ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ ព្រមាន​បិទ​យានដ្ឋាន​ណា ដែល​នៅ​តែ​បន្ត​លួ​ចត​ទ្រុង​រថយន្ត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា មាន​យានដ្ឋាន​ជួល​ជុល​រថយន្ត​នៅ​ភ្នំពេញ មាន​ជាង​៨០០​កន្លែង ដែល​អាជ្ញាធរ​មូលដ្ឋាន​កំពុង​តែ​ឃ្លាំមើល ប្រសិនបើ​រក​ឃើញ​ថា មាន​យានដ្ឋាន​ណា ដែល​នៅ​តែ​បន្ត​អាជីវកម្ម​លួ​ចត​ទ្រុង​ទៀត​នោះ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា មាន​យានដ្ឋាន​ជួល​ជុល​រថយន្ត​នៅ​ភ្នំពេញ មាន​ជាង​៨០០​កន្លែង ដែល​អាជ្ញាធរ​មូលដ្ឋាន​កំពុង​តែ​ឃ្លាំមើល ប្រសិនបើ​រក​ឃើញ​ថា មាន​យានដ្ឋាន​ណា ដែល​នៅ​តែ​បន្ត​អាជីវកម្ម​លួ​ចត​ទ្រុង​ទៀត​នោះ អាជ្ញាធរ​រាជធានី​នឹង​បិទ​អាជីវកម្ម​តែ​ម្តង​។ វិធានការ​នេះ ត្រូវ​បាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គណៈ បញ្ជាការ​ឯកភាព រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៨​។ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​នេះ​ថា ក្នុង​កិច្ចប្រជុំ​នេះ លោក​អភិបាល​រាជធានី បាន​ដាក់ ចេញ​ជា​វិធានការ​យ៉ាងច្រើន ក្នុង​នោះ​ពាក់ព័ន្ធ​នឹង​ករណី​កាត់​រថយន្ត​ត​ទ្រុង តាម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ដាក់​ចេញ​ជា​វិ ធាន​ការ​ជា​ច្រើន​ផង​ដែរ​។

លោក​បន្ត​ថា​ចាប់ពី​ម៉ោង​០០​ថ្ងៃ​ទី​១០​កុម្ភៈ កន្លង​មកនេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ មានការ​ចូលរួម​ពី​កង​រាជ​អា វុ​ធ​ហត្ថ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​ខណ្ឌ​ទាំង​១២ បាន​បង្កើត​ក្រុមការងារ​ចំនួន ១៦​គោលដៅ ចុះ​ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​ធុន​ធំ ដែល​ត​ទ្រុង​ខុស​លក្ខណៈ​បច្ចេកទេស ហើយ​រហូត​មក ដល់​យប់​ថ្ងៃ​១៣​កុម្ភៈ​នេះ ឃាត់​បាន​រថយន្ត​ចំនួន​២៦៦៣​គ្រឿង ហើយ​ក្នុង​នោះ​មាន​ចំនួន​១៣០​គ្រឿង គឺ ជា​រថយន្ត​ដែល​ខុស​លក្ខណៈ​ខុស​បច្ចេកទេស ហើយ​ត្រូវ​បាន​អាជ្ញាធរ និង​ក្រុមការងារ ចម្រុះ​របស់​រដ្ឋបាល រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់​ទុក និង​កំពុង​តែ​កាត់​ទម្លាក់​ទ្រុង និង​ទីតាំង​កន្លែង​ដែល​មាន លក្ខណៈ​ខុស​បច្ចេកទេស ដូច​ជាត​ខុស ត​លើស​បន្ថែម​ផ្សេង​ៗ​ជាដើម ត្រូវ​កាត់​ចោល​ជា​បណ្តើរ​ៗ​ហើយ​។

លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹង​ទៀត​ថា ការងារ​ត្រួតពិនិត្យ​រថយន្ត​ត​ទ្រុង​ខុស​លក្ខណៈ​ប​ច្ចេ​ទេស​នេះ លោក​អភិបាល​រាជធានី បាន​ដាក់​បន្ថែម​ឲ្យ​មាន​ក្រុមការងារ​ចល័ត ដើម្បី​កាត់ត​ទ្រុង​នៅ​នឹង​កន្លែង ដែល​អាជ្ញាធរ​ឃាត់​បាន​តែ​ម្តង​។ លោក​បញ្ជាក់​ថា យានដ្ឋាន​ជួល​ជុល​រថយន្ត​មាន​សរុប​ជាង​៨០០​កន្លែង នៅ​រាជធានី​ភ្នំពេញ យានដ្ឋាន​ទាំងនេះ​នឹង​មានការ​ចុះ​ទៅ​ត្រួតពិនិត្យ ហើយ​បើ​រក​ឃើញ​ទីតាំង​ណា ធ្វើការ​ត​ទ្រុង​រថយន្ត អាជ្ញាធរ​រាជធានី​នឹង​បិទ​អាជីវកម្ម​ទីតាំង​នោះ​តែ​ម្តង ដើម្បី​ជា​ការ​ព្រមាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ