ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួន​យុវជន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ធ្លាក់​ចុះ តែ​វ័យ​ចំណាស់​កើនឡើង

6 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ អ្នក​ស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា ចំនួន​យុវជន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នៅ​សហរដ្ឋអាមេរិក​កំពុង​តែ​ធ្លាក់​ចុះ ហើយ​ចំនួន​ឪពុក​ម្តាយ និង​ពលរដ្ឋ​វ័យ​ចំណាស់​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​កើនឡើង ។ តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​eMarketer ដែល​មាន​មូលដ្ឋាន​នៅ​ញូ​វ​យ៉​ក បាន​និយាយ​ថា…

ទីក្រុង​ញូ​វ​យ៉​ក ៖ អ្នក​ស្រាវជ្រាវ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា ចំនួន​យុវជន​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​នៅ​សហរដ្ឋអាមេរិក​កំពុង​តែ​ធ្លាក់​ចុះ ហើយ​ចំនួន​ឪពុក​ម្តាយ និង​ពលរដ្ឋ​វ័យ​ចំណាស់​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​កើនឡើង ។

តាម​របាយការណ៍​របស់​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ​eMarketer ដែល​មាន​មូលដ្ឋាន​នៅ​ញូ​វ​យ៉​ក បាន​និយាយ​ថា Snapchat កំពុង​តែ​ទាក់ទាញ​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ក្នុង​ល្បឿន​លឿន​ជាង Instagram ទៅ​ទៀត ។

យោង​តាម​ក្រុមហ៊ុន​ស្រាវជ្រាវ​នេះ​ថា ហ្វេ​ស​ប៊ុ​ក​នៅ​តែ​លូតលាស់​ក្នុង​ទីផ្សារ​អា​មេ​រិ​ក ដែល​ភាគច្រើន​មក​ពី​ចំនួន​អ្នក​ប្រើប្រាស់​មាន​វ័យ​ចំណាស់​កើនឡើង ។

ពួក​គេ​គិត​ថា ចំនួន​អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​ដែល​មាន​អាយុ​ពី​១៨​ដល់​២៤​ឆ្នាំ នឹង​ធ្លាក់​ចុះ​៥,៨%​ក្នុងឆ្នាំនេះ ។ ជាមួយ​គ្នា​នេះ ចំនួន​អ្នក​ប្រើប្រាស់​មាន​អាយុ​ពី​១២​ដល់​១៧​ឆ្នាំ នឹង​ធ្លាក់​ចុះ​៥,៦%​នៅ​សហរដ្ឋអាមេរិក ហើយ​ចំនួន​អ្នក​ប្រើប្រាស់​មាន​អាយុ​ទាប​ជាង​១២​ឆ្នាំ នឹង​ធ្លាក់​ចុះ​៩,៣%​ក្នុងឆ្នាំនេះ ។

របាយការណ៍​ខាងលើ​បន្ថែម​ថា និន្នាការ​នេះ​នឹង​បន្ត​រហូត​ដល់​ឆ្នាំ​២០១៩ និង​២០២០ ដោយ​ចំនួន​អ្នក​ប្រើប្រាស់​ដែល​មាន​អាយុ​ទាប​ជាង​២៥​ឆ្នាំ នឹង​ធ្លាក់​ចុះ​ទាំងអស់ ។

ហ្វេ​ស​ប៊ុ​ក​នឹង​បាត់បង់​អ្នក​ប្រើប្រាស់​អាយុ​ក្រោម​២៥​ឆ្នាំ ប្រមាណ​២​លាន​នាក់​នៅ​ឆ្នាំ​នេះ ខណៈ Snapchat និង Instagram ទាក់ទាញ​អ្នក​ប្រើប្រាស់​បាន​ច្រើន ។

របាយការណ៍​បង្ហាញ​ទៀត​ថា ចំនួន​អ្នក​ប្រើប្រាស់ Snapchat អាយុ​ក្រោម​២៥​ឆ្នាំ នឹង​កើនឡើង​១,៩​លាន​នាក់ ខណៈ​ចំនួន​នេះ​នឹង​កើនឡើង​១,៦​លាន​នាក់​សម្រាប់ Instagram ក្នុង​ឆ្នាំ​២០១៨ ។

ទោះជា​យ៉ាងណា eMarketer ថា ហ្វេ​ស​ប៊ុ​ក​បន្ត​ជា​បណ្តាញ​សង្គម​មាន​ប្រជាប្រិយភាព​ជាងគេ​នៅ​សហរដ្ឋអាមេរិក ដែល​មាន​អ្នក​ប្រើប្រាស់​ប្រមាណ​១៦៩,៥​លាន​នាក់​ក្នុងឆ្នាំនេះ ។

ប៉ុន្តែ​ពួក​គេ​ព្យាករ​ថា ពលរដ្ឋ​អា​មេ​រិ​ក​ដែល​ប្រើប្រាស់ Instagram នឹង​កើន​ដល់​១០៤,៧​លាន​នាក់ ចំណែក​អ្នក​ប្រើប្រាស់ Snapchat នឹង​កើន​ដល់​៨៦,៥​លាន​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ