ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​វាយប្រហារ​ភេរវកម្ម​ទទួលទោស​ជាប់គុក​1​ជីវិត

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​រាយការណ៍​ថា ជន​វាយប្រហារ​ដោយ​គ្រាប់បែក​ច្នៃ​បណ្តាល​ឱ្យ​មនុស្ស​៣០​នាក់​រង​របួស​នៅ​សង្កាត់​CHELSEA ក្រុង​ញូ​វ​យ៉​ក​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ទទួល​ការ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត ។…

សហរដ្ឋអាមេរិក ៖ ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​រាយការណ៍​ថា ជន​វាយប្រហារ​ដោយ​គ្រាប់បែក​ច្នៃ​បណ្តាល​ឱ្យ​មនុស្ស​៣០​នាក់​រង​របួស​នៅ​សង្កាត់​CHELSEA ក្រុង​ញូ​វ​យ៉​ក​កាលពី​ខែកញ្ញា ឆ្នាំ​២០១៦ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ទទួល​ការ​កាត់ទោស​ដាក់គុក​អស់​មួយ​ជីវិត ។

ជន​ឈ្មោះ​AHMAD KHAN RAHIMI អាយុ​៣០​ឆ្នាំ កាលពី​ខែតុលា ឆ្នាំ​២០១៧ ត្រូវ​បាន​តុលាការ​សហព័ន្ធ​ម៉ា​ន់​ហា​តាន់ ធ្វើការ​ចោទប្រកាន់​៨​ករណី​ក្នុង​នោះ​មានការ​ចោទ​ប្រកាន់​​ពី​បទ​ប្រើ​អាវុធ​សម្លាប់​រង្គាល​មួយ ។ ជន​នេះ​កើត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន មាន​សញ្ជាតិ​​អា​មេ​រិ​ក ។

យោង​តាម​ការ​ស៊ើបអង្កេត​ថា​ជន​នោះ​បាន​ប្រើ​គ្រាប់បែក​ច្នៃ​២​គ្រាប់​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៦ វាយប្រហារ​នៅ​ក្នុង​សង្កាត់ CHELSEA មាន​មនុស្ស​កុះករ​នា​កណ្តាល​តំបន់​ម៉ា​ន់​ហា​តាន់ ។ គ្រាប់បែក​១​គ្រាប់​ពុំ​​បាន​ផ្ទុះ​ឡើយ តែ​១​គ្រាប់​ទៀត​ដាក់​ក្នុង​ធុង​សំរាម​មួយ​នៃ​វិ​ថី​លេខ​២៣​បាន​ផ្ទុះ​បណ្តាល​ឱ្យ​មនុស្ស​៣០​នាក់​រង​របួស ហើយ​បណ្តាល​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ក្រុង​ញូ​វ​យ៉​ក ។ នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​លើក​ដំបូង​នៅ​ក្រុង​ញូ​វ​យ៉​ក​ចាប់តាំងពី​ការ​វាយប្រហារ​ភេរវកម្ម​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ​២០០១​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ