ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ ខំ​បំបែក​ផ្ទាំង​ថ្ម​បែរជា​ចឹ​ង​វិញ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ដាក់​រំសេវ​បំផ្ទុះ​បំបែក​ផ្ទាំង​ថ្ម សង្កត់​ស្លាប់​មនុស្ស​ម្នាក់ ដោយសា​តែ​បុរស​ម្នាក់​បាន​ឡើង​ទៅ​លើ​កំពូលភ្នំ​កម្ពស់​ជាប់​១០០​ម៉ែត្រ ខណៈ​ពេល​បុរស​រូប​នោះ​កែ​ច្នៃ​យក​រំសេវ​ដាក់​បំផ្ទុះ​បំបែក​ផ្ទាំង​ថ្ម ។ ពេល​ដែល​ចុច​បំផ្ទុះ​បុរស​រូប​នោះ​បាន​ពួន​នៅ​ប្រ​ហែម​ថ្ម តែ​ផ្ទាំង​ថ្ម​ដែល​លាក់ខ្លួន​ត្រូវ​បាន​រំជួល​បាក់​ធ្លាក់​ទាំង​ថ្ម ទាំង​មនុស្ស​សង្កាត់​ស្លាប់​នៅ​នឹង​កន្លែង…

ខេត្តកំពត ៖ ដាក់​រំសេវ​បំផ្ទុះ​បំបែក​ផ្ទាំង​ថ្ម សង្កត់​ស្លាប់​មនុស្ស​ម្នាក់ ដោយសា​តែ​បុរស​ម្នាក់​បាន​ឡើង​ទៅ​លើ​កំពូលភ្នំ​កម្ពស់​ជាប់​១០០​ម៉ែត្រ ខណៈ​ពេល​បុរស​រូប​នោះ​កែ​ច្នៃ​យក​រំសេវ​ដាក់​បំផ្ទុះ​បំបែក​ផ្ទាំង​ថ្ម ។ ពេល​ដែល​ចុច​បំផ្ទុះ​បុរស​រូប​នោះ​បាន​ពួន​នៅ​ប្រ​ហែម​ថ្ម តែ​ផ្ទាំង​ថ្ម​ដែល​លាក់ខ្លួន​ត្រូវ​បាន​រំជួល​បាក់​ធ្លាក់​ទាំង​ថ្ម ទាំង​មនុស្ស​សង្កាត់​ស្លាប់​នៅ​នឹង​កន្លែង ។ ហេតុការណ៍​ដ៍​អាក្រក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកុម្ភៈ នៅ​ចំណុច​ភ្នំស្រូវ​ជួរ​ភ្នំ​ក្បាល​ទីង ឃុំ​ខ្ជាយ​ខាងត្បូង ស្រុក​ដងទង់ ខេត្តកំពត ។

រីឯ​ជន​រង​គ្រោះ ឈ្មោះ​ង៉ែត ភឿន អាយុ​៤៣​ឆ្នាំ មាន​ប្រពន្ធ​មានកូន​៣​នាក់ នៅ​ភូមិ​ឈ្លី​ត​ក្រោម ឃុំ​ខ្ជាយ​ខាងត្បូង ។ អ្នក​នៅ​រស់​ឈ្មោះ សុខ រ៉​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា នៅ​វេលា​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ប្រាប់​គាត់​ថា ព្រឹក​នេះ​យើង​ត្រូវ​បំផ្ទុះ​២​រន្ធ​រណ្ដៅ ហើយ​ជន​រង​គ្រោះ​បាន​ប្រាប់​គាត់​ឲ្យ​ចុះ​ពីលើ​ភ្នំ​មក​ប្រាប់​អ្នក​នៅ​ក្រោម​ឲ្យ​លាក់ខ្លួន​ពួន ។

ក្រោយមក​គេ ឮ​សំឡេង​ផ្ទុះ​ដូច​គ្រាប់​ម៉ី​ន ពេល​ស្ងប់ស្ងាត់​ស្រែកហៅ​អ្នក​នៅ​លើ​ភ្នំ​មិន​ឆ្លើយ​តប ស្រាប់តែ​មក​មើល​គំនរ​ថ្ម ឃើញ​តែ​ជើង​ជន​រង​គ្រោះ ។ លោក​បាន​បន្ត​ថា រយះ​ពេល​៤​ម៉ោង​ទើប​អ្នក​ភូមិ​ជួយ​គាស់​ថ្មយក​សព​បាន​យក​ទៅ​ធ្វើបុណ្យ​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ