ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៤៧ បង្ហាញ​ក្តី​ស្រឡាញ់​ដល់​សិស្ស

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​បង្ហាញ​នូវ​ក្តី​ស្រឡាញ់ ចំពោះ​សិស្សានុសិស្ស​ដែល​ជា​ទំពាំង​ស្នង​ឫស្សី នៅ​ថ្ងៃ​ពុធ ទី​១៤​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១…

ខេត្តកំពង់ឆ្នាំង ៖ ដើម្បី​បង្ហាញ​នូវ​ក្តី​ស្រឡាញ់ ចំពោះ​សិស្សានុសិស្ស​ដែល​ជា​ទំពាំង​ស្នង​ឫស្សី នៅ​ថ្ងៃ​ពុធ ទី​១៤​រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែកុម្ភៈ គ​.​ស​២០១៨ សមាគម ចលនា​យុវជន​កម្ពុជា ក្រុម​១៥៧ ដែល​មាន​លោក ម៉ឹង ពន្លក ជា​ប្រធាន បាន​ចាត់ចែង​ឲ្យ​ក្រុមការងារ សហការ​ជាមួយ ក្រុម​យុវជន ដំណើរ​ផ្សងព្រេង សប្ប​រសធម៌ នាំ​យក​អំណោយ​ជា​សម្ភារៈ​សិក្សា និង សម្លៀក​បំពាក់​សិស្ស ចែក​ជូន​ប្អូន​ៗ​សិស្សសាលា​បឋម​សិក្សា កំពង់​បា​ស្រូវ ស្ថិត​នៅ​ភូមិ​កំពង់​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល់​គី​រី ខេត្តកំពង់ឆ្នាំង​។

  ចំណែក​សិស្ស​ដែល​ទទួល​បាន​អំណោយ​នា​ឱកាស​នោះ​មាន ចំនួន​សរុប​៤៣០​នាក់ ដែល​ក្នុង​ម្នាក់​ៗ​ទទួល​បាន កា​តាប​ស្ពាយ​១,​សម្លៀក​បំពាក់​សិស្ស​១​ឈុត​, សៀវភៅ​៥​ក្បាល​,​ប៊ិ​ច​២​ដើម​,​ខ្មៅ​ដៃ​៥​ដើម​, ជ័រលុប​២, បន្ទាត់​២, ក្តារ​ឈ្នួ​ន​១, ប៉ុង​លុប​១, នំប៉័ង និង​ទឹកដោះគោ​។ ក្រៅពី​នេះ​ក្រុមការងារ​បាន​ឧបត្ថម្ភ​ថវិកា ជូន​លោកគ្រូ​អ្នកគ្រូ ចំនួន​១២​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​១៥​ម៉ឺន​រៀល​។ ចំណែក​លោកតា​លោកយាយ​២០​នាក់​ក្នុង​ម្នាក់​ៗ​ទទួល បាន​សា​រ៉ុ​ង​១ ក្រមា​១ និង​ថវិកា​១​ម៉ឺន​រៀល​, ប្រជា​ការពារ​១០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​៤​ម៉ឺន​រៀល​ផង​ដែរ​។

អំណោយ​ទាំង​អស់នេះ​មានការ​ចូលរួម​ឧបត្ថម្ភ​ពី​សប្បរ​សជន រស់នៅ​រដ្ឋ​ម៉ូ​នី​សូ​តា សហរដ្ឋអាមេរិក និង​បងប្អូន​សប្បុរសជន​នៅ​ក្នុងស្រុក​ជា​ច្រើន​នាក់​ទៀត​។ នា​ឱកាស​នោះ​ដំណាង​ឲ្យ​ប្អូន​ៗ សិស្សានុសិស្ស​ទាំងអស់ និង​ក្រុមការងារ​យុវជន បាន​សម្តែង​នូវ​អំណរ​គុណ ដល់​សប្បុរសជន​ទាំងអស់ ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​កម្មវិធី​សប្ប​រសធម៌ ក្នុង​ថ្ងៃ​ទី​វា​នៃ​ក្តី​ស្រឡាញ់​នេះ​។ ទន្ទឹម​នោះ​ក៏​បាន​ជូនពរ ដល់​សប្បរ​សជន​ទាំងអស់​សូម​ជួប​ប្រទះ​តែ សេចក្តីសុខ​គ្រប់​ប្រការ មាន​សុខភាព​ល្អ មាន​សុភមង្គល​ក្នុង​គ្រួសារ បើ​ប៉ងប្រាថ្នា​អ្វី​សូម​បាន​សម្រេច​ដូច​ក្តី​ប្រាថ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ