ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់ជីវិត​ខ្លួន ក្រោយ​បន្សល់​ទុក​សំបុត្រមួយ​ច្បាប់

6 ឆ្នាំ មុន

ថៃ ៖ តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​៤២​ឆ្នាំ បាន​បាញ់​សម្លាប់​ខ្លួនឯង ដោយសារ​តែ​បាត់​កន្ទុយ​ឆ្នោត​ប្រាក់​១,៣៣០,០០០​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​ជប់លៀង​ជាមួយ​មិត្តភក្តិ​រួច​។…

ថៃ ៖ តាម​ប្រភព​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​អាយុ​៤២​ឆ្នាំ បាន​បាញ់​សម្លាប់​ខ្លួនឯង ដោយសារ​តែ​បាត់​កន្ទុយ​ឆ្នោត​ប្រាក់​១,៣៣០,០០០​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​ពី​ជប់លៀង​ជាមួយ​មិត្តភក្តិ​រួច​។

ការ​ឈ្នះ​ឆ្នោត​នេះ កើតឡើង​តាំងពី​ខែវិច្ឆិកា​ឆ្នាំ​មុន​។ តែ​ករណី​បាញ់​សម្លាប់​ខ្លួន​នេះ គឺ​កើតឡើង​នៅ​ថ្ងៃ​ទី​៣១ ខែ​មុន​នេះឯង​។ បុគ្គល​ស្លាប់​ឈ្មោះ Jirawut Pongphan បាន​ចំណាយ​ប្រាក់​ចាក់​ឆ្នោត​លេខ​ដដែល​ៗ​ចំនួន​៧​ដង ដែល​ធ្វើ​ឲ្យ​រូបគេ​ឈ្នះ​បាន​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ គ្រាន់តែ​ដឹង​ថា ឈ្នះ​ភ្លាម បុរស​វ័យ​៤២​ឆ្នាំ​រូប​នេះ បាន​ហៅ​មិត្តភក្តិ​មក​ស៊ីផឹក​នៅផ្ទះ​របស់​ខ្លួន មុន​នឹង​ពេល​ព្រឹក​ទៅ​បើក​លុយ​ឆ្នោត​។ ស្រាប់តែ​ព្រឹក​ឡើង​ក៏​រក​កន្ទុយ​ឆ្នោត​មិនឃើញ​។ ភាព​សប្បាយ​អរ​របស់​គេ ត្រូវ​បាន​បាត់​មួយ​រំពេច​។

បុរស​ដែល​រស់នៅ​ក្នុង​ខេត្ត Chonburi ម្នាក់​នេះ បាន​ធ្លាក់ខ្លួន​បាក់ទឹកចិត្ត​យ៉ាង​ខ្លាំង រហូត​ដល់​ថ្នាក់​ធ្វើ​អ្វី​មិន​បាន​ដូច​មុន​សោះ​។ រូប​លោក​មិន​អាច​ទៅ​ធ្វើការ​ដូច​មុន ហើយ​អ្វី​ៗ​បាន​ប្រែប្រួល​អស់​។

ដល់​ថ្ងៃ​ទី​៣១ ខែមករា ប៉ូលិស​បាន​រក​ឃើញ​សាកសព​របស់​បុរស​ឈ្នះ​ឆ្នោត​នៅ​ក្នុង​បន្ទប់​គេង ជាមួយនឹង​សំបុត្រ​មួយ​ច្បាប់​។ សំបុត្រ​នោះ​សរសេរ​ថា​៖ «​សូមកុំ​បន្ទោស​ខ្ញុំ​អី ហើយ​ក៏​កុំ​ធ្វើបាប​គ្រួសារ​ខ្ញុំ​។ ខ្ញុំ​ពិតជា​ឈ្នះ​ឆ្នោត​ពិតមែន​»​។

នៅ​ខណៈ​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា តើ​ប៉ូលិស​ធ្វើការ​ស្រាវជ្រាវ​ថា កន្ទុយ​ឆ្នោត​នោះ​បាត់​ដោយសារ​មនុស្ស​លួច ឬ​ក៏​យ៉ាងណា​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ