ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​កូនជ្រូក គំរាម​លាតត្រដាង​រឿង​ទាក់ទិន​លោក​ត្រាំ

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ តារា​កូនជ្រូក​ (​ថតកុន​អាសអាភាស​) សង្ស័យ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជា​មួយ​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ឆ្នាំ​២០០៦ កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ គំរាម​លាតត្រដាង​រឿងរ៉ាវ​ចំពោះ​សារព័ត៌មាន…

សហរដ្ឋអាមេរិក ៖ តារា​កូនជ្រូក​ (​ថតកុន​អាសអាភាស​) សង្ស័យ​មាន​ទំនាក់ទំនង​ផ្លូវភេទ​ជា​មួយ​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ឆ្នាំ​២០០៦ កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ គំរាម​លាតត្រដាង​រឿងរ៉ាវ​ចំពោះ​សារព័ត៌មាន ដោយ​យល់​ថា មេធាវី​របស់​ប្រធានាធិបតី​អា​មេ​រិ​កបាន​លេបសម្តី​នៃ​ការ​ព្រមព្រៀង​គ្នា​ជា​សម្ងាត់​មួយ ។

អ្នកតំណាង​ម្នាក់​របស់​នាង STORMY DANIELS ឱ្យ​ដឹង​ថា តារា​រូប​នេះ​ហាក់​ពុំ​មានការ​ចាប់បង្ខំ​ដោយ​កិច្ចព្រមព្រៀង​បែប​ណាមួយ​ឡើយ ទោះ​មានការ​និយាយ​ពី​ការ​ព្រម​ព្រៀង​​ដោយ​ទីប្រឹក្សា​មួយ​រូប​របស់​ប្រធានាធិបតី គឺ​លោក MICHAEL COHEN ក៏​ដោយ។ តំណាង​រូប​នេះ​អះអាង​ថា នាង STORMY នឹង​រៀបរាប់​ពី​រឿង​របស់​នាង ។

រឿង​បាន​បែកធ្លាយ​កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ ពេល​កាសែត WALL STREET JOURNAL សរសេរ​ថា នាង STEPHANIE CLIFFORD អាយុ​៣៨​ឆ្នាំ ដែល​គេ​ស្គាល់​ក្រោម​ឈ្មោះ​ថា STORMY DANIELS ស្ថិត​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​កូនជ្រូក ត្រូវ​បាន​គេ​ឱ្យប្រាក់​ដើម្បី​បំបិទមាត់​លើ​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​លោក​ត្រាំ ខណៈ​លោក​រៀប​ការ​រួច​ហើយ​ជា​មួយ​​ភរិយា​បច្ចុប្បន្ន​ស្ត្រី​ទី​១​អា​មេ​រិ​ក លោកស្រី មី​ឡា នី​ញ៉ា ។ ទំនាក់ទំនង​គ្នា​នោះ​កើត​មាន​កាលពី​ឆ្នាំ​២០០៦ បួន​ខែ​ក្រោយ​កូនប្រុស​ពួក​គេ កុមារ BARRON កើត ។

សេត​វិមាន​បាន​បដិសេធ​ការ​អះអាង​នោះ​ដោយ​ចាត់​ទុក​ថា​លើកយក​រឿងប្រឌិត​ចាស់​ៗ​ដែល​ចេញផ្សាយ​ហើយ​បដិសេធ​យ៉ាង​មឺ​ុ​ង​ម៉ាត់ រួច​ហើយ​តាំងពី​មុន​ពេល​បោះ​ឆ្នោត ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ដោយ​កាសែត​ញូ​វ​យ៉​ក​ថែម មេធាវី​លោក​ត្រាំ លោក MICHAEL COHEN និយាយ​ថា ក្នុង​ឱកាស​នៃ​ការ​ព្រមព្រៀង​គ្នា​ជា​ឯកជន​មួយ​កាលពី​ឆ្នាំ​២០១៦ ខ្ញុំ​បាន​ប្រើ​លុយ​ផ្ទាល់ខ្លួន​របស់ខ្ញុំ ១៣០.០០០​ដុល្លារ ចេញ​ឱ្យ​លោកស្រី STEPHANIE CLIFFORD ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ