ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង វ៉ា​ន់​សាន់ និង​ឈួ​ន ពន្លឺ ប្រកែក​រឿង​រៀប​ការ​ភេទ​ដូច​គ្នា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨ តារា​សម្តែង​លោក​ឈួ​ន ពន្លឺ និង​លោក​នាង វ៉ា​ន់​សាន់ ដែល​គេ​ស្គាល់​ថា​…

រាជធានី​ភ្នំពេញ ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ ២០១៨ តារា​សម្តែង​លោក​ឈួ​ន ពន្លឺ និង​លោក​នាង វ៉ា​ន់​សាន់ ដែល​គេ​ស្គាល់​ថា​ ជា​ពិធីករ​ប្រចាំ​ទូរទស្សន៍​ហង្ស​មាស​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​ដោយសារ​តែ​អង្គុយ​សំពះ​ផ្ទឹម​ចងដៃ​ភេទ​ដូច​គ្នា ។

ក្រោ​ពី​មានការ​ភ្ញាក់ផ្អើល​នោះ​មក តារា​សម្តែង និង​ពិធីករ​ទូរទស្សន៍​ហង្ស​មាស​នាង វ៉ា​ន់ សាន់ បញ្ជាក់​ថា​លោក​មិន​ជាប់​ពាក់​ព័​ន្ឋ​រឿង​ស្នេហា​ភេទ​ដូច​គ្នា​ទេ បើ​ទោះជា​លោក​សើច​សប្បាយ​ក្នុង​ការ​អង្គុយ​សំពះ​ផ្ទឹម​ជាមួយ​លោក ឈួ​ន ពន្លឺ តារា​សម្តែង​ចំណូល​ថ្មី​ក៏​ដោយ។

លោក​និយាយ​ថា​«១០០%​ខ្ញុំ​ជា​បុរស​ពិត ហើយ​ពេល​ចងដៃ​នោះ​ក្នុង​ថ្ងៃ​សូត្រ​មន្ត​នៅ​ហាង​ថ្មី​របស់ខ្ញុំ​ម្តុំ​ទួល​ទំពូង​ដែល​ចូល​ហ៊ុន​គ្នា​ជាមួយ​លោក​ឈួ​ន ពន្លឺ ។ ដូច្នេះ​ហើយ​តា​អាចារ្យ​ចាប់​ឱ្យ​អង្គុយ​សែន​ចងដៃ​សុំ​លាភ​ជ័យ ។ រូបភាព​នេះ​ពេល​បង្ហោះ​ទៅ​ភ្ញាក់ផ្អើល​គ្រប់​គ្នា ។ ធាតុ​ពិត​មិនមែន​នោះ​ទេ សូមកុំ​យល់​ច្រឡំ ហើយ​សង្ឃឹមថា​ស្ងប់​វិញ​រឿង​នេះ ព្រោះ​បន្ថែម​ពី​នេះ​មាន​ទាំង​តារា​ប្រុស​ស្រី​ជា​ច្រើន​ផុស​បន្ត ខ្លះ​ជូនពរ​ឲ្យ​បាន​សេចក្តីសុខ​តទៅ​ឡើង ធ្វើ​ឱ្យ​ខ្ញុំ​ហួសចិត្ត​ចង់​សើច​ទៅ​វិញ ។ ទោះបីជា​យ៉ាងណា​មក​ពី​ពេល​នេះ​បញ្ហា​បុរស​ស្រឡាញ់​បុរស​កក្រើក​ពេក​ទើប​ក្លាយជា​ប្រធានបទ​ខ្លាំង​អីុ​ចឹ​ង​» ។

លោក​នាង វ៉ា​ន់​សាន់​ធ្លាប់​សម្តែង​ភាពយន្ត​ជា​ច្រើន​រឿង ចំណែក​លោក​ឈឺ​ន ពន្លឺ ក៏​ធ្លាប់​សម្តែង​ច្រើន​រឿង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ