ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ស្នើ​ចោទប្រកាន់​នាយក​រដ្ឋមន្ត្រី​​ពី​បទ​ពុក​រលួយ

6 ឆ្នាំ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ប៉ូលិស​អ៊ី​ស្រា​អែ​លកាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ បាន​ស្នើ​ដល់​តុលាការ​ឱ្យ​ចោទប្រកាន់​នាយក​រដ្ឋមន្ត្រី លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ពី​បទ​ពុក​រលួយ ក្លែងបន្លំ និង​រំលោភសេចក្តីទុកចិត្ត…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ប៉ូលិស​អ៊ី​ស្រា​អែ​លកាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ បាន​ស្នើ​ដល់​តុលាការ​ឱ្យ​ចោទប្រកាន់​នាយក​រដ្ឋមន្ត្រី លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ ពី​បទ​ពុក​រលួយ ក្លែងបន្លំ និង​រំលោភសេចក្តីទុកចិត្ត ខណៈ​នាយក​រដ្ឋមន្ត្រី​រូប​នេះ​អះអាង​ជា​ថ្មី​ពី​ភាព​ស្លូតត្រង់​របស់​លោក ហើយ​បដិសេធ​ពុំ​ព្រម​លាលែង​ចេញពី​តំណែង ។

ការ​សម្រេច​ឃុំខ្លួន​លោក​នេ​តាន់​យ៉ា​ហ៊ូ អាយុ​៦៨​ឆ្នាំ ជា​ផ្លូវការ​ពេល​នេះ​ផ្អែក​លើ​អគ្គ​រដ្ឋ​អាជ្ញា លោក AVISHAI MANDELBIT ដែល​អាច​ប្រើ​ពេល​ច្រើន​ស​ប្តា​ហ៍ ឬ​ច្រើន​ខែ ។

ក្នុង​សេចក្តី​ប្រកាស​មួយ ប៉ូលិស​គូសបញ្ជាក់​ថា ខ្លួន​មាន​ភស្តុ​តាង​គ្រប់គ្រាន់​ប្រឆាំង​នាយក​រដ្ឋមន្ត្រី​រូប​នេះ​ដើម្បី​ចោទប្រកាន់​លោក​ពី​បទ​ទទួល​សំណូក ពី​បទ​ក្លែងបន្លំ​និង​រំលោភសេចក្តីទុកចិត្ត​ក្នុង​រឿង​២ ដែល​ប្រើ​ពេល​ស៊ើ​ប​អង្កេត​២​ឆ្នាំ ។

ក្នុង​បទ​អន្តរាគមន៍​មួយ​តាម​ទូរទស្សន៍​កាលពី​យប់​ថ្ងៃ​ទី​១៣ កុម្ភៈ លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំងនោះ ហើយ​ក៏​បដិសេធ​ពុំ​ព្រម​លាលែង​ចេញពី​តំណែង ។ លោក​អះអាង​ថា រដ្ឋាភិបាល​របស់​យើង​នឹង​បញ្ចប់​អាណត្តិ​របស់​ខ្លួន ហើយ​ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​សម្រាប់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នា​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខ្ញុំ​នឹង​ទទួល​បានជា​ថ្មី​នូវ​ទំនុកចិត្ត​របស់​លោក​អ្នក ។ អនុសាសន៍​ឱ្យ​ចោទ​ប្រកាន់​​លោក​ពុំ​មាន​តម្លៃ​ខាង​ផ្លូវច្បាប់​ឡើយ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយ ។

ក្នុង​រឿង​សង្ស័យ​មួយ​ក្នុង​ចំណោម​រឿង​សង្ស័យ​ទាំង​២​ដែល​ចោទ​លោក​នោះ គឺ​លោក​នេ​តាន់​យ៉ា​ហ៊ូ សង្ស័យ​ទទួល​សំណូក​ពី​សំណាក់​បណ្តា​ឥស្សរជន​ជា​អ្នកមាន ដូច​ជា​លោក JAMES PACKER មហាសេដ្ឋី​អូស្ត្រាលី ឬ​លោក ARNON MILCHAN ជា​ផលិតករ​អី​ុ​ស្រា​អែ​ល​នៅ​ហូ​លី​វូ​ដ​ជាដើម ។

យោង​តាម​ប៉ូលិស​ថា ទឹកប្រាក់​ជា​កាដូ​ទាំងឡាយ​ផ្តល់​ដោយ​ពួក​ពាណិជ្ជករ​ទាំងនោះ​ដល់​លោក​នេ​តាន់​យ៉ា​ហ៊ូ ព្រមទាំង​បណ្តា​សមាជិកគ្រួសារ​លោក​មាន​ដល់​ទៅ​១​លាន SHEKELS ប្រហែលជា​២៣០.០០០​អឺ​រ៉ូ រវាង​ឆ្នាំ​២០០៧ និង​២០១៦ ក្រោម​រូបភាព​ជា​សី​ុ​ហ្គា ស្រា​សំ​ប៉ា​ញ និង​គ្រឿងអលង្កា ។

ជា​ថ្នូរ​វិញ​យោង​តាម​ប៉ូលិស​ថា លោក​នេ​តាន់​យ៉ា​ហ៊ូ ប៉ុនប៉ង​ឱ្យ​មានការ​អនុម័ត​ច្បាប់​ពន្ធដារ​ដែល​អនុគ្រោះ​ដល់​លោក ARNON MILCHAN ដោយ​សាកល្បង​ឱ្យ​ទទួល​បាន​ពី​ជន​នោះ​នូវ​ទិដ្ឋាការ​មួយ​ចូល​សហរដ្ឋអាមេរិក ហើយដោយ​ផ្តល់​ការ​ជួយ​សម្រួល​ដល់​សហគ្រាស​មួយ​ចំនួន​របស់​គេ ។

ប៉ូលិស​ដែល​សាកសួរ​សាក្សី​មិន​តិច​ជាង​៨០​នាក់ ក៏​ស្នើ​ឱ្យ​មានការ​ចោទប្រកាន់​ប្រឆាំង​

លោក ARNON MILCHAN ពី​បទ​សូកប៉ាន់ ។​ប៉ូលិស​ក៏​និយាយ​ដែរ​ថា លោក​នេ​តាន់​យ៉ា​ហ៊ូ ក៏​ពុក​រលួយ​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀងសម្ងាត់​មួយ​ដែល​លោក​ប៉ុនប៉ង​ធ្វើ​ជាមួយ​ម្ចាស់​កាសែត YEDIOT AHARONOT លោក ARNON MOSES ដើម្បី​ឱ្យ​មានការ​ជួយ​ទ្រទ្រង់​លោក​ពី​កាសែត​ដ៏​ធំ​នោះ​របស់​អ៊ី​ស្រា​អែ​ល ។ ប៉ូលិស​ក៏​ស្នើ​ឱ្យ​ឃុំខ្លួន​លោក MOSES ពី​បទ​ពុក​រលួយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ