​។

ការ​សិក្សា​នោះ គឺ​ធ្វើ​ឡើង​ទៅ​លើ​សិស្ស​៩០​នាក់ ដែល​ពួក​គេ​ត្រូវធ្វើ​តេស្ត​ប្រាជ្ញា​។ មុន​ពេល​តេស្ត​ចាប់ផ្តើម​២០​នាទី សិស្ស​ចំនួន​ពាក់កណ្តាល​បាន​ផឹក​តែ​មួយ​ពែង​។ ឯ​ពាក់កណ្តាល​ទៀត​ផឹកទឹក​ធម្មតា​។ លទ្ធផល​នៃ​តេស្ត​បាន​ឲ្យ​ឃើញ​ថា អ្នក​ផឹក​តែ​មុន​ពេល​តេស្ត​ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​អ្នក​ផឹកទឹក​ធម្មតា​។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នោះ ត្រូវ​បាន​បោះពុម្ពផ្សាយ​នៅ​អត្ថបទ​ស្តី​ពី​គុណភាព​អាហារ​និង​ចំណូលចិត្ត របស់​ប្រទេស​ចិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ