ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​​សុំ​លាលែង​ក្រោម​ការ​គាបសង្កត់​របស់​គណបក្ស​

6 ឆ្នាំ មុន

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក JACOB ZUMA ប្រកាស​នា​ថ្ងៃ​ទី​១៤ កុម្ភៈ ពី​ការ​សុំ​លាលែង​របស់​លោក​ក្រោយ​រយៈពេល​ច្រើន​ស​ប្តា​ហ៍ត​តាំង​យ៉ាង​ខ្លាំង​ជាមួយ​គណបក្ស​សមាជជាតិ​អាហ្វ្រិក ANC…

ប្រទេស​អាហ្វ្រិក​ខាងត្បូង ៖ ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង លោក JACOB ZUMA ប្រកាស​នា​ថ្ងៃ​ទី​១៤ កុម្ភៈ ពី​ការ​សុំ​លាលែង​របស់​លោក​ក្រោយ​រយៈពេល​ច្រើន​ស​ប្តា​ហ៍ត​តាំង​យ៉ាង​ខ្លាំង​ជាមួយ​គណបក្ស​សមាជជាតិ​អាហ្វ្រិក ANC របស់​លោក​ដែល​គាបសង្កត់​លោក​ឱ្យ​ចាកចេញ​ក្រោយ​កាន់​អំណាច​រយៈពេល​៩​ឆ្នាំ ដិតដាម​ដោយ​រឿងអាស្រូវ​ពុក​រលួយ​នានា ។

ប្រមុខរដ្ឋ​រូប​នោះ​នា​វេលា​ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈ នោះ ក្រោយ​ថ្លែង​តាម​ទូរទស្សន៍​នា​វេលា​រសៀល​ប្រកាស​សុំ​លាលែង​ដែល​ជា​ការ​បញ្ចប់វិបត្តិ​ធ្វើ​ឱ្យ​ប្រទេស​ជាប់​គាំង​ក្រោយ​លោក​ក្រាញ​ពុំ​ចាកចេញ តែ​គណបក្ស​របស់​លោក​គំរាម​ពី​ការ​បោះ​ឆ្នោត​សម្តែង​ពី​ការ​បាត់បង់​ទំនុកចិត្ត​លើ​រូប​លោក​ក្នុង​សភា ។

ក្នុង​សង្កថា​មួយ​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ លោក ZUMA អះអាង​ថា ខ្ញុំ​សម្រេច​លាលែង​ចេញពី​តំណែង​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ ទោះបីជា​ខ្ញុំ​មានការ​ខ្វែងគំនិត​គ្នា​ជាមួយ​បណ្តា​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ខ្ញុំ​ក៏​ដោយ ។

ខ្ញុំ​បាន​បម្រើប្រជាជន​អាហ្វ្រិក​ខាងត្បូង​តាម​អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​ទៅ​បាន ។

តាំងពី​ឡើងជា​ប្រមុខ​គណបក្ស ANC ពី​ខែធ្នូ​មក អនុ​ប្រធានាធិបតី​របស់​ប្រទេស លោក CYRIL RAMAPHOSA ប៉ុនប៉ង​ឱ្យ​ប្រមុខរដ្ឋ​ចាក​ចេញពី​អំណាច​តាម​ដំណើរ​ក្រោយ​ពី​ផ្ទុះ​រឿងអាស្រូវ​នានា​ដើម្បី​ចៀសវាង​កុំឱ្យ​គណបក្ស​ជួប​គ្រោះ​មហន្តរាយ​ក្នុង​ការ​បោះ​ឆ្នោត​នា​ឆ្នាំ២០១៩ ។ ទោះបី​យ៉ាងណា​លោក​ជួប​ប្រទះ​ការ​ជំទាស់​យ៉ាង​ចចេស​របស់​ប្រធានាធិបតី ដែល​អាណត្តិ​របស់​លោក​ត្រូវ​ផុត​នា​ឆ្នាំ​ខាង​មុខ​នេះ ។

ការ​ចចេស​របស់​លោក ZUMA នាំ​ឱ្យ​គណបក្ស ANC ដាក់​ឱសានវាទ​មួយ ដោយ​ប្រកាស​​នា​ថ្ងៃ​ទី​១៤ កុម្ភៈ ថា ខ្លួន​នឹង​រៀបចំ​ឱ្យ​សភា​ធ្វើការ​បោះ​ឆ្នោត​នា​ថ្ងៃស្អែក​អនុម័ត​ញ​តិ្ត​សម្តែង​ការ​ពុំ​ទុកចិត្ត​ប្រឆាំង​ប្រធានាធិបតី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ