ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​សិស្ស​ម្នាក់​បា.ញ់​សម្លា.ប់​មនុស្ស​17​នាក់​ក្នុង​វិទ្យាល័យ

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ យុវជន​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​មួយ​ដើម​បាន​បាញ់​សម្លាប់​មនុស្ស​ដល់​ទៅ​១៧​នាក់​ និង​យ៉ាងតិច​២០​នាក់​រង​របួស​​នា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​១៤ កុម្ភៈ ក្នុង​វិទ្យាល័យ​មួយ​នា​ភាគ​អាគ្នេយ៍​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក​មុន​ពេល​ត្រូវ​ចាប់ខ្លួន ។ ការ​បាញ់ប្រហារ​យ៉ាង​សាហាវ​នេះ​បង្ក​ការ​ជ្រួលច្របល់​ក្នុង​ចំណោម​សិស្សសាលា​ដែល​នាំ​គ្នា​រត់​ចូល​ក្នុង​ថ្នាក់​ឬ​រត់គេច​ចេញ ។…

សហរដ្ឋអាមេរិក ៖ យុវជន​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​មួយ​ដើម​បាន​បាញ់​សម្លាប់​មនុស្ស​ដល់​ទៅ​១៧​នាក់​ និង​យ៉ាងតិច​២០​នាក់​រង​របួស​​នា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​១៤ កុម្ភៈ ក្នុង​វិទ្យាល័យ​មួយ​នា​ភាគ​អាគ្នេយ៍​រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក​មុន​ពេល​ត្រូវ​ចាប់ខ្លួន ។ ការ​បាញ់ប្រហារ​យ៉ាង​សាហាវ​នេះ​បង្ក​ការ​ជ្រួលច្របល់​ក្នុង​ចំណោម​សិស្សសាលា​ដែល​នាំ​គ្នា​រត់​ចូល​ក្នុង​ថ្នាក់​ឬ​រត់គេច​ចេញ ។

ការ​បាញ់ប្រហារ​នេះ​ដែល​ជា​ការ​បាញ់ប្រហារ​អាក្រក់​បំផុត​មួយ​នៅ​សហរដ្ឋអាមេរិក​កើត​មាន​នា​ថ្ងៃ​ទី​១៤ កុម្ភៈ មុន​ពេល​បញ្ចប់​ការ​សិក្សា​ប្រចាំ​ថ្ងៃ​ក្នុង​វិទ្យាល័យ MARJORY STONEMAN DOUGLAS នៃ​ក្រុង PARKLAND ។

ជន​បាញ់ប្រហារ​ឈ្មោះ NIKOLAUS CRUZ ជា​អតីត​សិស្ស​អាយុ​១៩​ឆ្នាំ ដែល​ត្រូវ​បណ្តេញ​​ចេញពី​សាលា​ដោយសារ​ការ​បំពាន​វិន័យ ក្រោយមក​ត្រូវ​ចាប់ខ្លួន​នៅ​មូលដ្ឋាន​មួយ​ក្បែរ​ទីក្រុង CORAL SPRINGS ។ នេះ​ជា​ការ​បញ្ជាក់​របស់​ប្រមុខ​ប៉ូលិស​តំបន់ BROWARD លោក SCOTT ISRAEL ។ លោក​គូសបញ្ជាក់​ថា អាវុធ​ដែល​ឃាតករ​ប្រើ​ជា​កាំភ្លើង​​វាយលុក​ពាក់កណ្តាល​ស្វ័យប្រវត្តិ​ធុន AR-15 ដែល​ងាយ​រក​ទិញ​បាន​នៅ​សហ​រដ្ឋអាមេរិក ។

កើត​ខែកញ្ញា​ឆ្នាំ​១៩៩៨ NIKOLAUS CRUZ បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​នូវ​សារ​យ៉ាង​អាក្រក់​អា​ក្រី​នានា ។ នាយក​វិទ្យាល័យ​លោក ROBERT RUNCIE និង​ប៉ូលិស​មុន​នេះ​គូសបញ្ជាក់​ថា​មាន​មនុស្ស​ស្លាប់​និង​របួស​ច្រើន​នាក់ ។ ស្នូរ​កាំភ្លើង​ត្រូវ​ស្តាប់​ឮ​ក្នុង​វី​ដេ​អូ​មួយ​ប្រហែលជា​ថត​ក្នុង​បន្ទប់​សិក្សា​មួយ​ហើយ​ផ្សាយ​តាម​ទូរទស្សន៍ CBS ។ បណ្តា​សិស្សសាលា​នាំ​គ្នា​ក្រាប​ក្រោម​តុ ។

បណ្តា​រូបភាព​ផ្សាយ​តាម​ទូរទស្សន៍​ក្នុងស្រុក​ទាំងឡាយ​បង្ហាញ​មនុស្ស​ជា​ច្រើន​សិប​នាក់​នាំ​គ្នា​រត់​ចេញពី​សាលា​ដោយ​ខ្លះ​លើកដៃ​ឡើង​លើ ហើយ​ខ្លះ​ទៀត​យកដៃ​ក្តោប​ក្បាល ។ បណ្តា​រថយន្ត​សង្គ្រោះ រថយន្ត​ពន្លត់ភ្លើង​ព្រមទាំង​រថយន្ត​ប៉ូលិស ព្រមទាំង​រថពាសដែក​ច្រើន​គ្រឿង​របស់​ក្រុម​អន្តរាគមន៍​ដាក់​ពង្រាយ​នៅ​ជិត​វិទ្យាល័យ ។ បណ្តាជន​រង​គ្រោះ​ត្រូវ​បញ្ជូន​ចេញ​តាម​ឧទ្ធម្ភាគចក្រ ។ វិទ្យាល័យ​កើត​មានការ​បាញ់ប្រហារ​នោះ​ក្នុង​ឆ្នាំ​២០១៤ មាន​សិស្ស​សរុប​ជិត​៣០០០​នាក់ ។

សេត​វិមាន​គូសបញ្ជាក់​ថា ប្រធានាធិបតី​លោក​ដូ​ណា​ល់ ត្រាំ ត្រូវ​បាន​ផ្តល់​ជូន​ព័ត៌មាន​ពី​ការ​បាញ់ប្រហារ​ក្នុង​សាលារៀន​នោះ​ដោយ​បញ្ជាក់​ថា​យើង​កំពុង​តាមដាន​សភាព​ការណ៍ ។

សហរដ្ឋអាមេរិក​ជា​ប្រទេស​រីក​ចម្រើន​តែ​មួយ​គត់​លើ​ពិភពលោក ដែល​កើត​មានការ​បាញ់ប្រហារ​ញឹកញាប់​បំផុត​ក្នុង​សាលារៀន ដូច​ជា​ការ​បាញ់ប្រហារ​នា​ថ្ងៃ​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នៅ​រដ្ឋ​ផ្ល​រី​ដា​នេះ​ដោយ​ក្នុង​ដើមឆ្នាំ​២០១៨​មានការ​បាញ់ប្រហារ​ដល់​ទៅ​១៨​លើក​រួច​មក​ហើយ ។ លោកស្រី SHANNON WATTS ស្ថាបនិក​របស់​អង្គការ MOMS DEMAND ACTION FOR GUN SENSE IN AMERICA ជា​អង្គការ​មួយ​ដែល​តស៊ូ​ប្រឆាំង​ការ​រីកសាយ​អាវុធ​និយាយ​ថា នេះ​ជា​ការ​បាញ់ប្រហារ​លើក​ទី​២៩១ ក្នុង​សាលារៀន​អា​មេ​រិ​ក​តាំងពី​ដើមឆ្នាំ​២០១៣​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ