ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពោង​សុវត្ថិភាព​ទម្រង់​ជា​ខ្សែក្រវាត់​អាច​ការពារ​អាយុជីវិត​មនុស្ស​ចាស់

6 ឆ្នាំ មុន

នៅ​ក្នុង​កម្មវិធី​បង្ហាញ​ពី​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក​ឆ្នាំ​២០១៨ នៅ​ឯ​រដ្ឋ Las Vegas កន្លង​មកនេះ គេ​ឃើញ​មានការ​បង្កើត​នូវ​ពោង​សុវត្ថិភាព​ទម្រង់​ថ្មី​សម្រាប់​ពាក់​នៅ​ជាប់​ចង្កេះ ពេល​ជិះ​ម៉ូតូ ជិះ​ស្គី ឬ​ជិះសេះ ។…

នៅ​ក្នុង​កម្មវិធី​បង្ហាញ​ពី​បច្ចេកវិទ្យា​អេ​ឡិច​ត្រូ​និក​ឆ្នាំ​២០១៨ នៅ​ឯ​រដ្ឋ Las Vegas កន្លង​មកនេះ គេ​ឃើញ​មានការ​បង្កើត​នូវ​ពោង​សុវត្ថិភាព​ទម្រង់​ថ្មី​សម្រាប់​ពាក់​នៅ​ជាប់​ចង្កេះ ពេល​ជិះ​ម៉ូតូ ជិះ​ស្គី ឬ​ជិះសេះ ។ វា​មាន​លក្ខណៈ​ដូចនឹង​ពោង​សុវត្ថិភាព​របស់​រថយន្ត​ដែរ គ្រាន់តែ​តូច ហើយ​អាច​ពាក់​ជាប់​នឹង​ចង្កេះ​បាន ។

ពោង​សុវត្ថិភាព​ថ្មី​នេះ ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​បារាំង Helite ក្នុង​គោល​បំណង​​ការពារ​អាយុជីវិត​របស់​មនុស្ស​ចាស់ ព្រោះថា មនុស្ស​ចាស់​អាច​ប្រឈម​មុខ​នឹង​ការ​បាក់​ឆ្អឹងត្រគាក ពេល​មានការ​ប៉ះទង្គិច​តិចតួច​ជាង​មនុស្ស​ធម្មតា ។

នៅ​ពេល​ក្រឡេក​មើល​ភ្លាម វា​មាន​សភាព​ដូចនឹង​កាបូប​ដាក់​នៅ​ចង្កេះ ។ ក្រុមហ៊ុន​ប្រាប់​ថា ការ​រចនា​ម៉ូ​ដ​បែប​នេះ គឺ​ដើម្បី​ផាសុកភាព សាមញ្ញ ការពារ​ខ្ពស់ និង​មាន​ចលនា ។

ទោះបីជា​វា​សាមញ្ញ​ក៏​ដោយ តែ​វា​ពិតជា​មាន​លក្ខណៈ​ពិសេស ។ វា​មាន​សេន​ស័​រ​តាម​ដាន​ចលនា​របស់​មនុស្ស​ដល់​ទៅ​១.០០០​ដង​ក្នុង​១​វិនាទី ។ វា​អាច​ដឹង​ថា មនុស្ស​នឹង​រអិល​ដួល​អុកគូទ ហើយ​ក៏​ផ្ទុះ​ចេញ​ពោង​ខ្យល់​មក​ជួយ​សង្គ្រោះ​។ ពោង​ផ្ទុះ​ចេញ​មក​នោះ​ប្រើ​ពេល​ត្រឹមតែ​០,៣​វិនាទី​ប៉ុណ្ណោះ ។

វា​មិន​ចាំបាច់​ឲ្យ​អ្នក​ប្រើប្រាស់​ចុច​ប៊ូ​តុង ដើម្បី​ផ្ទុះ​ពោង​មក​ទេ គឺ​គ្រាន់តែ​មាន​ប៊ូ​តុង​បើក​-​បិទ និង​ប្រព័ន្ធ​សុវត្ថិភាព​ប៉ុណ្ណោះ ។ អ្នក​ប្រើប្រាស់​អាច​ចុច​បើក​វា នៅ​ពេល​គិត​ថា ទ​ង្វើ​ដែល​ពួក​គេ​ធ្វើ​មាន​គ្រោះថ្នាក់​អាច​ប្រឈម​នឹង​ការ​រអិល​ដួល ឬ​ប៉ះទង្គិច ។

វា​មិន​ដូច​ពោង​សុវត្ថិភាព​របស់​រថយន្ត​ទេ គឺ​ថង់​របស់​វា​អាច​ប្រើ​ម្តងទៀត​បាន ក្រោយ​ពេល​ផ្ទុះ​ពោង​ចេញ​មក ។ ដូច្នេះ អតិថិជន​មិន​ចាំបាច់​ទិញ​ខ្សែក្រវាត់​ជំនួស​ទេ បន្ទាប់​ពី​ដួល​ម្តង​ហើយ​។ លើស​ពី​នេះ ខ្សែក្រវាត់​ក៏​អាច​ស​ម្ងួ​ត​បាន​ដែរ ហើយ​ថ្ម​អាច​សាក​ម្តង​ប្រើ​បាន​៧​ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ