ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​នឹង​ជម្រះក្តី​បណ្តឹងសាទុក្ខ​លោកស្រី ថា​ក់ ឡា​នី ​ចុងខែ​នេះ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ​សំណុំរឿង​ក្តី​លោកស្រី ថា​ក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណ​បក្ស ​សម រ​ង្ស៊ី បាន​ឡើង​ទៅ​ដល់​តុលាការ​កំពូល​ហើយ​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី…

​រាជធានី​ភ្នំពេញ​ ៖ ​សំណុំរឿង​ក្តី​លោកស្រី ថា​ក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណ​បក្ស ​សម រ​ង្ស៊ី បាន​ឡើង​ទៅ​ដល់​តុលាការ​កំពូល​ហើយ​ពាក់ព័ន្ធ​ករណី​ចោទប្រកាន់​ថា សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ជា​អ្នក​សម្លាប់​លោក កែម ឡី​។​

​តាម​ប្រភព​ព័ត៌មាន​ពី​តុលាការ​កំពូល​ឱ្យ​ដឹង​ថា ​ស្ថាប័ន​កំពូល​មួយ​នេះ​សម្រេច​យក​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ខាង​មុខ​នេះ ដើម្បី​បើក​សវនាការ​ជំនុំជម្រះ​លើ​សំណុំរឿង​ក្តី​នេះ​។​

​សូម​បញ្ជាក់​ថា​ លោកស្រី ថា​ក់ ឡា​នី ដែល​កំពុង​តែ​គេចខ្លួន​នៅ​ក្រៅប្រទេស មាន​អាយុ​៦៣​ឆ្នាំ ត្រូវ​បាន​ជាប់ចោទ​ពី​បទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ប្រព្រឹត្ត​នៅ​ភូមិ​តា​ប៉ា​ង ឃុំ​ប៉ា​តាង ស្រុក​លំ​ផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ តាម​មាត្រា​៣០៥ មាត្រា​៤៩៤ និង មាត្រា​៤៩៥​នៃ​ក្រមព្រហ្មទណ្ឌ​។​

​កន្លង​មក​ សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បាន​សម្រេច​ដូច​គ្នា​ គឺ​ផ្តន្ទា​ទោស​​លោកស្រី ថា​ក់ ឡា​នី ដាក់​ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​ និង​ពិន័យ​៨​លាន​រៀល ព្រម​ទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​ ហ៊ុន សែន ចំនួន​១០០​រៀល​។ តាម​រយៈ​មេធាវី​​តំណាង ​ដើម្បី​ស្វែងរក​ភាព​យុត្តិធម៌ ​និង​ភាព​ស្អាតស្អំ​ក្នុង​នាម​ជា​មេដឹកនាំ​កំពូល​នៃ​ប្រទេស សម្តេច​តេ​ជោ តាម​រយៈ​លោក​មេធាវី គី តិច បាន​ដាក់​ពាក្យបណ្ដឹង​ប្តឹង​អតីត​សមាជិក​ព្រឹទ្ធសភា​រូប​នេះ​ ដោយ​សំណូមពរ​ឱ្យ​តុលាការ​ចាត់ការ​តាម​ច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹមតែ​១០០​រៀល​ប៉ុណ្ណោះ ៕

កែសម្រួលដោយ