ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​គេង​មិន​ទៀងពេល​អាច​ធ្វើ​ឱ្យ​ក្មេង​មាន​អត្ត​ចរិតមិនល្អ

6 ឆ្នាំ មុន

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​ចូល​គេង​ទៀង​ម៉ោង មិនសូវ​ជា​មាន​អត្ត​ចរិតមិនល្អ​ឡើយ ។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​ថ្មី​មួយ ដែល​ធ្វើ​ទៅ​លើ​ឥទ្ធិពល​នៃ​ការ​គេង​មិន​ទៀង ពេល​លើ​អាកប្បកិរិយា​របស់ក្មេង​ៗ…

យោង​ទៅ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន The Guardian បាន​ឲ្យ​ដឹង​ថា ក្មេង​ដែល​ចូល​គេង​ទៀង​ម៉ោង មិនសូវ​ជា​មាន​អត្ត​ចរិតមិនល្អ​ឡើយ ។ រឿង​នេះ​បាន​មក​ពី​ការ​សិក្សា​ថ្មី​មួយ ដែល​ធ្វើ​ទៅ​លើ​ឥទ្ធិពល​នៃ​ការ​គេង​មិន​ទៀង ពេល​លើ​អាកប្បកិរិយា​របស់ក្មេង​ៗ ។

អ្នក​ស្រាវជ្រាវ​បាន​សិក្សា​ទៅ​លើ​អាកប្បកិរិយា និង​ម៉ោង​គេង​របស់​ក្មេង​ច្រើន​ជាង​១០០០០​នាក់ ហើយ​ក៏​បាន​តាមដាន​រឿង​នេះ នៅ​ពេល​ពួក​គេ​អាយុ​៣​ឆ្នាំ​៥​ឆ្នាំ និង​៧​ឆ្នាំ​ដែរ ។ គេ​បាន​រក​ឃើញ​ថា ក្មេង​ដែល​គេង​មិន​ទៀងពេល​វេលា គឺ​មាន​បញ្ហា​លើ​អត្ត​ចរិត​រយៈពេល​ច្រើន​ឆ្នាំ ហើយ​ក៏​ច្រើន​ជាង​ក្មេង​ដែល​គេង​ទៀងពេល​ដែរ ។ រឿង​នេះ​ត្រូវ​បាន​គេ​វាយតម្លៃ​តាម​រយៈ​ការ​ប្រើប្រាស់​កម្រង​សំណួរ ដែល​តម្រូវ​ឲ្យ​ម្តាយ និង​គ្រូបង្រៀន​របស់​ពួក​គេ ឆ្លើយ​ទាក់ទង​នឹង​អត្ត​ចរិត​របស់​ក្មេង​ទាំងនេះ ។

អ្វី​ដែល​លើកទឹកចិត្ត​នោះ​គឺថា ទំនាក់ទំនង​រវាង​ម៉ោង​គេង​មិន​ទៀងទាត់ និង​អត្ត​ច​រិ​ក​មិនល្អ​កើតឡើង​នេះ គឺ​អាច​ស្រួលបួល​មក​វិញ​បាន ។ មាន​ក្មេង​ៗ​ជា​ច្រើន ដែល​មាន​ប្រវត្តិ​អត្ត​ចរិតមិនល្អ​កាលពី​ពេល មុន​ៗ ក៏​ធ្លាប់​មាន​អត្ត​ចរិតល្អ​ប្រសើរ​វិញ​ដែរ នៅ​ពេល​ពួក​គេ​គេង​ទៀងពេល​ល្អ​ឡើយ​ង​វិញ ។

ការ​ពន្យល់​មួយ​អំពី​លទ្ធផល​នៃ​ការ​សិក្សា​នេះ​គឺថា អ្នក​ដែល​គេង​មិន​ទៀងពេល គឺ​មិន សូវ​គេង​បាន​ច្រើន​ឡើយ ។ រឿង​នេះ​អាច​ជា​ឥទ្ធិពល​យ៉ាង​ខ្លាំង ទៅ​លើ​ការ​លូតលាស់​នៃ​តំបន់​ជា​ច្រើន​របស់​ខួរក្បាល ដែល​វា​ជាប់​ទាក់ទង​នឹង​ការ​សម្រួល​ខាង​អាកប្បកិរិយា​របស់​ក្មេង ។ យ៉ាងណាមិញ ពួក​គេ​មិន​បាន​វាស់វែង​ទៅ​លើ​ការ​គេង​ដោយ​ផ្ទាល់​ទេ ដូច្នេះ​យើង​ក៏​ពិបាក​នឹង​ទទួលយក​លទ្ធផល​នៃ​ការ​សិក្សា​នេះ​ដែរ ។

ការ​សិក្សា​នេះ​តែ​មួយ មិន​អាច​អះអាង​បាន​ថា កត្តា ផ្សេង​ៗ ក្រៅពី​ទម្លាប់​នៃ​ការ​គេង គឺ​មិន​ជះ​ឥទ្ធិពល​ទៅ​លើ​អាកប្បកិរិយា​របស់​ក្មេង​ឡើយ ។ អាកប្បកិរិយា​របស់​ក្មេង គឺជា​លក្ខណៈ​ដ៏​ស្មុគស្មាញ​ខ្លាំង​មួយ ហើយ​ក៏​មាន​កត្តា​ច្រើន​ដែល​ជះ​ឥទ្ធិពល​ទៅ​លើ​វា​ដែរ​។

ចូរ​ចាំ​ថា ការ​ដែល​ចូល​គេង​ទៀងពេល គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​អ្វី​ដែល​ក្មេង​ត្រូវការ​ខ្លាំង​បំផុត ហើយ​ក៏​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត ដើម្បី​ប្រាកដ​ថា កូន​អ្នក​គេង​ក្នុង​រយៈពេល​មួយ​ត្រឹមត្រូវ និង​ពង្រឹង​ដល់​គុណភាព​នៃ​ការ​គេង​របស់​គេ​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ