ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​ប្រុង​ប្រយ័ត្ន​ផង ចំពោះ​ហេតុការណ៍​នេះ

6 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ផ្ទះ​បេ​តុ​ឈើ​លើ​១​ខ្នង ត្រូវ​បាន​ភ្លើង​ឆាបឆេះ​គ្មាន​សល់ ដោយ​បាន​នាំ​យក​ជាមួយ​នូវ​ទ្រព្យ​យ៉ាង​ច្រើ​ង​សន្ធឹកសន្ធាប់ ករណី​អគ្គិភ័យ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជួយ​អន្តរាគមន៍​ពន្លត់​ដោយ​ផ្ទាល់…

ខេត្តតាកែវ ៖ ផ្ទះ​បេ​តុ​ឈើ​លើ​១​ខ្នង ត្រូវ​បាន​ភ្លើង​ឆាបឆេះ​គ្មាន​សល់ ដោយ​បាន​នាំ​យក​ជាមួយ​នូវ​ទ្រព្យ​យ៉ាង​ច្រើ​ង​សន្ធឹកសន្ធាប់ ករណី​អគ្គិភ័យ​ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជួយ​អន្តរាគមន៍​ពន្លត់​ដោយ​ផ្ទាល់ ដោយ​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៣​គ្រឿង ដែល​០២​គ្រឿង​របស់​ស្នងការដ្ឋាន និង​០១​គ្រឿង​ប្រចាំការ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់ អស់​ទឹក​ចំនួន​០៦​រថយន្ត ទើប​អាច​ពន្លត់​អគ្គិភ័យ​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង​១០ និង​២០​នាទី ។

លោក​ឧត្តម​សេនី​ទោ​សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ឆេះ​នោះ​នៅ​ចំនុច​ភូមិ​ទួល​ខ្លុង ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ (​ផ្សារ​ត្រពាំង​អណ្តើក​) ជា​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ ឈ្មោះ ច័ន្ទ ដា​រ៉ា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ឡុ​ង ស៊ី​វន អាយុ​៤៨​ឆ្នាំ ដែល​មានមុខរ​បរជា​អ្នកលក់​ផ្លា​ក​ទី​ន និង​សម្លៀក​បំពាក់ ។

ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ខូចខាត​ផ្ទះ​០១​ខ្នង ធ្វើ​អំពី​ឈើ ខាងក្រោម​បេតុង​ទំហំ​៦​ម៉ែត្រ​គុណ​៥​ម៉ែត្រ ម៉ូតូ​០២​គ្រឿង -​ប្រាក់​រៀល​ប្រហែល​(៥០​លាន​រៀល​) ប្រាក់​ដុល្លារ​ជាង​២​ម៉ឺន​ដុល្លារ ផ្លា​ក​ទី​ន​២០​តម្លឹង ។
បើ​តាម​មន្ត្រី​ជំនាញ​ដែល​ចុះ​ដល់​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​អគ្គិភ័យ​ឆាបឆេះ គឺ​បណ្តាល​មក​ពី​ផ្ទុះ​សេ​ខ្សែភ្លើង ។ លោក​ឧត្តម​សេនី​ទោ​សុខ សំណាង ស្នងការ​នគរបាល​ខេត្ត​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​យើង​មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពង់ ព្រោះ​រដូវ​នេះ​ជា​រដូវប្រាំង​មាន​ភាពរាំងស្ងួត​ងាយ និង​មានការ​ឆាបឆេះ​ភ្លើង​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ