ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​បង្ហោះ​រូបថត​របស់​ខ្លួន ​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្ទើរតែ​មិន​ជឿ

6 ឆ្នាំ មុន

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក ដែល​បង្ហាញ​ពី​នាង​កាលពី​ដប់​ឆ្នាំ​មុន​។ នាង​បាន​អះអាង​ថា កាលនោះ​នាង​ស្គម​បែប​នេះ…

ជប៉ុន ៖ តាម​ប្រភព​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក ដែល​បង្ហាញ​ពី​នាង​កាលពី​ដប់​ឆ្នាំ​មុន​។ នាង​បាន​អះអាង​ថា កាលនោះ​នាង​ស្គម​បែប​នេះ ដោយសារ​តែ​ជីតា​របស់​នាង​បង្អត់អាហារ​មិន​ឲ្យ​នាង​ទទួលទាន​អ្វី​ឡើយ ដែល​ធ្វើ​ឲ្យ​នាង​ស្រក់​ទម្ងន់​នៅ​សល់​ត្រឹមតែ​១៧​គីឡូក្រាម​។

នាង​ប្រាប់​ថា ជីតា​របស់​នាង​មិន​ត្រឹមតែ​បង្អត់អាហារ​នោះ​ទេ គាត់​ថែម​ទាំង​ប្រើ​កម្លាំង​បាយ​វាយ​ធ្វើបាប​នាង​ឲ្យ​ក្អួត​ជា​ញឹកញាប់​ទៀត​ផង​។ នាង​ថា កាលនោះ​នាង​ស្ទើរតែ​ស្លាប់​ទៅ​ហើយ កុំ​តែ​បាន​លួច​ញ៉ាំ​ពេល​ជីតា​នាង​មិនដឹង​តែ​ប៉ុណ្ណោះ​។

នាង​បង្ហោះ​រូបថត​ពី​អតីតកាល​របស់​នាង ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ដែល​ជួប​ប្រទះ​នឹង​រឿងរ៉ាវ​ដូច​នាង ហ៊ាន​ក្រោកឈរ​ឡើង​ហើយ​ស្រែក​រក​អ្នក​ជួយ​។ បើ​មិន​ដូច្នោះ​ទេ វា​នឹង​យឺត​ពេល​ហើយ​។

នាង​បាន​បន្ថែម​ថា ពេល​ដែល​នាង​ចេញ​ផុត​ពី​កណ្តាប់ដៃ​របស់​ជីតា​គំរក​ម្នាក់​នោះ​ហើយ គ្រូពេទ្យ​ថា តែ​ដប់​នាទី​ទៀត​នាង​នឹង​ស្លាប់​ហើយ ប្រសិនបើ​នៅ​តែ​បែប​នេះ​ទៀត​។

ថ្វីបើ​នាង​បង្ហោះ​នេះ​ក្នុង​ន័យ​ល្អ មហាជន​នៅ​ក្នុង​បណ្តាញ​សង្គម​ចោទ​ថា នាង​កុហក ហើយ​ថា​រូប​នោះ​មិនមែន​ជា​រូប​របស់​នាង​ឡើយ​។ ក្រោយមក​នាង​ក៏​បង្ហោះ​រូប ពេល​ដែល​នាង​ទៅ​មន្ទីរពេទ្យ​ជាមួយនឹង​ស្នាម​ជាំ​លើ​ទ្រូង​របស់​នាង​ទៀត ដែល​បន្សល់​ទុក​ពី​ស្នាដៃ​ជីតា​របស់​នាង​។

នៅ​បច្ចុប្បន្ន​នេះ នាង​មាន​រូបរាង​ស្អាត​ដូច​គេ​ដូច​ឯង​វិញ​ហើយ ក្នុង​វ័យ​ខ្ទង់​២០​ឆ្នាំ​។ នេះ​ពិតជា​ស្ទើរតែ​មិន​គួរ​ឲ្យ​ជឿ ដែល​នាង​អាច​រួច​ផុត​ពី​សេចក្តីស្លាប់​ទាន់​ពេលវេលា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ