ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីជាប់ចោទ​៖ «ស្រី​ក្មេង​នេះ​មកពីណា​បានជា​មក​រួមរ័ក​គ្នា​ដល់​ក្នុងផ្ទះ?»ទើប​ផ្ទុះរឿងតែម្តង​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អមសាលាដំបូង​រាជធានី កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​កុម្ភៈ បាន​សម្រេច ចោទ​​​ប្រកាន់​ស្ត្រី​ម្នាក់ ​ដែល​អះអាង​ថា​ ជា​ភរិយា​លោក​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ និង​បុរស​ជា​បង​ពី​បទ​ប្រើ​ហិង្សា​…

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អមសាលាដំបូង​រាជធានី កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ​កុម្ភៈ បាន​សម្រេច
ចោទ​​​ប្រកាន់​ស្ត្រី​ម្នាក់ ​ដែល​អះអាង​ថា​ ជា​ភរិយា​លោក​ប្រធាន​មន្ទីរ​ពហុ​ព្យាបាល​វិសាល​សុខ និង​បុរស​ជា​បង​ពី​បទ​ប្រើ​ហិង្សា​ ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស យោង​តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​ឈ្មោះ ទូច រស្មី ហៅ​ម៉ី ភេទ​ស្រី អាយុ​៣៣​ឆ្នាំ អះអាង​ថា​ ជា​ភរិយា​លោក ជា សំ​អាន ប្រធាន​មន្ទីរ​ព្យាបាល​វិសាល​សុខ ស្នាក់​នៅផ្ទះ​លេខ​១០៣៥ បុរី​សេ​វិ​ន​វីឡា ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ និង​ម្នាក់​ទៀត​ឈ្មោះ ទូច សុធា ហៅ​តុង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវជា​បងប្រុស​របស់​នាង ទូច រស្មី ។

ប្រភព​ព័ត៌មាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ឱ្យ​​ដឹង​ថា កាលពី​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៩ ខែកុម្ភៈ ស្ត្រី​ឈ្មោះ ទូច រស្មី បាន​មក​ដល់​ផ្ទះ​របស់​ខ្លួន​​នៅ​បុរី​សេ​វិ​ន​វីឡា ស្រាប់តែ​ឃើញ​ប្ដី​របស់​ខ្លួន គឺ​លោក ជា សំ​អាន នៅ​ក្នុង​បន្ទប់ដេក​ជាមួយ​ស្រី​ក្មេង​ម្នាក់ ​ដែល​មិន​ស្គាល់ឈ្មោះ ។ ពេល​នោះ នាង ទូច រស្មី ក៏​សួរនាំ​ប្ដី​ថា ស្រី​ក្មេង​នេះ​មកពីណា​បានជា​មក​រួមរ័ក​គ្នា​ដល់​ក្នុងផ្ទះ? ការ​ជជែក​គ្នា​នោះ បាន​ឈាន​ដល់​ការ​ប្រវាយប្រតប់​គ្នា​ និង​ស្រែក​ឡូឡា​ពេញ​ផ្ទះ ក៏​ឮ​ដល់​ឈ្មោះ ទូច សុធា ដែល​នៅ​ក្នុង​បន្ទប់​ផ្សេង ។

ពេល​ឮ​សំឡេង​ប្តី​ប្រពន្ធ​ឈ្លោះ​គ្នា ឈ្មោះ ទូច សុធា បាន​ស្ទុះ​​មក​ចាប់ដៃ​កុំ​ឲ្យ​លោក ជា សំ​អាន វាយ​ប្រពន្ធ​ដែល​ជា​ប្អូនស្រី​របស់​ខ្លួន ដោយសារ​តែ​ប្រពន្ធ​សួរនាំ​រឿង​យក​ស្រី​ក្មេង​មក​ដេក​ដល់​ក្នុងផ្ទះ ។ ឆ្លៀតពេល​ឃើញ​បងប្រុស​ចាប់ដៃ​ប្ដី​ជាប់ នាង ទូច រស្មី បាន​ស្ទុះ​ទៅ​យក​កា​តូ​ទឹក​ជ័រ​មក​វាយ​ក្បាល​លោក​ជា សំ​អាន ពីរ​បី​ប៉ូ​ក​បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​។ ក្រោយ​ពី​មាន​ករណី​នេះ​ កើតឡើង លោក ជា សំ​អាន ក៏​បាន​ប្ដឹង​ទៅ​កងរាជអាវុធហត្ថ​ឲ្យ​ឃាត់ខ្លួន​ប្រពន្ធ និង​បងថ្លៃ​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ។

នេះ​គ្រាន់តែ​ជា​ព័ត៌មាន​ដែល​ទទួល​បាន​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ចំណែក​ដើមចោទ​កោះសន្តិភាព​មិន​អាច​ទាក់ទង​បាន​ទេ ។ ទោះ​យ៉ាងណា​ក្តី​ ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន ត្រូវ​បាន​ចៅក្រម​សើ​ុ​ប​សួរ និង​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន តាម​ការ​ស្នើ​ពី​តំណាង​អយ្យការ ។

អត្ថបទសរសេរ ដោយ