ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​ពី​បទ​ចែក​ចាយ​ថ្នាំ​​ញៀន

15 ឆ្នាំ មុន

ក្រុង​ប៉ោយ​ប៉ែត ៖ ​ជន​សង្ស័យ​​​២​នាក់ ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​ក្រុង​ប៉ោយ​ប៉ែត ​​ឃាត់​ខ្លួន​​ពី​បទ​ចែក​ចាយ​ថ្នាំ​ញៀន។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពីវេលា​​រសៀល​ថ្ងៃ​ទី​៤ មីនា ​នៅ​ភូមិ​បាលិ​លេយ្យ​​ ក្រុង​ប៉ោយ​ប៉ែត ។

តាម​ប្រភព​ពី​សមត្ថ​កិច្ច​កង​រាជអាវុធ​ហត្ថ​​​​ក្រុង​ប៉ោយ​ប៉ែត ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ទាំង​​២​នាក់​ដែល​ឃាត់​ខ្លួន​នេះ ​ម្នាក់​ឈ្មោះ​ហុង ហេង ភេទ​ប្រុស អាយុ​​២៩​ឆ្នាំ រស់​នៅ​ក្នុង​ភូមិ​បាលិ​លេយ្យ​ សង្កាត់​ប៉ោយ​ប៉ែត ​និង​ជា​មុខ​សញ្ញា​​ចែក​ចាយ​​ថ្នាំ​ញៀន​​ និង​ម្នាក់​ទៀត​ឈ្មោះ​មុំ ចាន់​វាសនា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ​ជា​បក្ស​ពួក​​​​រស់​នៅ​ភូមិ​និមិត្ត​៤ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែត ​។ ពួក​គេ​ទាំង​២​នាក់ ត្រូវ​សមត្ថ​កិច្ច​​ចុះ​ឃាត់​ខ្លួន​កាល​ពី​រសៀល​ថ្ងៃ​ទី​៤ មីនា នៅ​ក្នុង​ភូមិ​បាលិ​លេយ្យ ​ដក​ហូត​វត្ថុ​តាង​​ថ្នាំ​ញៀន​​ចំនួន​៥​គ្រាប់​​និង​មា៉​ទឹក​កក​​ពណ៌​ស ​​មួយ​​កូន​ថ​ង់​តូច ។

លោក​​វរ​សេនីយ៍​​ត្រី ហម ម៉ុត មេ​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ​ប៉ែត ​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ទាំង​២​នាក់​រួម​ទាំង​វត្ថុ​តាង​ដែល​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​​​របស់​លោក​បាន​​ឃាត់​ខ្លួន​នោះ គឺ​​​ធ្វើ​​ទៅ​តាម​ប​ទ​បញ្ជា​​ថ្នាក់​លើ​តែ​ប៉ុណ្ណោះ ។ លោក​វរ​សេនីយ៍​​ទោ ម៉ែន ភិរម្យ មេ​បញ្ជា​ការ​រង​ និង​ជា​ប្រធាន​មន្ទីរ​ស្រាវ​ជ្រាវ​​យុត្តិ​ធម៌​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ឱ្យ​ដឹង​ថា ចំពោះ​​ជន​សង្ស័យ​​ទាំង​២​នាក់​នោះ​ រួម​ទាំង​​វត្ថុ​តាង​ត្រូវ​​​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​​ក្រុង​កសាង​សំណុំ​​រឿង​បញ្ជូន​ទៅ​តុលា​ការ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ ៕