ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆៃ​លី ដា​ឡែ​ន បង្ហាញមុខ​កូនប្រុស​ក្នុង​ថ្ងៃ​ពិសេស​របស់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មុន​នេះ​មាន​មន្ទិល​ចំពោះ​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន តើ​នាង​ទើបតែ​សម្រាលកូន​មែន ឬ​ក៏​មិនមែន ? ពេល​នេះ​ច្បាស់​ហើយពី​ការ​បញ្ជាក់​ផ្ទាល់​របស់​នាង ។ បើ​ទោះបីជា​អ្នក​នាង​ឆៃ​លី…

រាជធានី​ភ្នំពេញ ៖ មុន​នេះ​មាន​មន្ទិល​ចំពោះ​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន តើ​នាង​ទើបតែ​សម្រាលកូន​មែន ឬ​ក៏​មិនមែន ? ពេល​នេះ​ច្បាស់​ហើយពី​ការ​បញ្ជាក់​ផ្ទាល់​របស់​នាង ។

បើ​ទោះបីជា​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន បាន​រៀប​ការ និង​មាន​ស្វាមី​ពិតមែន តែ​គ្រប់​គ្នា​សុទ្ធតែ​បានដឹង​ថា​តារា​ស្រី​ដែល​ក្លាយ​ខ្លួន​ជា​អ្នកលក់​អីវ៉ាន់​តាម​អន​ឡាញ​នេះ គឺ​មិន​ដែល​ឃើញ​មាន​ផ្ទៃពោះ​ទេ ដូច្នេះ​គ្រប់​គ្នា​គឺ​ភ្ញាក់ផ្អើល​ដោយសារ​នាង​មិន​ដែល​បាត់​មុខ​យូរ​ពី​ពិភព​សិល្បៈ ហើយ​ស្រាប់តែ​ពេល​នេះ​បង្ហាញមុខ​កូន ។

នៅ​ពេល​អ្នក​សារព័ត៌មាន និង​អ្នក​ជិតដិត​សាកសួរ​ថា បើ​មានកូន​គួរ​ណាស់​តែ​នាង​សម្រាក​ពី​អាជីព តែ​ឃើញ​នាង​ចេញ​មុខ​រហូត តើ​ពពោះ​របៀប​ណា ?

ឆៃ​លី ដា​ឡែ​ន ឆ្លើយ​ថា តើ​មហាជន​មាននៅ​ចាំ​បាន​ទេ​អំឡុង​នាង​ធាត់​ខ្លាំង​នោះ​គឺជា​ពេលវេលា​នោះ​ហើយ​ដែល​នាង​មាន​ទម្ងន់ ។ ក្រោយមក​ទៀត​នាង​អ​សកម្មភាព​សិល្បៈ​ជិត​៣​ខែ​ទើប​វិល​មក​វិញ ។ ៣​ខែ​គឺ​នាង​នៅ​បាត់ដំបង​ព្រោះ​ម្តាយ បងប្អូន​នៅ​ទីនោះ ងាយ​ស្រួល​តាម​មើលថែ ។ កូន​របស់​នាង​នេះ នាង​ទើបតែ​យក​ពី​បាត់ដំបង​រយៈពេល​បាន​​៣​ខែ​ជាង​ប៉ុណ្ណោះ ។

ឆៃ​លី ដា​ឡែ​ន និយាយ​ថា «​ទោះបីជា​បែប​ណា​នេះ​គឺជា​ការណ៍​ពិត​របស់​នាង​ខ្ញុំ តែ​មហា​ជន​មានការ​ភ្ញាក់ផ្អើល មក​ពី​អំឡុង​ពេល​ពពោះ បែរជា​ទស្សនិកជន​យល់​ថា​នាង​ខ្ញុំ​ឡើង​សាច់ តែ​ការណ៍​ពិត​គឺ​នាង​ខ្ញុំ​មាន​ផ្ទៃពោះ ។ អ្វី​ដែល​សំខាន់​គឺ​បាន​តំណក់ឈាម​ជា​កាដូ​ស្នេហ៍​រឹង​មាំ ហើយ​ស្វាមី​កាន់តែ​ស្រឡាញ់​ពេញ​ចិត្តជា​ខ្លាំង​វា​ជា​សេចក្តីសុខ​របស់​នាង​ខ្ញុំ​បើ​ទោះជា​មាន​មនុស្ស​ជា​ច្រើន​យល់​ថា​កូន​នេះ​បាន​មក​ពី​ការ​សុំ​គេ​ក៏​ដោយ​ចុះ សំខាន់​ជា​សុភមង្គល​ក្នុង​គ្រួសារ​»​។

ក្នុង​ពិធី​ខួបកំណើត​របស់​ខ្លួន កាលពី​ថ្ងៃ​ទី​១២ កុម្ភៈ តារាចម្រៀង យេ​រ​ឆៃ​លី ដា​ឡែ​ន​បាន​ធ្វើ​រឿង​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ នោះ​គឺ​ការ​បង្ហាញមុខ​កូនប្រុស​តូច​មួយ​ថា​ជា «​កូនបង្កើត​របស់​នាង​» ។

បើ​ទោះបី​មាន​អ្នកខ្លះ​នៅ​តែ​ងឿងឆ្ងល់ តែ​អ្នក​នាង​ឆៃ​លី ដា​ឡែ​ន បញ្ជាក់​ថា​នាង​ក្លាយជា​ម្តាយ​គេ​ពិតមែន គឺ​នាង​អ្នក​ព​ផ្ទៃ និង​បង្កើត​កូនប្រុស​នេះ​ពិតប្រាកដ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ