ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធន់ មក​រា និង ​សរ រាជសីហ៍ ត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នៅ​ថ្ងៃ​សុក្រ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធន់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ត្រូវ​បាន​គេ​រៀបចំ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV​នា​ថ្ងៃ​សុក្រ​ទី​១៦ កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ធន់ មក​រា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ត្រូវ​បាន​គេ​រៀបចំ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​MyTV​នា​ថ្ងៃ​សុក្រ​ទី​១៦ កុម្ភៈ ស្អែក​នេះ​។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​មួយ​ណា​សម្រេច​គោលដៅ ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​ហាក់​មាន​វិជ្ជា​គុន​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ​។

ធន់ មក​រា ធ្លាប់​ប្រកួត​៣៣​ដង ឈ្នះ​៣១​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៣​ដង​) ស្មើ​២​ដង និង​ចាញ់​១​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ដាំង​កាន​វ៉ា​ន ស៊ី​ត​.​ក ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៨៣​ដង ឈ្នះ​៦២​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​៨​ដង​) ស្មើ​៥​ដង និង​ចាញ់​១៧​ដង ។

យោង​តាម​ប្រវត្តិ​ប្រ​កួ​​ត ធន់ មក​រា គ្រាន់​តែ​ជា​អ្នក​ប្រដាល់​ក្មេងខ្ចី​ម្នាក់​ប៉ុណ្ណោះ ​ប៉ុន្តែ​បើ​មើល​លទ្ធផល​ប្រកួត​ដែល​គេ​ទទួល​បាន​វិញ​ពិតជា​មិនធម្មតា ទើប​គេ​ពិបាក​ប៉ាន់ស្មាន
លទ្ធផល​ចុង​ក្រោយ​នៅ​ក្នុង​ជំនួប​ជាមួយ​ជើង​ខ្លាំង​ថៃ​ដែល​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​ពាក់កណ្ដាល​នា​ពេល​នេះ​ណាស់ ។

សរ រាជសីហ៍ ធ្លាប់​ប្រកួត​៨០​ដង ឈ្នះ​៥៨​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​១៨​ដង​)​ស្មើ​១​ដង​និង​ចាញ់​២១​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ឆាយ​ឆាក់​កាន់ គៀត​វិនៃ ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៨៥​ដង ឈ្នះ​៦០​ដង​(​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​២០​ដង​) ស្មើ​៥​ដង និង​ចាញ់​២០​ដង ។ គូ​នេះ​បើ​យោង​តាម​ប្រវត្តិ​ប្រកួត​ពួក​គេ​អាច​ស៊ីសង​គ្នា​បាន ដូច្នេះ​ចាំ​មើល៍​មើល​រវាង​សរ រាជសីហ៍ និង​ឆាយ​ឆាក់​កាន់ គៀត​វិនៃ មួយ​ណា​ជា​អធិរាជ​នៅ​លើ​សង្វៀន​។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​កីឡាករ ទឹម នី មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង
កសិកម ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ ចៅ ចេក មក​ពី​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារ​អំពៅ និង​កីឡាករ យ៉ុ​ន ដា​រ័​ត្ន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ ពុទ្ធ សំបូរ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ