ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ៖ យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា​ល្អ​ប្រសើរគ្មាន​ហិ.ង្សា និង​គ្មាន​បណ្តឹងតវ៉ា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​(​គ​.​ជ​.​ប​) បាន​អះអាង​ថា ក្នុង​រយៈពេល​៥​ថ្ងៃ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា​របស់​គណបក្ស​នយោបាយ​មាន​ភាពល្អ​ប្រសើរ និង​គ្មាន​ហិង្សា​នោះ​ទេ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​(​គ​.​ជ​.​ប​)…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា​(​គ​.​ជ​.​ប​) បាន​អះអាង​ថា ក្នុង​រយៈពេល​៥​ថ្ងៃ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា​របស់​គណបក្ស​នយោបាយ​មាន​ភាពល្អ​ប្រសើរ និង​គ្មាន​ហិង្សា​នោះ​ទេ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​(​គ​.​ជ​.​ប​) កាលពី​ថ្ងៃ​ទី​១៤ ខែកុម្ភៈ​នេះ​បាន​ឲ្យ​ដឹង​ថ្ងៃ​ទី​១៤ គឺជា​ថ្ងៃ​ទី​៥ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់​គណបក្ស​នយោបាយ ដែល​បាន​ឈរ ឈ្មោះ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា នីតិកាល​ទី​៤ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​ខាង​មុខ​នេះ​មាន​ភាពល្អ​ប្រសើរ ។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ធ្វើ​សកម្មភាព​ប្រមូលផ្តុំ​គ្នា ប្រជុំ​ឃោសនា​ផ្សព្វផ្សាយ គោលនយោបាយ​នៅ​តាម​ទីស្នាក់ការ​គណបក្ស​ស្រុក​វាល​វែង ខេត្តពោធិ៍សាត់ ដោយ​មាន​អ្នកចូលរួម​ចំនួន​១០០​នាក់ នៅ​ស្រុក​ស្រី​សន្ធរ ខេត្ត​កំ​ពង​ចាម មាន​អ្នកចូលរួម​ចំនួន​១០១​នាក់ នៅ​ក្រុង​បា​វិត​ខេត្តស្វាយរៀង តាម​រយ​បាយ​ការ​បញ្ជាក់​ពី​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត ខេត្តពោធិ៍សាត់ កំពង់ចាម និង​ខេត្ត​ស្វាយ​វៀង ។
(​គ​.​ជ​.​ប​) ក៏​បាន​លើក​ឡើង​ទៀត​ថា របាយការណ៍​របស់​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្តព្រៃវែង សៀមរាប ត្បូងឃ្មុំ និង​ខេត្តបន្ទាយមានជ័យ សម្រាប់​ថ្ងៃ​ទី​៥ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត មិន​មាន​គណបក្ស​នយោបាយ​ណាមួយ​ហែ​ក្បូន​ឃោសនាបោះឆ្នោត​ទេ ។

ជា​ទូទៅ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​រយៈពេល​ប្រាំ​ថ្ងៃ​បាន​ប្រព្រឹត្តិ​ទៅ​ដោយ​ភាព​ស្ងប់ស្ងាត់ ស្ថិរ​ភាពល្អ គ្មាន​ហិង្សា និង​គ្មាន​បណ្តឹង​ណាមួយ​ត្រូវ​បាន​ដាក់​នៅ​គណៈកម្មការ​រាជធានី​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ទេ ។
សូម​ស្វែង​យល់​ពី​ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​៤ នៅ​កម្ពុជា ។ ការ​បោះ​ឆ្នោត​ព្រឹទ្ធសភា អាណត្តិ​ទី​៤ ធ្វើ​ឡើង​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ មាន​គណបក្ស​នយោបាយ​ដែល​ចូលរួម​មាន​ចំនួន​៤ ក្នុង​នោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុ​ន ស៊ិ​ន​ប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​គណបក្ស​យុវជន​កម្ពុជា ។ យុទ្ធនាការ​ឃោសនា​ធ្វើ​ឡើង​រយៈពេល​២​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ ។ សមាជិក (​គ​.​ជ​.​ប​) ដែល​ដឹកនាំ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ មាន​ចំនួន​៩​នាក់ ដែល​មាន​លោក ស៊ិ​ក ប៊ុ​ន​ហុ​ក កូតា​មក​ពី​គណបក្ស​ប្រជាជន កម្ពុជា​ជា​ប្រធាន ។ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៤ ឆ្នាំ​២០១៨ មាន អាសនៈ ចំនួន ៦២​អាសនៈ និង​អ្នកបោះឆ្នោត​មាន​ចំនួន ១១,៦៩៥​នាក់ ។

(​គ​.​ជ​.​ប​) នេះ​មាន​អ្នកនាំពាក្យ​២​រូប គឺ​លោក​ហង្ស ពុទ្ធា​អតីត​ប្រធាន​និក​ហ្វិ​ក និង​លោក ឌឹ​ម សុ​វ ណ្ណា​រុំ ប្រធាន​ផ្នែក​ទំនាក់ទំនង​សាធារណៈ​នៃ​សាលាក្តី​ខ្មែរក្រហម ។ ការ​បោះ​ឆ្នោត​នេះ​មាន ការិយាល័យ​បោះ​ឆ្នោត​ចំនួន​៣៣ នៅ​ក្នុង​២៥ រាជធានី​-​ខេត្ត និង​មាន​អង្គ​បោះ​ឆ្នោត (​អ្នកបោះឆ្នោត​) សរុប​ចំនួន​១១,៦៩៥​នាក់ ក្នុង​នោះ​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ចំនួន ១១,៥៧២​នាក់ និង​តំណាងរាស្ត្រ មាន​ចំនួន ១២៣​នាក់ ។

តាម​គោលការណ៍​ច្បាប់ សមាជិក​ព្រឹទ្ធសភា​ចំនួន​២​រូប ត្រូវ​ចាត់តាំង​ដោយ​ព្រះមហាក្សត្រ និង​២​រូប​ទៀត​ត្រូវ​ជ្រើសតាំង ដោយ​រដ្ឋសភា​តាម​សំឡេង​ភាគច្រើន ។ ដោយឡែក​សមាជិក​ព្រឹទ្ធសភា​ចំនួន​៥៨​រូប​ទៀត ដែល​ត្រូវ​ជ្រើស​តាម​ការ​បោះ​ឆ្នោត​ជា​អ​សកល ដោយ​សមាសភាព​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ។ ការ​បោះ​ឆ្នោត​ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា សម្រាប់​នីតិកាល​ទី​៤ ត្រូវ​បែងចែក​តាម​ភូមិភាគ​ដូច​ជា ភូមិភាគ​ទី​១ គឺ​រាជធានី​ភ្នំពេញ មាន​ចំនួន​៦​អាសនៈ ។ ភូមិភាគ​ទី​២ គឺ​ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​ចំនួន​៨​អាសនៈ ។ ភូមិភាគ​ទី​៣ គឺ​ខេត្តកណ្តាល​មាន​ចំនួន​៥​អាសនៈ ។ ភូមិភាគ​ទី​៣ គឺ​ខេត្តកណ្តាល​មាន​ចំនួន​៥​អាសនៈ ។ ភូមិភាគ​ទី​៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្ត​រៀម​រាប ខេត្តឧត្តរមានជ័យ និង​ខេត្ត​ប៉ៃលិន មាន​១០​អាសនៈ ។ ភូមិភាគ​ទី​៥ ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប មាន​៧​អាសនៈ ។ ភូមិភាគ​ទី​៦ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង មាន​៧​អាសនៈ ។ ភូមិភាគ​ទី​៦ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង មាន​៧​អាសនៈ ។ ភូមិភាគ​ទី​៧ គឺ​ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តកោះកុង និង​ខេត្ត​ព្រះ​សីហ​នុ មាន​៩​អាសនៈ ។ ភូមិភាគ​ទី​៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរី មាន​៦​អាសនៈ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ