ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ មាន​គម្រោង​កាត់​បន្ថយ​តម្លៃ​ឱសថ​ចេញ​ដោយ​វេជ្ជបញ្ជា

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចេញ​ផែនការ​លម្អិត​ស្តី​ពី​ថវិកា​សម្រាប់​ឆ្នាំ​២០១៩ ដែល​ស្នើ​ឲ្យ​ផ្លាស់​ប្តូរ​ការ​បង់ប្រាក់​ផ្នែក​សុខាភិបាល និង​អភិវឌ្ឍន៍​ឱសថ ។…

សហរដ្ឋអាមេរិក ៖ កាលពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ចេញ​ផែនការ​លម្អិត​ស្តី​ពី​ថវិកា​សម្រាប់​ឆ្នាំ​២០១៩ ដែល​ស្នើ​ឲ្យ​ផ្លាស់​ប្តូរ​ការ​បង់ប្រាក់​ផ្នែក​សុខាភិបាល និង​អភិវឌ្ឍន៍​ឱសថ ។

រដ្ឋមន្ត្រី​សុខាភិបាល Alex Azar និយាយ​ថា ៖« ការ​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​ការ​ចំណាយ​​លើ​ឱសថ​ចេញ​ដោយ​វេជ្ជបញ្ជា ជា​ពិសេស សម្រាប់​មនុស្ស​ចាស់ គឺ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​ដោះស្រាយ​បញ្ហា​ដ៏​សំខាន់​របស់​លោក​ត្រាំ » ។

ផែនការ​ថវិកា​នេះ ស្នើ​អនុញ្ញាត​ឲ្យ​រដ្ឋ​ចំនួន​៥ សាកល្បង​ផ្គត់ផ្គង់​ឱសថ និង​គំរូ​បង់ប្រាក់​ក្នុង​កម្មវិធី​សុខាភិបាល ។ រដ្ឋ​ទាំងនេះ​អាច​ជ្រើសរើស​ឱសថ​ណា​ដែល​ទទួល​បានការ​ផ្គត់ផ្គង់ ដូច្នេះ ពួក​គេ​អាច​ចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​ដោយ​ផ្ទាល់​ដើម្បី​បញ្ចុះតម្លៃ ។
ផែនការ​ថវិកា​នេះ ក៏​ទាមទារ​ឲ្យ​កាត់​បន្ថយ​តម្លៃ​ឱសថ​សម្រាប់​មនុស្ស​ចាស់​ផង​ដែរ ។

រដ្ឋាភិបាល​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​អ្នកគ្រប់គ្រង​អត្ថប្រយោជន៍​ឱសថស្ថាន​ទាមទារ​ការ​បញ្ចុះ​តម្លៃបន្ថែម​ទៀត​សម្រាប់​កម្ម​វិ​ថី​ឱសថ Part D ។

សំណើ​មួយ​គ្មាន​ក្នុង​ផែនការ​ខាងលើ គឺ​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ចរចា​តម្លៃ​ទាំងនេះ​ដោយ​ផ្ទាល់ ។ អ្នកជំនាញ​គោលនយោបាយ​សុខាភិបាល និង​សកម្មជន​ជា​ច្រើន​ថា រដ្ឋាភិបាល​អាច​ចរចា​ឲ្យ​មានការ​បញ្ចុះ​តម្លៃបន្ថែម​ទៀត​សម្រាប់​ពលរដ្ឋ​ប្រមាណ​៥៧​លាន​នាក់​ក្នុង​កម្មវិធី​នេះ ។ ប៉ុន្តែ​ក្រុមហ៊ុន​ឱសថ​បាន​ព្យាយាម​ជៀសវាង​មិន​ឲ្យ​រដ្ឋាភិបាល​ចូលរួម ហើយ​សមាជិក​គណបក្ស​សាធារណរដ្ឋ​ភាគច្រើន​មិន​គាំទ្រ​សំណើ​នេះ​ទេ ។

ផែនការ​នេះ​ក៏​ផ្លាស់​ប្តូរ​តម្លៃ​ឱសថ​ក្នុង​កម្មវិធី Part B ដែរ ដែល​ត្រូវ​បាន​ចេញ​ដោយ​ការិយាល័យ​វេជ្ជបណ្ឌិត ឬ​មន្ទីរពេទ្យ ដើម្បី​បញ្ឈប់​ក្រុមហ៊ុន​ផលិត​ឱសថ​ដែល​បង្កើន​តម្លៃ​ខ្ពស់​ជាង​អត្រា​អតិផរណា ។

សំណើ​បន្ថយ​តម្លៃ​ឱសថ​នេះ​កើតឡើង​បន្ទាប់​ពី​ក្រុមប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​របស់​លោក​ត្រាំ ចេញ​របាយការណ៍​មួយ ស្តី​ពី​វិធី​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​ឱសថ ខណៈ​ជំរុញ​ការ​បង្កើត​​ថ្មី​។ របាយការណ៍​នេះ​អះអាង​ថា តម្លៃ​ឱសថ​ដ៏​ខ្ពស់ គឺ​មក​ពី​ប្រទេស​ដទៃ​គ្រប់គ្រង​តម្លៃ​ឱសថ ដែល​ធ្វើ​ឲ្យ​ពួក​គេ​អាច​ទាញ​ប្រយោជន៍​ពី​ការ​បង្កើត​ថ្មី​របស់​អា​មេ​រិ​ក ដោយ​ការ​ចំណាយ​តិច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ